អាស្រ័យទៅលើរបៀបនៃការគិត
តើអ្នកជាផ្នែកនៃបញ្ហា ឬជាផ្នែកនៃដំណោះស្រាយ? ទោះបីជាសំណួរនេះត្រូវបានចោទឡើង ក្នុងពេលប្រជុំនៃមុខជំនួញ ឬក្នុងក្រុមប្រឹក្សានៃពួកជំនុំ ឬក៏ក្នុងការពិភាក្សាក្នុងគ្រួសារក៏ដោយ ក៏ជាញឹកញាប់ សំណួរនេះ កើតមានឡើងពីការធុញទ្រាន់ នៅពេលព្យាយាមស្វែងយល់ អំពីមូលហេតុដែលនរណាម្នាក់ប្រព្រឹត្តតាមបែបណាមួយ ។ ការឆ្លើយសំណួរនេះ គឺច្រើនតែអាស្រ័យទៅលើរបៀបនៃការគិតរបស់ខ្លួនទេ ។ បើយើងស្ថិតក្នុងចំណោមជនជាតិអ៊ីស្រាអែល ដែលបានចាកចេញពីនគរអេស៊ីព្ទ បន្ទាប់ពីបានជាប់ជាទាសករអស់៤០០ឆ្នាំ នោះយើងប្រហែលជាយល់ថា ស្តេចផារ៉ោន គឺជាផ្នែកមួយនៃបញ្ហា ហើយនោះគឺជាការពិតមែន ។ ប៉ុន្តែ ព្រះទ្រង់បានជ្រាបលើសពីនេះទៅទៀត ។ យើងពិបាកនឹងយល់ នៅពេលព្រះអម្ចាស់ទ្រង់បង្គាបឲ្យលោកម៉ូសេ ដឹកនាំពួកអ៊ីស្រាអែលចូលទឹកដីអេស៊ីព្ទវិញ ហើយបោះជំរុំ ដោយបែរខ្នងដាក់សមុទ្រក្រហមវិញ ដើម្បីឲ្យស្តេចផារ៉ោនលើកទ័ពមកវាយប្រហារពួកគេ(និក្ខមនំ ១៤:១-៣)។ ពេលនោះពួកអ៊ីស្រាអែលស្មានថា ពួកគេនឹងត្រូវស្លាប់ជាមិនខានទេ ប៉ុន្តែ ព្រះទ្រង់មានបន្ទូលថា ទ្រង់នឹងបានទទួលសិរីល្អ និងព្រះកិត្តិនាម តាមរយៈស្តេចផារ៉ោន និងពួកទ័ពទ្រង់ “ពួកសាសន៍អេស៊ីព្ទនឹងដឹងថា អញជាព្រះយេហូវ៉ាពិត”(ខ.៤,១៧-១៨)។ នៅពេលយើងមិនអាចយល់ អំពីមូលហេតុដែលព្រះអនុញ្ញាត ឲ្យយើងជួបស្ថានភាព ដែលយើងមិនអាចដោះស្រាយបាន នោះយើងចាំបាច់ត្រូវចាំថា ទ្រង់ឲ្យការនោះកើតឡើង ដើម្បីជាប្រយោជន៍ដល់យើង និងដើម្បីសិរីល្អទ្រង់ ។ បើសិនជាយើងអាចអធិស្ឋានថា “ឱព្រះវរបិតាអើយ សូមជួយឲ្យទូលបង្គំ…
Read article