ផ្លូវនាំទៅរកព្រះពរ
លោករ៉ូប៊ីន និងលោកស្ទីវ មានព័ន្ធកិច្ចផ្តល់ការប្រឹក្សាយោបល ដែលពួកគាត់រកប្រាក់ចំណូលបានតិចតួច។ ពេលថ្មីៗនេះ មានគ្រួសារមួយជួបវិបត្តិគ្រួសារ បង្ខំឲ្យពួកគាត់ត្រូវធ្វើដំណើរតាមរថយន្តទាំងទៅទាំងមកសរុបជាង៥០០០ម៉ាយ។ បន្ទាប់ពីបានដោះស្រាយបញ្ហារួចហើយ ពួកគេក៏ត្រឡប់មកផ្ទះវិញ។ ពេលបើកបាន២០០០ម៉ាយ រថយន្តក៏ចាប់ផ្តើមមានឮសម្លេងខុសពីធម្មតានៅត្រង់ម៉ាស៊ីន។ ជាងឡានក៏ឆែកមើល ហើយប្រាប់គាត់ថា៖ «ធ្វើវារួចហើយ តែអ្នកត្រូវតែទិញម៉ាស៊ីនថ្មីមកផ្លាស់»។ ពួកគេគ្មានលទ្ធភាពទិញម៉ាស៊ីនថ្មីទេ ដូច្នេះក៏បង្ខំចិត្តបើករថយន្តមកផ្ទះវិញ។ ក្នុងពេលបីថ្ងៃ គម្របប្រេងម៉ាស៊ីនក៏បាត់ ។ ពួកគេអធិស្ឋានទៅរកព្រះអង្គ។ ក្រោយមកពួកគេដើរយឺតៗតាមផ្លូវចូលផ្ទះ។ ស្រាប់តែពួកគេបានឮរថយន្តបេសកជន ដែលជួយប្រជាជននៅទីនោះ។ ពួកគេមានការអស្ចារ្យក្នុងចិត្តជាខ្លាំងដោយសារ គេប្តូរម៉ាស៊ីនថ្មីឲ្យដោយមិនគិតលុយ។ បើសិនលោកស្ទីវត្រូវជួសជុលរថយន្តរបស់គាត់នៅតាមផ្លូវវិញ គាត់នឹងចំណាយលុយរាប់ពាន់ផោន ដែលគាត់គ្មានលទ្ធភាពសោះ។ នៅក្នុងគម្ពីរនិក្ខមនំ១៥ ពេលជនជាតិអ៊ីស្រាអែលនៅវាលរហោស្ថាន មានពេលមួយនោះពួកគេអត់ទឹកប្រើប្រាស់៣ថ្ងៃ ហើយមិនដឹងទៅរកទីណា។ ប៉ុន្តែព្រះជាម្ចាស់ជ្រាបពីបញ្ហានេះ។ ចម្លើយរងចាំពួកគេនៅម៉ារ៉ា (ខ.២៥) និង អេលីម (ខ.២៧)។ ចូរចងចាំថា ព្រះជាមា្ចស់មិនត្រឹមតែផ្គត់ផ្គង់ទឹកតាមតម្រូវការប៉ុណ្ណោះទេ តែព្រះអង្គឲ្យគេបានសម្រាកទៀតផង។ មិនថាស្ថានភាពអ្នកលំបាកលំបិនប៉ុណ្ណា យើងជឿទុកចិត្តថា ព្រះអង្គនៅតែដឹកនាំយើង។ ព្រះអង្គជ្រាបថា យើងពិតជាត្រូវការអ្វី ហើយទៅរកនៅកន្លែងណា។-Dave Branon
Read article