September 17, 2013

You are here:
គ្មានការថយក្រោយ

ពេល​ដែល​ខ្ញុំ​បាន​ឃើញ​រថយន្ត​ម៉ាក​ហ្វត សាន់ដឺបឺត​(Ford Thunderbird) សារី​ឆ្នាំ១៩៦២ ជា​លើក​ដំបូង ខ្ញុំ​ក៏​បាន​ចាប់​ចិត្ត​ស្រឡាញ់​ឡាន​នេះ​តែ​ម្តង ។​ ឡាន​នេះ​មាន​រាង​ឆើត​ឆាយ ភ្លឺ​រលោង ។​ នៅ​ពេល​ខ្ញុំ​បាន​មើល​ឃើញ​ឡាន​ម៉ាក​នេះ នៅ​ហាង​លក់​រថយន្ត​ដែល​គេ​បា​​ន​ប្រើ​ហើយ ខ្ញុំ​ឃើញ​ផ្នែក​ខាង​ក្រៅ​របស់​វា​មាន​សភាព​ភ្លឺ​រលោង ហើយ​ផ្នែក​ខាង​ក្នុង​ដ៏​អស្ចារ្យ​របស់​វា បាន​ធ្វើ​ឲ្យ​ខ្ញុំ​ចាប់​ចិត្ត​យ៉ាង​ខ្លាំង ។​ ខ្ញុំ​បាន​ដឹង​ថា ឡាន​នេះគឺ​សម្រាប់​ខ្ញុំ​ហើយ ។​ ដូច​នេះ​ខ្ញុំ​ក៏​បាន​បង់​ប្រាក់ ដើម្បី​ទិញ​ឡាន​ ជា​​ឡើង​ដំបូង ។​​ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ មាន​បញ្ហា​មួយ ដែល​បាន​បង្កប់​ខ្លួន​នៅ​ក្នុង​របស់​ទ្រព្យ ដែល​ខ្ញុំ​បាន​ឲ្យ​តម្លៃ​យ៉ាង​ខ្លាំង​នេះ ។​ បន្ទាប់​ពី​​ខ្ញុំ​បាន​ទិញ​វា បាន​ពី​រ​ខែ ខ្ញុំ​ក៏​បាន​ដឹង​ថា ខ្ញុំ​អាច​បើក​វា​ទៅ​មុខ​បាន តែ​មិន​អាច​បើក​ថយ​ក្រោយ​បាន​ឡើយ ។​ ទោះ​​​បី​​ជា​ឡាន​មាន​បញ្ហា នៅ​ពេ​ល​វា​មិន​អាច​បើក​ថយ​ក្រោយ​ក៏​ដោយ ក៏​ជួន​កាល វា​ជា​​ការ​ប្រសើរ​ណាស់ ដែល​យើង​មាន​លក្ខណៈ​ដូច​ឡាន​ចាស់​របស់​ខ្ញុំ ខ្លះ​ៗ​​ដែរ ។​ យើង​ចាំ​បាច់​ត្រូវ​ទៅ​មុខ​ជា​និច្ច ដោយ​មិន​ត្រូវ​ឲ្យ​ជីវិត​មាន​ការ​ត្រឡប់​ថយ​ក្រោយ​ឡើយ ។​​ នៅ​ក្នុង​ការ​ដើរ​ជា​មួ​យ​ព្រះ​យេស៊ូវ យើង​ចាំ​បាច់​ត្រូវ​បដិសេធ មិន​ព្រម​ត្រឡប់​ថយ​ក្រោយ គឺ​ដូច​ដែល​សាវ័ក​ប៉ុល​បាន​បង្រៀន​ថា យើង​ត្រូវ “រត់​តម្រង់​ទៅ​ឯ​ទី”(ភីលីព ៣:១៤)។ ពួក​កូន​ចៅ​អ៊ីស្រា​អែល​ប្រហែល​ជា​អាច​យក​គំរូ តាម​ប្រអប់​លេខ​របស់​ឡាន​ខ្ញុំ​ផង​ដែរ​ ។ នៅ​ក្នុង​ព្រះ​គម្ពីរ​និក្ខមនំ…

Read article