ប្រ ទេសអាមេរិកបានចំណាយប្រាក់យ៉ាងច្រើនមហិមា ក្នុងការស្វែងរកប្រភពទឹកនៅភពអង្គារ។ ពីរបីឆ្នាំមុននេះ អង្គការណាសាបានបញ្ជូនមនុស្សយន្តពីរទីមួយឈ្មោះ អប់ព័រជូនីធី និងស្ពីរីត ដើម្បីអោយដឹងប្រាកដថាតើ នៅភពអង្គារមានប្រភពទឹក ឬធ្លាប់មានពីមុនមកឬអត់។ ហេតុអ្វីបានជាពួកគេស្រាវជ្រាវរឿងនេះ? អ្នកវិទ្យាសាស្រ្តកំពុងពិនិត្យទិន្នន័យយ៉ាងផ្ចិតផ្ចង់ ក្រែងលោធ្លាប់មានជីវិតរស់នៅពីមុនមក។ ពួកគេដឹងប្រាកដថា ពិតជាមានប្រភពទឹកមែន។ បើគ្មានទឹក ក៏គ្មានជីវិតដែរ។
ជាងពីរពាន់ឆ្នាំមុន មានស្រ្តីម្នាក់បានជួបបុរសម្នាក់នៅក្រៅក្រុងសាម៉ារី ដើម្បីស្វែងរកទឹក។ ម្នាក់គឺជាស្រ្តីដែលរស់នៅក្បែរនោះ ហើយម្នាក់ទៀតគឺជាអ្នកមកពីស្រុក កាលីឡេ។ ពួកគេបានជួបគ្នានៅអណ្តូងទឹកក្បែរភូមិស៊ូខារ។ ព្រះយេស៊ូវរកទឹកឃើញ ហើយស្រ្តីនោះក៏រកទឹកឃើញដែរ គឺជាទឹកដែលនាងមិនដឹងថានាងត្រូវការ(យ៉ូហាន ៤:៥-១៥)។
ទឹកមានសារសំខាន់ណាស់ សម្រាប់ទ្រទ្រង់ សរីរាង្គកាយ និងជីវិតខាងវិញ្ញាណ។ ព្រះយេស៊ូវធ្វើឲ្យនាងភ្ញាក់ផ្អើលនៅអណ្តូងទឹក។ ព្រះយេស៊ូវប្រទានទឹកផ្តល់ជីវិតដល់នាង គឺជាព្រះអង្គផ្ទាល់។ «ទឹកដែលខ្ញុំឲ្យ នឹងត្រឡប់ជារន្ធទឹក នៅក្នុងអ្នកនោះ ដែលផុសឡើងដល់ទៅ បានជីវិតអស់កល្បជានិច្ច។» (យ៉ូហាន ៤:១៤)។
តើអ្នកមានដឹងទេថា អ្នកណាត្រូវការទឹក? គឺអ្នកស្រេកទឹកខាងវិញ្ញាណ។ ចូរណែនាំគេឲ្យទៅព្រះយេស៊ូវ ដែលជាទឹករស់។ អ្នកគិតថាជាការមែនទេ? -Dave Branon