October 14, 2013

You are here:
របៀបដែលយើងដើរ

ក្នុងកម្ម​វិធី​ទូរទស្សន៍​មួយ ដែល​ខ្ញុំ​ចូល​ចិត្ត​មើល មាន​វគ្គ​មួយ មាន​ចំណង​ជើង​ថា “ការ​សម្អាង​កាយ ដ៏​​គួ​រ​ឲ្យ​ភ្ញាក់​ផ្អើល”។ ​មាន​ស្រ្តី​ពីរ​នាក់បាន​ឆ្លង់​កាត់នូ​វ​ការ​ផ្លាស់​ប្តូរ​ ការ​តុប​តែង​ ម៉ូត សក់ ការ​ផាត់​​មុខ និង​ការ​ស្លៀក​ពាក់ ដ៏​ផ្ចិត​ផ្ចង់​អស់​រយៈ​ពេល​៣​ម៉ោង ។​ ជា​ញឹ​ក​ញាប់ ការ​ផ្លាស់​ប្តូរ​នេះ ច្រើន​តែ​នាំ​ឲ្យ​មាន​ការ​រំភើប​រីករាយ ។​ ពេល​ដែល​ស្រ្តី​ទាំង​ពីរ​នាក់​ បាន​ដើរ​ចេញ​ពី​ក្រោយ​​វាំង​ននមក​ ទស្សនិក​ជន​មាន​ការ​ភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង ។​ ជួន​កាល មិត្ត​ភ័ក្រ និង​សមាជិក​គ្រួសាររបស់​ពួក​គេ បាន​ចាប់​ផ្តើម​យំ​ក៏​មាន ។​ ក្រោយ​មក​ទៀត គេ​ក៏​បាន​ឲ្យ​សាមី​ខ្លួន​ដែល​មាន​រូប​សម្រស់​ថ្មី​ទាំង​នេះ ទៅ​ឆ្លុះ​ក​ញ្ចក់​មើល​ខ្លួន​ឯង ។​ អ្នក​ខ្លះ​មាន​ការ​ភ្ញាក់​ផ្អើល​ចំពោះ​សម្រស់​ខ្លួន​ឯ​ង​យ៉ាង​ខ្លាំង បាន​ជា​ពួក​គេ​បន្ត​ឆ្លុះ​កញ្ចក់​ឥត​ដាច់ គឺ​ពួក​គេ​ហាក់​ដូច​ជា ព្យាយាម​មើល​ឲ្យ​ច្បាស់ថា​តើរូប​ក្នុង​កញ្ចក់​នោះជា​រូប​ខ្លួន​​ឯង​មែន​ឬ​ក៏​អត់ ។​ ពេល​ដែល​ស្ត្រី​ទាំង​នោះ ដើរ​ទៅ​ចូល​រួម​ជា​មួយ​ក្រុម​របស់​ខ្លួន គេ​ក៏​អាច​មើល​ដឹង អំពី​លក្ខណះ​ចាស់​របស់​ពួក​គេ ។​ ពួក​គេ​ភាគ​ច្រើន មិន​ទាន់​ចេះ​ដើរ ដោយ​ពាក់​ស្បែក​ជើង​ថ្មី​របស់​ខ្លួន​ទេ ។ ​ទោះ​បី​ជា​ពួក​គេ​មាន​រូប​សម្រស់​អស្ចារ្យ​ក៏​ដោយ ក៏ដំណើរ​​ដ៏​​ឆ្គងរបស់ពួកគេ មិន​មែន​ជា​ការ​ល្អ​ទេ ។​ ដូចនេះ ពួក​គេ​មិន​បាន​ផ្លាស់​ប្តូរ​ទាំង​ស្រុង​ទេ។​ នៅ​ក្នុង​ជីវិត​យើង​ជា​គ្រីស្ទប​រិស័ទ​ក៏​មាន​បញ្ហា​ដូច​នេះ​ផង​ដែរ ។​​ ព្រះ​ទ្រង់​បាន​ធ្វើ​ការ​របស់​ទ្រង់​ក្នុង​ជីវិត​របស់យើង ហើយ​ជួយ​ឲ្យ​យើង​មាន​ការ​ចាប់​ផ្តើម​ជា​ថ្មី…

Read article