August 5, 2013

You are here:
ការលាគ្នាដ៏ពិបាក

ពេល​ដែល​កូន​ប្រុស​ពៅ​របស់​យើង ចូល​ធ្វើ​ទាហាន យើង​បាន​ដឹង​ថា មាន​ការ​លំបាក​ជា​ច្រើន ដែល​ត្រូវ​ឆ្លង​កាត់​នៅ​ពេល​ខាងមុខ ។​ យើង​ដឹង​ថា គាត់​នឹង​​ត្រូវ​ប្រឈម​មុខ​នឹង​គ្រោះ​ថ្នាក់ និង​ត្រូវ​ធ្វើ​តេស្ត៍​មើលសមត្ថភាព​ផ្នែក​កាយ​សម្បទា ផ្នែក​ផ្លូវ​អារម្មណ៍ និង​ផ្នែក​វិញ្ញាណ ។​ យើង​ក៏​ដឹង​ផង​ដែ​រ​ថា ការ​នេះ​នឹង​ធ្វើ​ឲ្យគា​ត់​មាន​អារម្មណ៍​ថា ផ្ទះ​របស់​យើងនឹង​លែង​​មាន​លក្ខណៈ​​ពេញ​លេញ ជា​ផ្ទះ​របស់​គាត់​ទៀតហើយ​ ។​ មុន​ពេល​គាត់​ត្រូវ​ធ្វើ​ដំណើរ​ចាក​ចេញ​ទៅ ក្នុង​រយៈ​ពេល​ពី​រ​បី​ខែ​ខាង​មុខ ខ្ញុំ​និង​ភរិយា​របស់​ខ្ញុំ​ក៏បាន​ត្រៀម​ខ្លួន​ សម្រាប់​ការ​លំបាក​ទាំង​នេះ ។​ បន្ទាប់​មក ថ្ងៃ​ដែល​ម៉ាក(Mark) ត្រូវ​ទៅ​បំពេញ​ភារៈកិច្ច​ជា​ទាហាន ក៏​បាន​មក​ដល់​ ។​ យើង​ក៏​បាន​ឱប​គ្នា ដោយ​ពាក្យ​លា​គ្នា ហើយ​បន្ទាប់​មក គាត់​ក៏​បាន​ដើរ​ចូល​ទៅ​ក្នុង​មជ្ឈមណ្ឌល​ជ្រើស​រើ​ស​ទ័ព ជា​ហេតុ​បណ្តាល​ឲ្យ​ខ្ញុំ​មាន​អារម្មណ៍​ថា ខ្ញុំ​មិន​ទាន់​បាន​ត្រៀម​ខ្លួន​សម្រាប់​ពេល​នេះ​នៅ​ឡើយ​ទេ ។​ ព្រោះ​កា​រលា​គ្នា​ដ៏​ពិបាក​នេះ បាន​ធ្វើ​ឲ្យ​ខ្ញុំ​មាន​អារម្ម​ណ៍​​ឈឺ​ចាប់ មិន​អាច​ទ្រាំ​បា​ន​ឡើយ ។​ ខ្ញុំ​មិន​ចង់​ឲ្យ​គេ​ឃើ​ញ​ថា ខ្ញុំ​មាន​ការ​រំជួល​ចិត្ត​ហួស​ហេតុ​ពេក​ឡើយ តែ​ខ្ញុំ​មិន​ចាំ ថា​តើ​មាន​ពេល​ណា ដែល​ខ្ញុំ​បាន​យំ​ខ្លាំង​ដូច​ពេល​នោះ​ឡើយ ។​ ការ​លា​គ្នាដ៏​​ពិ​បាក និង​ការ​ដឹង​អំពី​ការ​បាត់​បង់ ដែល​អាច​កើត​ចេញ​ពី​ការ​លា​គ្នា​នោះ បាន​ធ្វើ​ឲ្យ​ចិត្ត​ខ្ញុំ​ឈឺ​ផ្សា ។​ ស្ថិត​ក្នុង​ស្ថានភាព​ដូច​នេះ ខ្ញុំ​មាន​ការ​កម្សាន្ត​ចិត្ត ដោយ​បាន​ដឹង​ថា ខ្លួន​មាន​ព្រះវ​របិតា ដែល​គង់​នៅ​ស្ថានសួគ៌ ដែល​​​ជ្រាប​អំពី​អត្ថ​ន័យ…

Read article