September 2, 2013

You are here:
បញ្ហាជាមួយពួកវីរៈបុរស

កាល​នៅ​ពី​ក្មេង ខ្ញុំ​មាន​វីរៈ​បុរស​ម្នាក់ គឺ​លោកភីធ ម៉ារ៉ាវីជ​(Pete Maravich) ដែល​ជា​កីឡាករ​បាល់​បោះ ដែល​មាន​ពន្ទុះ​ខ្ពស់ ដែល​លេង​បាល់​បោះ ដូច​អ្នក​លេង​សៀក​អញ្ចឹង។​ បញ្ហា​ចោទនៅពេល​​នោះ គឺ​ការ​ដែល​ខ្ញុំ​មាន​បំណង​ប្រាថ្នា​ចង់​​មាន​​លក្ខណៈ ដូច​លោកភីស្តូល ភីធ(Pistol Pete) បាន​​ធ្វើ​ឲ្យ​ខ្ញុំ​​​​មិ​​​ន​ពេញ​​ចិត្ត ចំពោះព្រះ​ដែល​បាន​បង្កើត​ឲ្យ​ខ្ញុំ​​មាន​លក្ខណៈ​សម្បត្តិ​ផ្ទាល់​ខ្លួន ។​​ នៅ​ពេល​ខ្ញុំ​ដឹង​ថា ខ្លួន​មិន​អាច​លេង​​បាល់​បោះ ឲ្យ​បាន​ល្អ​​ដូច​លោក​ភីត​ទេ​ ខ្ញុំក៏​​មាន​ការ​បាក់​ទឹក​ចិត្ត​កាន់​តែ​ខ្លាំង​ឡើង​ៗ ​ ។ ខ្ញុំ​ថែម​ទាំង​លែង​ចូល​រួម​ជា​មួយ​ក្រុម​កីឡា​មហា​វិទ្យាល័យ អស់​មួយ​រយៈពេល​ខ្លី ព្រោះ​​ខ្ញុំ​មិន​អាច​ឈាន​ទៅ​ដល់​ខ្នាត​គំរូ​នៃ​លោក​ម៉ារ៉ាវីជ ។ ក្មេង​ៗ​នៅ​សម័យ​នេះ ក៏​នៅ​តែ​មាន​ទម្លាប់​យ៉ាង​ដូច​នេះ​ផង​ដែរ ។​ ពួក​គេ​ចម្រើន​វ័យ​ធំ​ឡើង ដោយ​ចិត្ត​មិន​អរសប្បាយ​ចំពោះ​ព្រះ ដែល​បាន​បង្កើត​ពួក​គេ​មក ឲ្យ​មាន​លក្ខណៈ​សម្បត្តិ​ផ្ទាល់​ៗ​ខ្លួន ព្រោះ​ពួក​គេ​ចង់​​ឲ្យ​​ខ្លួន​ឯង មាន​លក្ខណៈ​ដូច​ “វីរៈ​បុ​រ​ស​ដែល​ពួក​គេ​យល់​ថា​ល្អ​ឥត​ខ្ចោះ”នោះ ។​ នាង​ចូននី ឌីអាស៍(Jonny Diaz) ដែលជា​អ្នក​ចម្រៀង​គ្រីស្ទ​បរិស័ទ បាន​ទទួល​ស្គាល់​បញ្ហា​នេះ​ផង​ដែរ ហើយ​គាត់​បាន​និពន្ធ​បទ​ចម្រៀង​មួយ​បទ មាន​ចំណង​ជើង​ថា “ខ្លួន​អ្នក​ដែល​ស្រស់​ស្អាត​លើស​ពី​នេះ​”។ បទ​នេះ​​ផ្តើម​ដោយឃ្លា​ “ក្មេង​ស្រី​ម្នាក់​មាន​អាយុ​១៤​ឆ្នាំ បាន​មើល​ទស្សនាវត្តី​ ហើយ​និយាយ​ថា នាង​ចង់​មាន​សម្រស់​ដូ​​ច​រូប​នោះ​ដែរ”។ ក្មេង​ស្រី​ខ្លះ​ប្រាថ្នា​ចង់​មាន​លក្ខណៈ​ដូច​នាង​សេលីណា ហ្កូមេស​(Selena Gomes) ដែល​ជា​តារា​ឌីសនី(Disney)…

Read article