តើព្រះមានកាតព្វកិច្ចឬ?
មិត្តភ័ក្ររបស់ខ្ញុំម្នាក់បានផ្ញើរូបថត នៃព្រះវិហារដ៏ស្រស់ស្អាត ទាំង២០ នៅទូទាំងពិភពលោក ។ ព្រះវិហារនីមួយៗ មានទីតាំងនៅឆ្ងាយៗ ដូចជានៅប្រទេសអៀឡង់ និងប្រទេសឥណ្ឌាជាដើម ហើយមានលក្ខណៈស្ថាបត្យកម្មពិសេសៗរៀងៗខ្លួន ។ ទីកន្លែងថ្វាយបង្គំ ដែលស្រស់ស្អាតបំផុត ក្នុងសម័យលោកយេរេមា គឺជាព្រះវិហារ នៅក្រុងយេរូសាឡិម ដែលស្តេចយ៉ូសៀស ទើបតែបានជួសជុល និងស្អាងឡើងវិញ នៅសម័យនោះ(២របាក្សត្រ ៣៤-៣៥)។ ពួកបណ្តាជនមានការងុបងល់នឹងសំណងអាគារដ៏អស្ចារ្យនោះណាស់(យេរេមា ៧:៤) ហើយដោយសារភាពល្ងត់ខ្លៅ ពួកគេយល់ថា ការមានព្រះវិហារ នៅទីនោះ គឺមានន័យថា ព្រះនឹងការពារពួកគេ ឲ្យរួចពីខ្មាំងសត្រូវរបស់ខ្លួនជាមិនខានទេ ។ ផ្ទុយទៅវិញ លោកយេរេមាបាននាំឲ្យពួកគេគិតអំពីអំពើបាប ដែលមានក្នុងជីវិតរបស់ពួកគេវិញ(ខ.៣,៩-១០)។ ព្រះទ្រង់មិនកោតស្ងប់ស្ងែង នឹងអាគារស្អាតៗ ដែលគេបានសង់ឡើង ក្នុងព្រះនាមទ្រង់ឡើយ តែទ្រង់សព្វព្រះទ័យចំពោះភាពស្រស់ស្អាតនៅក្នុងចិត្ត នៃអ្នកដែលដើរចូលក្នុងព្រះវិហារ ។ ទ្រង់មិនចាប់អារម្មណ៍នឹងការថ្វាយបង្គំ ដោយការសម្តែងចេញខាងក្រៅ តាមក្រឹត្យវិន័យ ដោយគ្មានភាពបរិសុទ្ធនៅក្នុងផ្នែកខាងក្នុងឡើយ ។ គេមិនត្រូវយល់ថា ព្រះទ្រង់ការពារមនុស្ស ដោយសារតែពួកគេបានអនុវត្តតាមសាសនានោះទេ ។ ព្រះទ្រង់គ្មានកាតព្វកិច្ចធ្វើការអ្វីមួយសម្រាប់យើង ដោយសារយើងបានអានព្រះគម្ពីរ អធិស្ឋាន ហើយប្រកបគ្នាជាមួយអ្នកជឿដទៃទៀតឡើយ ។…
Read article