ទីតាំង ទីតាំង ទីតាំង

សព្វ​ថ្ងៃ​នេះ​ ការ​ទិញ និង​ការ​លក់​អចលន​ទ្រព្យ គឺ​ជា​មុខ​ជំនួញ​ដ៏​ពិបាក ដែល​ទៀម​ទា​ឲ្យ​មាន​ការ​យល់​ដឹង និង​ប្រុង​ប្រយ័ត្ន​ ។ តម្លៃ​ផ្ទះ​បាន​ធ្លាក់​ចុះ ក្នុង​ល្បឿន​ដ៏​គួ​រ​ឲ្យ​ចាប់​អារម្មណ៍ ហើយ​បើ​សិន​ជា​អ្នក​ចង់​លក់​អចលន​ទ្រព្យ នោះ​អ្នក​នឹង​ជួបការ​លំបាក​កាន់​តែ​ខ្លាំង ។​ ដូចនេះ នៅ​ក្នុង​ទីផ្សា​អចលន​ទ្រព្យ យើង​នៅ​តែ​ចាំ​បាច់​ត្រូវ​រំឭក​ខ្លួន​ឯង​ អំពី​ពាក្យ​ចាស់មួយ​ដែល​​​ពោល​​ថា “នៅ​ក្នុ​ង​ការ​លក់​ដូរ​អចលន​ទ្រព្យ យើង​ចាំ​បាច់​ត្រូវ​ដឹង​អំពី​ចំណុច​សំខាន់​បំផុត​បីយ៉ាង​គឺ ទីតាំង ទីតាំង និងទីតាំង”។​

ក្នុង​ការ​រស់​នៅ​ថ្វាយ​ព្រះ​យេស៊ូវ យើង​ក៏​ចាំ​បាច់​ត្រូវ​ដឹង​អំពី​ទីតាំង​ផង​ដែរ ។​ ការ​ដឹង​អំពី​ទីតាំង​ខាង​វិញ្ញាណ​របស់​យើង គឺ​ពិត​ជា​សំខាន់​ណាស់ បើ​សិន​ជា​យើង​ត្រូវ​មាន​ជ័យ​ជម្នះ នៅ​ក្នុង​ការ​ធ្វើ​ដំណើរ កាត់​តាម​ទឹក​ដី​ដែល​មាន​តម្លៃ​ថោក​ក្រៃ​លែង នៅ​ក្នុង​លោកិយ​នេះ ។​ សាវ័កប៉ុ​ល​បាន​រំឭក​យើង​ថា យើង​មាន​ទីតាំង​ថ្មី​មួយ នៅ​ក្នុង​ព្រះគ្រីស្ទ បន្ទាប់​ពី​យើង​ត្រូវ​បាន​ប្រោស​ឲ្យ​រួចពី “អំណាច​នៃ​សេចក្តី​ងងឹត ហើយ​​ផ្លា​ស់​យើង​​ម​ក​ក្នុង​នគរ​របស់​ព្រះរាជបុត្រា​ស្ងួនភ្ងា​នៃ​ទ្រង់”(កូល៉ុស ១:១៣)។ ការ​ដឹង​ថា យើង​បាន​ផ្លាស់​ប្តូរ​ទីតាំង​ខាង​វិញ្ញាណ​ ចូល​ក្នុង​នគរ​នៃ​ព្រះ​យេស៊ូវ ដោ​យ​ព្រះ​គុណ​ទ្រង់ គឺ​ពិត​ជា​មាន​អត្ថ​​ប្រយោជន៍​​ណាស់ ។​ សព្វ​ថ្ងៃ​នេះ ព្រះយេស៊ូវ​ទ្រង់​គ្រង​រាជ្យ​​ជា​ស្តេច នៅ​ក្នុង​ចិត្ត និង​គំនិត​យើង ហើយ​យើង​គឺ​ជា​រាស្រ្ត​របស់​ទ្រង់ ដែល​​បានដឹង​គុណ​ទ្រង់ ។​ យើង​ត្រូវ​ធ្វើ​តាម​បំណង​ព្រះ​ទ័យ​ទ្រង់​ និង​ប្រព្រឹត្ត​តាម​ផ្លូវ​របស់​ទ្រង់ ។​​ ហើយ​យើង​​ត្រូវ​​ធ្វើ​ការ​សម្រេច​ចិត្ត​ថា យើង​នឹ​ង​ស្មោះ​ត្រង់​ចំពោះ​​ទ្រង់ ។​

ទ្រង់​​បាន​​ប្រោស​​​ឲ្យ​​យើង​រួច​ពីសេចក្តីងងឹត​ហើយ ដូចនេះ ពេល​ដែល​សេចក្តី​ល្បួង និង​ការ​លួង​លោម នៃ​សេចក្តី​ងងឹត កំពុ​ង​នាំ​ឲ្យ​អ្នក​ប្រឆាំង​នឹង​ការ​គ្រង​រាជ្យ​របស់​ទ្រង់ ក្នុង​ចិត្ត​អ្នក នោះ​សូម​ចង​ចាំ​អំពី​ទីតាំង​ថ្មី​របស់​អ្នក​ ដែល​មាន​​នៅ​ក្នុង ព្រះគម្ពីរ​កូល៉ុស ១:១៣ ចុះ ។​ – Joe Stowell

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles