ប៉ា មិនបាននិយាយថា “អូ!”ទេ
មិត្តភ័ក្ររបស់ខ្ញុំម្នាក់ បានធ្វើការងារក្នុងបន្ទប់ធ្វើការ ក្នុងផ្ទះ នៅពេលល្ងាចថ្ងៃមួយ ដោយព្យាយាមធ្វើរបាយការណ៍ដែលចាំបាច់មួយចំនួន ។ ពេលនោះកូនស្រីតូចរបស់គាត់ ដែលមានអាយុប្រហែល៤ឆ្នាំ កំពុងលេងនៅក្បែរតុរបស់គាត់ ដោយធ្វើឲ្យមានភាពរញេរញ៉ៃ លើករបស់របរពីកន្លែងមួយទៅកន្លែងមួយទៀត បើកថតតុលេង ហើយបានបង្ករឲ្យមានសម្លេងរំខានយ៉ាងខ្លាំង ។ មិត្តភ័ក្ររបស់ខ្ញុំម្នាក់នេះ បានអត់ធ្មត់នឹងការរំខាននេះ ដោយគ្មានការត្អូញត្អែរឡើយ រហូតដល់ពេលមួយ កូនស្រីរបស់គាត់ ក៏បានបិតថតតុមួយទំហឹង បណ្តាលឲ្យគៀបម្រាមដៃខ្លួនឯង ហើយវាក៏ស្រែកយំ ដោយការឈឺចាប់នោះ ។ ដោយសារមានការរំខានខ្លាំងពេក គាត់ក៏បានស្រែកឡើងថា “ចប់ហើយ!” ទន្ទឹមនឹងនោះ គាត់ក៏បាននាំវាចេញពីបន្ទប់ធ្វើការនោះ ហើយក៏បិតទ្វា ។ ក្រោយមក ម្តាយរបស់វា ក៏បានឃើញវាកំពុងតែយំនៅក្នុងបន្ទប់គេងរបស់វា ហើយក៏ព្យាយាមកម្សាន្តចិត្តវា ។ គាត់ក៏សួរវាថា “តើម្រាមដៃកូននៅឈឺឬ?” ក្មេងស្រីតូចនោះឆ្លើយទាំងខ្សិបខ្សួលថា “អត់ឈឺទេ” ។ គាត់ក៏សួរទៀតថា “អញ្ចឹង ហេតុអ្វីបានជាកូននៅយំធ្វើអ្វីទៀត?” វាក៏ឆ្លើយថា “ពេលកូនគៀបម្រាមដៃ ប៉ាមិនបាននិយាយថា ‘អូ’ទេ!” ជួនកាល យើងគ្រាន់តែចង់ឮពាក្យដូចនេះឯង តើមែនទេ? គឺយើងចង់ឮពាក្យ នេះចេញពីមាត់អ្នក ដែលយកចិត្តទុកដាក់ ហើយឆ្លើយតបចំពោះយើង…
Read article