ពួកបរិសុទ្ធ
អ្នកប្រហែលជាមិនហៅខ្លួនឯងថា ពួកបរិសុទ្ធឡើយ ប៉ុន្តែ ជាញឹកញាប់ សាវ័កប៉ុលបានហៅអ្នកជឿព្រះថា “ពួកបរិសុទ្ធ” ក្នុងព្រះគម្ពីរសញ្ញាថ្មី(អេភេសូរ ១:១ កូល៉ុស ១:២)។ តើគាត់ហៅពួកគេថា ពួកបរិសុទ្ធ ដោយសារពួកគេល្អឥតខ្ចោះឬ? ទេ គឺមិនយ៉ាងដូច្នោះទេ ។ ពួកគេគឺជាមនុស្ស ដូចនេះ ពួកគេមានបាប ។ តើហេតុអ្វីបានជាគាត់ហៅពួកគេយ៉ាងដូចនេះ? ក្នុងព្រះគម្ពីរសញ្ញាថ្មី ពាក្យ ពួកបរិសុទ្ធ គឺមានន័យថា អ្នកដែលត្រូវបានញែកចេញសម្រាប់ព្រះ ។ ពាក្យនេះ គឺសំដៅទៅលើអ្នកដែលមានការរួបរួមខាងវិញ្ញាណ ជាមួយព្រះគ្រីស្ទ(អេភេសូរ ១:៣-៦)។ ពាក្យនេះគឺមានន័យដូចជាពាក្យ អ្នកជឿព្រះម្នាក់ៗ នៅក្នុងព្រះយេស៊ូវ(រ៉ូម ៨:២៧) និងអ្នកដែលផ្តុំគ្នាបង្កើតជាពួកជំនុំ(កិច្ចការ ៩:៣២)។ តាមរយៈអំណាចនៃព្រះវិញ្ញាណ ពួកបរិសុទ្ធមានការទទួលខុសត្រូវ នៅក្នុងការរស់នៅ ឲ្យសក្តិសមនឹងការត្រាសហៅដែលខ្លួនបានទទួល ។ ពួកគេត្រូវមានលក្ខណៈដូចនេះ គឺមិនត្រូវមានភាពអសីលធម៌ផ្លូវភេទ និងពាក្យសម្តីមិនសមរម្យឡើយ(អេភេសូ ៥:៣-៤)។ យើងត្រូវមានលក្ខណៈសម្បត្តិថ្មីៗ ដែលមានដូចជា ភាពជាអ្នកបម្រើគ្នាទៅវិញទៅមក(រ៉ូម ១៦:២) ការបន្ទាបខ្លួន សេចក្តីសុភាព ភាពអត់ធ្មត់ សេចក្តីស្រឡាញ់ ការរួបរួមនៃព្រះវិញ្ញាណ…
Read article