October 3, 2013

You are here:
ការប្រោសឲ្យជាពីស្ថានសួគ៌

​​លោកថូម៉ាស មួរ(Thomas Moore ឆ្នាំ ១៧៧៩ ដល់ ១៨៥២) គឺ​ជា​អ្នក​និពន្ធ​បទ​ចម្រៀង ជា​អ្នក​ចម្រៀង និង​ជា​អ្នកនិពន្ធ​កំណាព្យ​ជន​ជាតិ​អៀរ​ឡង់ ។ ភាព​ប៉ិន​ប្រសប់​របស់​គាត់​បាន​នាំឲ្យ​​មាន​ក្តី​អំណរ ដល់​មនុ​ស្ស​ជា​ច្រើន ដែល​បាន​ឃើញ​គាត់​សម្តែង ឬ​ឃើញ​គាត់​ច្រៀង​តាម​បទ​ភ្លេង​របស់​គាត់ ។​ ប៉ុន្តែ ជីវិត​របស់​គាត់​ត្រូវ​បានញុំាញី ដោយ​​ការ​​ឈឺ​ចាប់ ក្នុង​ចិត្ត​ម្តង​ហើយ​ម្តង​ទៀត ដោយសារ​បញ្ហា​ជា​ច្រើន ដែល​រួម​មាន​ការ​ស្លាប់​របស់​កូន​ទាំង​ប្រាំ​នាក់​របស់​គាត់​ផង​ដែរ ។​ ស្នាម​របួស​ដែល​គាត់​មាន​ក្នុង​ចិត្ត​នេះ បាន​ធ្វើ​ឲ្យ​ពាក្យ​ពេចន៍​របស់​គាត់​ទាំង​ប៉ុន្មាន កាន់​តែ​មាន​ន័យ​ថែម​ទៀត គឺ​ដូច​ដែល​គាត់​បាន​សរសេរ​ថា “សូម​ថ្វាយ​ចិត្ត​ដែល​មាន​របួស​នោះ​ សូម​​រៀប​រាប់​​អំពី​សេចក្តី​ទុក្ខ​របស់​អ្នក​ចុះ ក្នុង​លោក​នេះ គ្មាន​ការ​ឈឺ​ចាប់​ណា ដែល​ព្រះ​មិ​ន​អាច​ប្រោស​ឲ្យ​ជា​ឡើយ”។​ ពាក្យ​នេះ​បាន​ធ្វើ​ឲ្យ​ខ្ញុំ​ប៉ះ​ពាល់​ចិត្ត ហើយ​បាន​រំឭក​ឲ្យ​ខ្ញុំ​ដឹង​ថា ការ​ជួប​ព្រះ ដោយ​ការ​អធិស្ឋាន អាច​នាំ​មក​នូវ​ការ​ប្រោស​ឲ្យ​ជា​ដល់​វិញ្ញាណ​ដែល​ឈឺ​ចាប់ ។​ សាវ័ក​ប៉ុល​​បាន​ដឹ​ង​អំពី​របៀប​ ដែល​ព្រះ​វរបិតា​នៃ​យើង ដែល​គង់​នៅ​ស្ថាន​សួគ៌​ ទ្រង់​អាច​ប្រទាន​ភាព​ធូរ​ស្បើយដល់​​ចិ​ត្ត​ដែល​​ឈឺ​​ចាប់ ។​ គឺ​ដូច​ដែល​គាត់​បាន​សរសេរ​សំបុត្រ​ផ្ញើ​ទៅ​ពួក​ជំនុំ​នៅ​ក្រុង​កូរិន​ថូស​ថា “សូម​​សរសើរ​​ដល់​ព្រះ​ដ៏​ជា​ព្រះវរបិតា​នៃ​ព្រះយេស៊ូវគ្រីស្ទ ជា​អម្ចាស់​នៃ​យើង​រាល់​គ្នា គឺ​ជា​ព្រះ​វរបិតា​ដ៏​មាន​សេចក្តី​មេត្តាករុណា ជា​ព្រះ​ដ៏​កំសាន្ត​ចិត្ត​គ្រប់​ជំពូក ដែល​ទ្រង់​កំសាន្ត​ចិត្ត​យើង​រាល់​គ្នា ក្នុង​គ្រប់​ទាំង​សេចក្តី​វេទនា”​(២កូរិនថូស ១:៣-៤)។ ជួនកាល យើង​​មាន​ការ​វីវក់​​នឹង​​​​ទុក្ខ​ព្រួយ​យ៉ាង​ខ្លាំង បាន​ជា​យើ​​ង​ញែកខ្លួ​ន​យើង​ចេញ​ពី​ព្រះ​​ ដែល​អាច​ផ្តល់​ឲ្យ​​យើង​នូវ​ការ​កម្សាន្ត​ចិត្ត…

Read article