លក្ខណៈពិសេសរបស់គ្រួសារ
មានបទចម្រៀងមួយបទច្រៀងនៅថ្នាក់ព្រះបន្ទូលតាំងពីយូរណាស់ហើយ តែធ្វើឲ្យខ្ញុំនៅតែនឹកឃើញ។ បទចម្រៀងនោះធ្វើបន្ទាល់ពីព្រះពររបស់ព្រះយេស៊ូវចំពោះអ្នកផ្សះផ្សាគេ «ខ្ញុំមានសេចក្តីសុខសាន្ត ដែលលើសពីការយល់ដឹងដល់ជម្រៅចិត្តខ្ញុំ។ ទោះជាយ៉ាងណាក៏ដោយ នៅក្នុងបទចម្រៀងនេះហាក់បីដូចជាបាត់អ្វីមួយ។ សេចក្តីសុខសាន្តរបស់ព្រះជាម្ចាស់ជាអំណោយទាន ធ្វើឲ្យយើងមានអំណរក្នុងចិត្ត កាលណាយើងជាប់ក្នុងវត្តមានព្រះអង្គ (យ៉ូហាន ១៤:២៧១៦:៣៣)។ តែព្រះអង្គមិនចង់ឲ្យយើងទុកសេចក្តីសុខសាន្តនោះសម្រាប់តែខ្លួនឯងទេ។ សេចក្តីសុខសាន្តគឺជាអំណោយមកពីព្រះជាម្ចាស់សម្រាប់ចែកជូនដល់មនុស្សនៅជុំវិញយើង។ ក្នុងនាមយើងជាគ្រីស្ទបរិស័ទ យើងគួរតែបង្ហាញទំនាក់ទំនង និងលក្ខណៈពិសេសទៅដល់មជ្ឈដ្ឋានក្រុមជំនុំរបស់យើង។ នៅក្នុងសេចក្តីអធិប្បាយនៅលើភ្នំ ព្រះយេស៊ូវមានព្រះបន្ទូលថា៖ «មានពរហើយ អស់អ្នកដែលផ្សះផ្សាគេ » (ម៉ាថាយ ៥:៩) មានន័យថា យើងត្រូវតែមានបំណងក្នុងការនាំសេចក្តីសុខសាន្តដល់ទំនាក់ទំនងរបស់យើង។ ចាប់តាំងពីយើងឆាប់បង្កបញ្ហា ផ្ទុយពីមនុស្សនាំការផ្សះផ្សា នេះជាមេរៀនសំខាន់សម្រាប់អ្នកហើយ។ តើអ្នកត្រូវនាំការផ្សះផ្សាដោយរបៀបណា? អ្នកនាំការផ្សះផ្សាគឺជាមនុស្សទាំងឡាយណា ដែលបែរឲ្យគេទះម្ខាងទៀត(ខ.៣៩) ទៅ២យោជន៍ជាមួយគេ (ខ.៤១) ស្រឡាញ់ខ្មាំងសត្រូវ ព្រមទាំងទូលអង្វរព្រះជាម្ចាស់ប្រទានពរដល់អ្នកដែលបៀតបៀនពួកគេ (ខ.៤៤)។ ហេតុអ្វីបានជាយើងត្រូវធ្វើដូច្នេះ? ព្រោះព្រះជាម្ចាស់ជាអ្នកផ្សះផ្សា កាលណាយើងផ្សះផ្សាគេ នោះយើងក្លាយជាបុត្រព្រះជាម្ចាស់ (ខ.៩)។ ការផ្សះផ្សាគឺជាលក្ខណៈពិសេសរបស់គ្រួសារយើង ។-Joe Stowell
Read article