ការភ្ញាក់ផ្អើល

មាន​អ្នក​ការសែត​ម្នាក់ បាន​ធ្វើ​ការ​ពិសោធន៍​មួយ ដើម្បី​សាក​ល្បង​ការ​យល់​ដឹង​​របស់​មនុស្ស ។​ គាត់​បាន​ស្នើរសុំ​​លោក​យ៉ូស្វេ ប៊ែល(Joshua Bell)ដែល​អ្នក​លេង​វីយូឡុង​ដ៏​ល្បី​ល្បាញ​ម្នាក់ ឲ្យ​ទៅ​លេងវីយូឡុង ដោយ​លាក់​អត្ត​សញ្ញាណ​របស់​ខ្លួន នៅ​ស្ថានីយ​រថ​ភ្លើង​មួយ នៅ​ពេល​ព្រឹក​ថ្ងៃ​មួយ ក្នុង​ខែមករា ។​ ពេល​គាត់​កំពុង​លេង​ភ្លេង មាន​មនុស្ស​រាប់​ពាន់​នាក់​បាន​ដើរ​កាត់​គាត់ ប៉ុន្តែ មាន​មនុស្ស​តែ​ពីរ​បីនា​ក់ប៉ុណ្ណោះ ដែល​បាន​ឈប់ ដើម្បី​ស្តាប់​គាត់​លេង​ភ្លេង ។​ ៤៥​នាទី​ក្រោយ​មក មាន​ប្រាក់​កាក់​តែ​ពីរ​បី​សេន​ប៉ុណ្ណោះ ដែល​គេបា​ន​ទម្លាក់​ចូល​ទៅ​ក្នុង​កេស​វីយូឡុង ដែល​តន្ត្រីករ​ដ៏​ល្បី​រូប​នេះ​បាន​បើក​ចំហរ​នោះ ។​ កាល​ពី​ពី​រ​ថ្ងៃ មុន​ពេល​ការ​ពិសោធន៍​នេះ​ចាប់​ផ្តើម គាត់​បាន​ប្រើ​វីយូឡុង​ម៉ាក Stradivarius ដដែល​នេះ ដើម្បី​សម្តែង​នៅ​​ក្នុ​ង​​ការ​ប្រគុំ​តន្ត្រី​មួយ ដែល​មាន​មនុស្ស​ជាច្រើន​បាន​ទិញ​សំបុត្រ​ក្នុង​តម្លៃ​ដ៏​ថ្លៃ ដើម្បី​ចូល​ស្តាប់​គាត់​លេង​វីយូឡុង ។​

មនុ​ស្ស​យើង​បាន​មាន​ទម្លាប់​ មិន​​​ស្គាល់​​ភាព​ធំ​ឧត្តម្ភ​របស់​អ្នក​ដទៃ តាំង​ពី​យូរ​ណាស់​មក​ហើយ ។​ ការ​នេះ​​បាន​​កើត​ឡើងចំពោះព្រះយេស៊ូវ គឺ​ដូច​ដែល​ព្រះ​គម្ពីរ​យ៉ូហាន​​បាន​​ចែង​​ថា “ទ្រង់​​បាន​​គង់​​ក្នុង​លោកិយ ហើយ​លោកិយ … ​មិន​ស្គាល់​ទ្រង់​ទេ”(យ៉ូហាន ១:១០)។ ហេតុ​អ្វី​បាន​ជា​បណ្តាជន​ដែល​បាន​ទន្ទឹង​រង់​ចាំ​ព្រះ​មែស៊ី មិន​បាន​ទទួល​ព្រះ​យេស៊ូវ​​ឲ្យ​បាន​កក់​ក្តៅ? ការ​នេះ ក៏បណ្តាលមកពី​ពួក​គេ​មា​ន​ការ​ភ្ញាក់​ផ្អើល​ផង​ដែរ​ ។ មនុស្ស​សម័​យ​បច្ចុប្បន្ន​មិន​​រំពឹ​ង​​ថា នឹង​បាន​ឃើញ​តន្រ្តី​​ករ​ដ៏​ល្បី​ល្បាញ លេង​ភ្លេង​នៅ​តាម​ស្ថានីយ​រថ​ភ្លើង​ទេ ហើយ​​មនុស្ស​នៅ​សម័យ​ព្រះ​យេស៊ូវ​ក៏​មិន​បាន​រំពឹង​ថា ព្រះ​មែស៊ី​ទ្រង់​នឹង​ប្រសូត្រនៅ​​ក្នុង​ក្រោល​សត្វ​ដែរ ។​ ផ្ទុយ​ទៅវិ​ញ​​​គេ​​គ្រាន់​តែ​បាន​យល់​ថា ទ្រង់​ជា​ស្តេច​ដែល​ដឹក​នាំ នយោបាយ​ក្នុង​លោកិយ​ គឺ​មិន​​បាន​នឹក​ស្មាន​ថា ទ្រង់​ជា​ក្សត្រ​នៃ​នគរ​ខាង​វិញ្ញាណ​នោះ​ទេ​ ។

មនុស្ស​នៅ​សតវត្សរ៍​ទី​មួយ មិន​បាន​ដឹង​អំពី​បំណង​ព្រះ​ទ័យ​របស់​ព្រះ នៅ​ក្នុង​ការ​ចាត់​ព្រះ​យេស៊ូវ​ឲ្យ​មក​ក្នុង​លោកិយ​នេះ​ទេ ។​ ទ្រង់​បាន​យាង​មក ដើម្បី​សង្រ្គោះ​មនុស្ស​ឲ្យ​រួច​ពី​បាប​(យ៉ូហាន ១:២៩)។ សូម​ទទួល​អំណោយ​នៃ​ការ​សង្គ្រោះ ដ៏​គួរ​ឲ្យ​ភ្ញាក់​ផ្អើល ដែល​ទ្រង់​បាន​ប្រទាន​ដោយ​ឥត​គិត​ថ្លៃ ​នៅ​ថ្ងៃ​នេះចុះ​។​ – C. P. Hia

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles