លោកថូម៉ាស មួរ(Thomas Moore ឆ្នាំ ១៧៧៩ ដល់ ១៨៥២) គឺជាអ្នកនិពន្ធបទចម្រៀង ជាអ្នកចម្រៀង និងជាអ្នកនិពន្ធកំណាព្យជនជាតិអៀរឡង់ ។ ភាពប៉ិនប្រសប់របស់គាត់បាននាំឲ្យមានក្តីអំណរ ដល់មនុស្សជាច្រើន ដែលបានឃើញគាត់សម្តែង ឬឃើញគាត់ច្រៀងតាមបទភ្លេងរបស់គាត់ ។ ប៉ុន្តែ ជីវិតរបស់គាត់ត្រូវបានញុំាញី ដោយការឈឺចាប់ ក្នុងចិត្តម្តងហើយម្តងទៀត ដោយសារបញ្ហាជាច្រើន ដែលរួមមានការស្លាប់របស់កូនទាំងប្រាំនាក់របស់គាត់ផងដែរ ។ ស្នាមរបួសដែលគាត់មានក្នុងចិត្តនេះ បានធ្វើឲ្យពាក្យពេចន៍របស់គាត់ទាំងប៉ុន្មាន កាន់តែមានន័យថែមទៀត គឺដូចដែលគាត់បានសរសេរថា “សូមថ្វាយចិត្តដែលមានរបួសនោះ សូមរៀបរាប់អំពីសេចក្តីទុក្ខរបស់អ្នកចុះ ក្នុងលោកនេះ គ្មានការឈឺចាប់ណា ដែលព្រះមិនអាចប្រោសឲ្យជាឡើយ”។ ពាក្យនេះបានធ្វើឲ្យខ្ញុំប៉ះពាល់ចិត្ត ហើយបានរំឭកឲ្យខ្ញុំដឹងថា ការជួបព្រះ ដោយការអធិស្ឋាន អាចនាំមកនូវការប្រោសឲ្យជាដល់វិញ្ញាណដែលឈឺចាប់ ។
សាវ័កប៉ុលបានដឹងអំពីរបៀប ដែលព្រះវរបិតានៃយើង ដែលគង់នៅស្ថានសួគ៌ ទ្រង់អាចប្រទានភាពធូរស្បើយដល់ចិត្តដែលឈឺចាប់ ។ គឺដូចដែលគាត់បានសរសេរសំបុត្រផ្ញើទៅពួកជំនុំនៅក្រុងកូរិនថូសថា “សូមសរសើរដល់ព្រះដ៏ជាព្រះវរបិតានៃព្រះយេស៊ូវគ្រីស្ទ ជាអម្ចាស់នៃយើងរាល់គ្នា គឺជាព្រះវរបិតាដ៏មានសេចក្តីមេត្តាករុណា ជាព្រះដ៏កំសាន្តចិត្តគ្រប់ជំពូក ដែលទ្រង់កំសាន្តចិត្តយើងរាល់គ្នា ក្នុងគ្រប់ទាំងសេចក្តីវេទនា”(២កូរិនថូស ១:៣-៤)។ ជួនកាល យើងមានការវីវក់នឹងទុក្ខព្រួយយ៉ាងខ្លាំង បានជាយើងញែកខ្លួនយើងចេញពីព្រះ ដែលអាចផ្តល់ឲ្យយើងនូវការកម្សាន្តចិត្ត ។ យើងចាំបាច់ត្រូវចាំថា យើងអាចទទួលការកម្សាន្តចិត្ត និងការប្រោសឲ្យជា តាមរយៈការអធិស្ឋាន ។
កាលណាយើងទុកចិត្តលើព្រះវរបិតានៃយើង នោះយើងអាចពិសោធនឹងសេចក្តីស្រឡាញ់ និង ការប្រោសឲ្យជា ដែលអាចចាប់ផ្តើមកើតមាន ដល់ចិត្តរបស់យើងដែលមានរបួសនោះ ។ ជាការពិតណាស់ “ក្នុងលោកនេះ គ្មានការឈឺចាប់ណា ដែលព្រះមិនអាចប្រោសឲ្យជា