ភាពល្អនៃការងារ
មានគ្រីស្ទបរិស័ទខ្លះបានចម្រើនវ័យធំឡើង ដោយមានជំនឿថា ការងារគឺជាការអាក្រក់ និងជាបណ្តាសា ដែលបានបណ្តាលឡើង ដោយអំពើបាបរបស់អ័ដាំម និងនាងអេវ៉ា ។ បើ ពួកគេមិនព្រមផ្លាស់ប្តូរការគិតនេះទេ ជំនឿខុសឆ្គងនោះ អាចបណ្តាលឲ្យពួកគេមានអារម្មណ៍ថា ការអ្វីដែលពួកគេធ្វើ នៅក្នុងមុខរបបរបស់ខ្លួន ជារៀងរាល់ថ្ងៃ គឺមិនសំខាន់ចំពោះព្រះទេ ឬយ៉ាងហោចណាស់ មិនសំខាន់ដូចការងាររបស់បេសកជន ឬអ្នកដឹកនាំពួកជំនុំឡើយ ។ តាមសេចក្តីបង្រៀន ក្នុងព្រះគម្ពីរលោកុ-ប្បត្តិ ១:២៦-៣១ ការយល់ដូចនេះ គឺមិនត្រឹមត្រូវទេ ។ ទីមួយ យើងអាចដឹងថា ព្រះទ្រង់ក៏ធ្វើការងាររបស់ទ្រង់ដែរ គឺដូចដែលមានបង្ហាញក្នុងបទគម្ពីរ ដែលចែងអំពីព្រះរាជកិច្ច នៃការបង្កើតរបស់សព្វសារពើរ ហើយក្នុងសេចក្តីពិតដែលចែងថា ទ្រង់បានសម្រាកនៅថ្ងៃទីប្រាំពីរ ។ បន្ទាប់មក យើងដឹងថា ទ្រង់បានបង្កើតយើងមក ឲ្យមានរូបភាពដូចទ្រង់(ខ.២៦) ហើយទ្រង់បានប្រទានឲ្យយើងមានអំណាច គ្រប់គ្រង់លើស្នាព្រះហស្ថទ្រង់ ។ ការនេះគឺបញ្ជាក់ថា យើងត្រូវធ្វើការងារ ដើម្បីមើលថែរស្នាព្រះហស្ថទាំងនោះ ។ ការមើលថែរស្នាព្រះហស្ថទ្រង់ គឺជាការងារ ។ និយាយរួមគឺការងារដ៏ប្រពៃ ដ្បិតព្រះទ្រង់ទតគ្រប់ទាំងរបស់ដែលទ្រង់បានធ្វើនោះ ក៏ឃើញថា ទាំងអស់”ជាការល្អប្រពៃ”(ខ.៣១)។ យើងក៏ត្រូវកត់សំគាល់ផងដែរថា…
Read article