សេចក្តីមេត្តាករុណានៃព្រះ
ថ្ងៃនេះគឺជាថ្ងៃរំឭកខួបទី១១ នៃការវាយប្រហារភារវៈកម្ម នៅសហរដ្ឋអាមេរិក នៅថ្ងៃទី ១១ កញ្ញា ២០០១ ។ គេពិបាកនឹងគិតអំពីថ្ងៃនោះ ដោយមិនស្រមៃឃើញរូបភាព នៃការវិនាសហិនហោច ទុក្ខព្រួយ និងការបាត់បង់ ដែលមានផលប៉ះពាល់ដល់សហរដ្ឋអាមេរិក ក៏ដូចជាពិភពលោកទាំងមូល បន្ទាប់ពីព្រឹត្តិការណ៍ដ៏សោកសៅនោះបានកើតឡើង ។ ការបាត់បង់ជីវិតមនុស្សរាប់ពាន់នាក់ បានរួមផ្សំដោយជម្រៅនៃការបាត់បង់ ដែលមាននៅក្នុងអារម្មណ៍ជារួម ពោលគឺប្រទេសជាតិទាំងមូលមានអារម្មណ៍ថា ខ្លួនបានបាត់បង់សន្តិសុខហើយ ។ ទុក្ខព្រួយដោយសារការបាត់បង់ផ្ទាល់ខ្លួន និងជារួម នឹងនៅតែដក់ជាប់នៅក្នុងការចងចាំ អំពីព្រឹត្តិការណ៍ដែលបានកើតឡើងនៅថ្ងៃនោះ ។ ហេតុការណ៍ដ៏រន្ធត់នោះ គឺមិនមែនគ្រាន់តែបណ្តាលឲ្យមានការចងចាំដ៏ឈឺចាប់ នៃថ្ងៃទី ១១ កញ្ញា ប៉ុណ្ណោះឡើយ ។ វាក៏បានរំឭកខួបនៃការស្លាប់នៃឳពុកក្មេករបស់ខ្ញុំផងដែរ ។ ការបាត់បង់ជីវិតរបស់ជីម(Jim) បានដក់ជាប់យ៉ាងជ្រៅ ក្នុងអារម្មណ៍នៃគ្រួសាររបស់យើង និងក្នុងចំណោមមិត្តភ័ក្ររបស់គាត់ ។ ទោះបីជាយើងជួបប្រទះនឹងទុក្ខព្រួយប្រភេទណាក៏ដោយ ក៏មានតែការកម្សាន្តចិត្តដ៏ពិតតែមួយប៉ុណ្ណោះ គឺការកម្សាន្តចិត្តនៃសេចក្តីមេត្តាករុណានៃព្រះ ។ នៅពេលស្តេចដាវីឌមានការឈឺចិត្ត ទ្រង់អធិស្ឋានដល់ព្រះថា “ឱព្រះយេហូវ៉ាអើយ សូមប្រោសមេត្តាចំពោះទូលបង្គំ ដ្បិតទូលបង្គំមានសេចក្តីទុក្ខលំបាក ភ្នែកទូលបង្គំកាន់តែខ្សោយទៅ ដោយសេចក្តីសោយសោក ព្រមទាំងចិត្ត និងខ្លួនប្រាណនៃទូលបង្គំផង”(ទំនុកតម្កើង…
Read article