បុណ្យខួបកំណើត គម្រប់១០០០ ឆ្នាំ

លោក​​​យ៉ូណា​ថាន វេន័រ(Jonathan Weiner) គឺ​ជា​អ្នក​និពន្ធ​សៀវភៅ ដែល​មាន​ចំណង​ជើង​ថា ការ​ប្រាថ្នា​ចង់​បាន​លោកិយ​នេះ ។​ ក្នុង​សៀវភៅ​នេះ គាត់​បាន​សរសេ​រ​អំពី​វិទ្យាសាស្រ្ត ដែល​បាន​​សន្យា​ថា​នឹង​ជួយ​ឲ្យ​មនុស្ស ​មាន​អាយុ​កាន់​​តែ​វែង ។​ នៅ​ក្នុង​ផ្នែក​ពាក់​កណ្តាល​នៃ​សៀវភៅ​នេះ​ លោក​អូបឺរី ដឺ ក្រេយ៏(Aubrey de Grey) ដែល​ជា​អ្នក​វិទ្យាសាស្រ្ត​ជន​ជាតិ​អង់គ្លេស បាន​ព្យាករណ៍​ថា ថ្ងៃ​ណា​មួយ​វិទ្យាសាស្រ្ត​នឹង​ជួយ​ឲ្យ​​មនុស្ស​រស់​បាន​មួយ​ពាន់​ឆ្នាំ ។ លោក​អូបឺរី​បាន​អះអាង​ថា នៅ​ទី​បំផុត តាម​ការស្រាវ​ជ្រាវ​អំពី​រចនា​សម្ព័ន្ធ និង​មុខនាទី​នៃ​ជាតិ​គីមី​ចម្រុះ បាន​ឲ្យ​ដឹង​ថា ការ​ព្យាបាល​ភាព​ចាស់​ជរា​របស់​មនុស្ស គឺ​ជា​អ្វី​ដែល​គេ​អាច​ធ្វើ​បាន ។​

ប៉ុន្តែ បន្ទាប់​ពី​មនុស្ស​យើង​រស់​បាន​១០០​០​ឆ្នាំហើយ ពួក​គេ​នឹង​ត្រូវ​ស្លាប់​ទៅ​វិញ​ដដែល តើ​មាន​អ្វីប្លែក​? ការ​ព្យាករណ៍​របស់​​លោក​​ដឺ ក្រេយ គឺ​គ្រាន់​តែ​ពន្យាពេល​នៃ​ការប្រឈម​មុខ​នឹង​សំណួរ​ដ៏​សំខាន់​បំផុ​ត​មួយ គឺ​សំណួរ​ដែល​សួរ​ថា តើ​​មា​នរឿង​អ្វី​កើត​ឡើង បន្ទាប់​ពី​យើង​ស្លាប់​ទៅ ? ដូចនេះ​ ការ​ព្យាករ-ណ៍​​នោះ​មិន​បាន​​ឆ្លើយ​សំណួរ​មួយ​​នេះ​​ទេ ។​

ព្រះ​គម្ពីរ​បាន​ចែង​ថា សេចក្តី​ស្លាប់​​មិន​មែន​ជា​ចុង​បំផុ​ត​ នៃ​ជីវិត​របស់​មនុស្ស​ឡើយ ។​ ផ្ទុយ​ទៅ​វិញ ព្រះ​គម្ពីរ​បាន​បញ្ជាក់​ថា មនុស្ស​ម្នាក់​ៗ​នឹង​ត្រូវ​ឈរ​នៅ​ចំពោះ​ព្រះ​គ្រីស្ទ ។ ពេលនោះ អ្នក​ជឿ​ព្រះ​នឹង​ទទួល​​រង្វាន់ ចំពោះ​​កិច្ចកា​​រដែល​​ខ្លួន​​បា​​នធ្វើ​​ថ្វាយ​​ទ្រង់ ហើយ​​អ្នក​​មិ​ន​​ជឿ​វិញ គឺ​នឹង​ត្រូវ​មាន​ទោស ​​ដោយ​​​សា​​រខ្លួន​​​បាន​បដិសេធ​​​ទ្រង់​(យ៉ូហាន ៥:២៥-២៩ វិវរណៈ ២០:១១-១៥)។ មនុស្ស​យើង​គ្រប់​គ្នា​សុ​ទ្ធ​តែ​មាន​​បាប ហើយ​ត្រូវ​ការ​ការ​អត់​ទោស​បាប ។​ មាន​តែ​ការ​សុគត​នៃ​ព្រះគ្រីស្ទ​នៅ​លើ​ឈើ​ឆ្កាង​ទេ ដែល​ផ្តល់​ឲ្យ​នូវ​ការ​អត់​ទោស​បាប ដល់​អស់​អ្នក​ដែល​ជឿ​ទ្រង់​(រ៉ូម ៣:២៣ ៦:២៣)​។ ព្រះ​គម្ពីរ​បាន​ចែង​ថា “ដោយ​​ព្រោះ​​បាន​តម្រូវ​ឲ្យ​មនុស្ស​ទាំង​អស់​ស្លាប់​១​ដង រួច​សឹម​ជាប់​សេចក្តី​ជំនុំជំរះ”(ហេព្រើ ៩:២៧)។

ដោយ​សារ​យើង​នឹង​ជួប​ព្រះ​មុខ​ទល់​នឹង​មុខ នោះ​យើង​ត្រូវ​ប្រុង​ប្រយ័ត្ន ចំពោះ​អ្វី​គ្រប់​យ៉ាង​ដែល​យើង​ធ្វើ​សព្វ​ថ្ងៃ ។​ ដូចនេះ ទោះ​បី​ជា​យើ​​ងនឹង​មាន​ជីវិត​រស់​​បា​ន​៧០​ឆ្នាំ ឬ​១០០​០​ឆ្នាំ​ក៏​ដោយ ក៏​យើង​នៅ​តែ​ត្រូវ “ត្រៀម​ខ្លួន​ជួប​ព្រះ” ដូច​គ្នា(អេម៉ុស ៤:១២)។ – Dennis Fisher

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles