ចូរស្វែងរកក្តីសង្ឃឹម
ការសិក្សាស្រាវជ្រាវមួយនៅសាកលវិទ្យាល័យ រកឃើញថា ក្មេងជំទង់ជនជាតិអាមេរិកជិត១៥% មានអារម្មណ៍ថា ពួកគេទំនងជាស្លាប់មុនពេលខួបកំណើត៣៥ឆ្នាំ។ ការប្រមើលមើលបែបទុទិដ្ឋិនិយមបែបនេះ ទំនងជាផ្សាភ្ជាប់ទៅនឹងអត្តចរិតធ្វេសប្រហែសរបស់ពួកគេ។ លោកវេជ្ជបណ្ឌិត អាយរីស បូរ៉ូស្គី ជាអ្នកនិពន្ធ ទស្សនាវដ្តីជំងឺកុមារមានប្រសាសន៍ថា៖ «យុវជនទាំងនេះប្រហែលជាប្រថុយប្រថាននឹងជីវិត ព្រោះពួកគេអស់សង្ឃឹម និងគ្មានសេសសល់អ្វីច្រើនទេ»។ គ្មាននរណាម្នាក់ស៊ាំនឹងការអស់សង្ឃឹមឡើយ។ បទគម្ពីរទំនុកដំកើងសុំជំនួយពីព្រះអង្គម្តងហើយម្តងទៀត ពេលណាជីវិតធ្លាក់ក្នុងភាពងងឹត។ ឱព្រលឹងខ្ញុំអើយ ហេតុអ្វីបានជាត្រូវអស់សង្ឃឹមដូច្នេះ? ហេតុអ្វីបានជាឯងរំខានខ្ញុំដូច្នេះ? «ចូរសង្ឃឹមដល់ព្រះអង្គចុះ ដ្បិតអញនឹងបានសរសើរដល់ទ្រង់ទៀត » (ទំនុកដំកើង ៤២:៥)។ នៅក្នុងការបោះជំហានដោយសេចក្តីជំនឿ អ្នកនិពន្ធគម្ពីរទំនុកដំកើង មិនដែលភ្លេចពីព្រះជាម្ចាស់ឡើយ ទ្រង់ក៏មិនដែលបោះបង់ចោលយើងឡើយ។ លោកឃទីស អាល់គីសបានសរសេរថា៖ «សេចក្តីសង្ឃឹមលើព្រះជាម្ចាស់បានទទួលថាមពលតាមរយៈវត្តមានព្រះអង្គ… និងទទួលថាមពលដោយសារអនាគតរបស់ព្រះជាម្ចាស់នៅក្នុងជីវិតខ្ញុំ»។ យើងអាចប្រកាសជាមួយអ្នកនិពន្ធគម្ពីរទំនុកដំកើងថា៖ «យើងនឹងបានសរសើរដល់ទ្រង់ទៀត»(ខ.៥)។ អ្នកដើរតាមព្រះគ្រីស្ទមិនគួររាររែកក្នុងការស្វែងរកយោបល់ពេលអស់សង្ឃឹមនោះឡើយ។ ហើយកុំគិតថា ជំនឿ និងការអធិស្ឋានសាមញ្ញពេកមិនអាចជួយយើងបានដែរ។ ព្រះជាម្ចាស់តែងផ្តល់ក្តីសង្ឃឹមដល់យើងជានិច្ច ។-David McCasland
Read article