ការឆ្លើយតបរបស់ព្រះ
ចូរអ្នករាល់គ្នាឲ្យគេបរិភោគទៅ(ម៉ាកុស ៦:៣៧) ។ យើងងាយនឹងភ្លេចព្រះបន្ទូលព្រះយេស៊ូវ នៅក្នុងបទគម្ពីរនេះ។ មានមនុស្សមួយហ្វូងធំបានមកជួបជុំគ្នា ដើម្បីស្តាប់ព្រះបន្ទូលទ្រង់ ។ នោះពេលជ្រុលហើយ ពួកសិស្សក៏ចាប់ផ្តើមមានការបារម្ភ ហើយក៏បានជំរុញទ្រង់ ឲ្យមានបន្ទូលប្រាប់ពួកបណ្តាជនទាំងនោះ ឲ្យចេញទៅកន្លែងផ្សេង(ខ.៣៦)។ ព្រះយេស៊ូវទ្រង់ក៏បានតបថា “ចូរអ្នករាល់គ្នាឲ្យគេបរិភោគទៅ”(ខ.៣៧)។ ហេតុអ្វីបានជាទ្រង់មានបន្ទូលដូចនេះ? ព្រះគម្ពីរយ៉ូហាន ៦:៦ បានចែងថា តាមពិត ទ្រង់កំពុងល្បងលពួកគេទេ ។ តើទ្រង់ចង់ជ្រាប ថាតើពួកគេនឹងទុកចិត្តថា ទ្រង់នឹងធ្វើការអស្ចារ្យឬ? ទ្រង់ប្រហែលជាចង់ជ្រាបមែន ប៉ុន្តែ ទ្រង់ហាក់ដូចជាសព្វព្រះទ័យឲ្យសិស្សរបស់ទ្រង់ រួមចំណែកក្នុងការមើលថែរមនុស្សមួយហ្វូងនោះជាង ដើម្បីឲ្យពួកគេបានធ្វើការជាមួយទ្រង់ និងសម្រាប់ទ្រង់ ។ បន្ទាប់មក ទ្រង់ក៏បានប្រទានពរដល់នំបុ័ង៥ដុំ និងត្រី២កន្ទុយ ដែលពួកគេបាននាំមកឯទ្រង់ ហើយទ្រង់ធ្វើការអស្ចារ្យ ដោយប្រទានអាហារ ដល់មនុស្សជាង៥ពាន់នាក់នោះ ។ ខ្ញុំជឿថា ព្រះយេស៊ូវទ្រង់ក៏បានមានបន្ទូលនេះ ដល់យើងផងដែរ ។ មនុស្សនៅជុំវិញខ្លួនយើង សុទ្ធតែមានសេចក្តីត្រូវការនៅក្នុងជីវិតរបស់ខ្លួន ដូចនេះ យើងត្រូវទូលដល់ព្រះយេស៊ូវ អំពីសេចក្តីត្រូវការទាំងនោះ ដោយការអធិស្ឋាន ។ ជាញឹកញាប់ ព្រះយេស៊ូវទ្រង់មានបន្ទូលថា “ចូរអ្នករាល់គ្នាធ្វើអ្វីម្យ៉ាងសម្រាប់ពួកគេចុះ”។ យើងបដិសេធថា…
Read article