ការភ្ញាក់ផ្អើល
មានអ្នកការសែតម្នាក់ បានធ្វើការពិសោធន៍មួយ ដើម្បីសាកល្បងការយល់ដឹងរបស់មនុស្ស ។ គាត់បានស្នើរសុំលោកយ៉ូស្វេ ប៊ែល(Joshua Bell)ដែលអ្នកលេងវីយូឡុងដ៏ល្បីល្បាញម្នាក់ ឲ្យទៅលេងវីយូឡុង ដោយលាក់អត្តសញ្ញាណរបស់ខ្លួន នៅស្ថានីយរថភ្លើងមួយ នៅពេលព្រឹកថ្ងៃមួយ ក្នុងខែមករា ។ ពេលគាត់កំពុងលេងភ្លេង មានមនុស្សរាប់ពាន់នាក់បានដើរកាត់គាត់ ប៉ុន្តែ មានមនុស្សតែពីរបីនាក់ប៉ុណ្ណោះ ដែលបានឈប់ ដើម្បីស្តាប់គាត់លេងភ្លេង ។ ៤៥នាទីក្រោយមក មានប្រាក់កាក់តែពីរបីសេនប៉ុណ្ណោះ ដែលគេបានទម្លាក់ចូលទៅក្នុងកេសវីយូឡុង ដែលតន្ត្រីករដ៏ល្បីរូបនេះបានបើកចំហរនោះ ។ កាលពីពីរថ្ងៃ មុនពេលការពិសោធន៍នេះចាប់ផ្តើម គាត់បានប្រើវីយូឡុងម៉ាក Stradivarius ដដែលនេះ ដើម្បីសម្តែងនៅក្នុងការប្រគុំតន្ត្រីមួយ ដែលមានមនុស្សជាច្រើនបានទិញសំបុត្រក្នុងតម្លៃដ៏ថ្លៃ ដើម្បីចូលស្តាប់គាត់លេងវីយូឡុង ។ មនុស្សយើងបានមានទម្លាប់ មិនស្គាល់ភាពធំឧត្តម្ភរបស់អ្នកដទៃ តាំងពីយូរណាស់មកហើយ ។ ការនេះបានកើតឡើងចំពោះព្រះយេស៊ូវ គឺដូចដែលព្រះគម្ពីរយ៉ូហានបានចែងថា “ទ្រង់បានគង់ក្នុងលោកិយ ហើយលោកិយ … មិនស្គាល់ទ្រង់ទេ”(យ៉ូហាន ១:១០)។ ហេតុអ្វីបានជាបណ្តាជនដែលបានទន្ទឹងរង់ចាំព្រះមែស៊ី មិនបានទទួលព្រះយេស៊ូវឲ្យបានកក់ក្តៅ? ការនេះ ក៏បណ្តាលមកពីពួកគេមានការភ្ញាក់ផ្អើលផងដែរ ។ មនុស្សសម័យបច្ចុប្បន្នមិនរំពឹងថា នឹងបានឃើញតន្រ្តីករដ៏ល្បីល្បាញ លេងភ្លេងនៅតាមស្ថានីយរថភ្លើងទេ ហើយមនុស្សនៅសម័យព្រះយេស៊ូវក៏មិនបានរំពឹងថា ព្រះមែស៊ីទ្រង់នឹងប្រសូត្រនៅក្នុងក្រោលសត្វដែរ…
Read article