សេចក្តីសន្យាដែលអ្នកអាចពឹងផ្អែកបាន
បន្ទាប់ពីមានវិបត្តិសេដ្ឋកិច្ចពិភពលោក រដ្ឋាភិបាលអាមេរិក បានអនុម័តច្បាប់កាន់តែតឹងរឹងជាងមុន ដើម្បីការពារប្រជាជន ឲ្យរួចពីការអនុវត្តន៍នៃធនាគា ដែលមិនអាចទុកចិត្តបាន ។ ធនាគាទាំងឡាយត្រូវឆ្លើយតប ចំពោះច្បាប់នេះ ដោយធ្វើការកែសម្រួលគោលការណ៍មួយចំនួនរបស់ខ្លួន។ ធនាគារបស់ខ្ញុំបានផ្ញើសំបុត្រមួយច្បាប់មកខ្ញុំ ដើម្បីបញ្ជាក់អំពីការកែសម្រួលនោះ។ នៅពេលខ្ញុំអានសំបុត្រនោះចប់ ខ្ញុំមិនសូវបានទទួលនូវចម្លើយទេ ផ្ទុយទៅវិញ ខ្ញុំមានសំណួរកាន់តែច្រើន ។ ក្នុងសំបុត្រនោះ មានប្រើពាក្យ “យើងខ្ញុំប្រហែលជា” និងពាក្យ “អាស្រ័យទៅលើការសម្រេចចិត្តរបស់យើងខ្ញុំ” ដែលពាក្យទាំងនេះ គឺពិតជាមិនអាចធ្វើឲ្យខ្ញុំជឿទុកចិត្តបានឡើយ! ផ្ទុយទៅវិញ ព្រះគម្ពីរសញ្ញាចាស់ បានដកស្រង់ជាច្រើនដងពីព្រះបន្ទូលព្រះ នូវពាក្យ “អញនឹង” ។ ព្រះបានសន្យាចំពោះស្តេចដាវីឌថា “នោះអញនឹង តាំងពូជពង្សដែលកើតពីឯងមក ឲ្យសោយរាជ្យឡើងជំនួសឯង ហើយអញនឹង តាំងរាជ្យវាឲ្យខ្ជាប់ខ្ជួនឡើង គឺវាដែលនឹងស្អាងវិហារ១សំរាប់ឈ្មោះអញ ហើយអញនឹង តាំងបល្ល័ង្កនៃរាជ្យវា ឲ្យនៅស្ថិតស្ថេរជាដរាបទៅ”(២សាំយ៉ូអែល ៧:១២-១៣)។ គ្មានអ្វីដែលមិនច្បាស់លាស់ នៅក្នុងព្រះបន្ទូលទាំងនោះឡើយ ។ ដោយសារស្តេចសាឡូម៉ូន បានទទួលស្គាល់ភាពស្មោះត្រង់របស់ព្រះ ចំពោះព្រះបន្ទូលសន្យា នោះទ្រង់ក៏បានអធិស្ឋាន នៅពេលសម្ភោធព្រះវិហារថា “ទ្រង់បានរក្សាសេចក្តីសន្យា ដែលទ្រង់បានមានព្រះបន្ទូលនឹងអ្នកបំរើទ្រង់ គឺនឹងដាវីឌ ជាបិតាទូលបង្គំ ទ្រង់បានមានព្រះបន្ទូលដោយព្រះឱស្ឋទ្រង់ ហើយសម្រេចសេចក្តីនោះ…
Read article