វិមានខ្សាច់
កាលពីកូនៗរបស់ពួកយើងនៅក្មេងៗ ប្រពន្ឋខ្ញុំហើយនិងខ្ញុំ បានទៅសម្រាក់វិស្សមកាលជាគ្រួសារយ៉ាងរីករាយនៅក្នុងរដ្ឋ ផ្ល័រីដា(Florida) ហើយបានទៅលេងឪពុកម្តាយយើងនៅទីនោះថែមទៀតផង។ វាជាពេលវេលាពិសេសអស្ចារ្យ សំរាប់ការសម្រាកមួយរយះខ្លីដើម្បីគេចចេញពីអាកាសធាតុរងានៅឯផ្ទះ ដ្បិតអីនៅទីនោះ មានការកក់ក្តៅណាស់។ ខ្ញុំមិនអាចទ្រាំនៅស្ងៀមបានឡើយ ទើបសម្រាកលំហែល នៅលើឆ្នេរខ្សាច់ជាមួយការអានសៀវភៅល្អៗ។ យ៉ាងណាក៏ដោយ កូនៗរបស់ខ្ញុំ មានគំនិតផ្សេងៗជាច្រើន ពួកគេចង់សាងសង់វិមានខ្សាច់។ ដោយស្ទាក់ស្ទើរ ខ្ញុំបានក្រោកឡើងទៅជួយ ហើយរំពេចនោះ បានធ្វើឱ្យខ្ញុំជាប់ដៃរវល់ខ្លាំងនឹងគម្រោការ ដែលមាននៅនឹងដៃស្រាប់នេះ។ ទម្រាំតែខ្ញុំបានដឹងខ្លួន ខ្ញុំបានចំណាយពេលជាច្រើន ម៉ោងក្នុងការបង្កើតវិមានដែលគួរឱ្យចាប់អារម្មណ៍ខ្លាំង ។ កុំគិតថា វាគ្រាន់តែជាបញ្ហា ពេលវេលាប៉ុណ្ណោះ ដល់ពេលទឹកឡើងមកបានបោះសំអាត ការខំប្រឹងប្រែង ទាំងប៉ុន្មានរបស់ខ្ញុំទៅអស់ ។ យើងតែងតែធ្វើឱ្យមានកំហុសដដែលៗនៅក្នុងជីវិត ហើយទាំងចំណាយពេល និងកម្លាំងជាច្រើនដើម្បីធ្វើការសាងសង់ “វិមាន”តូចផ្ទាល់ខ្លួនរបស់យើង ដែលជារបស់របរ និងសេចក្តីសប្បាយរីករាយ ដោយទទួលបានស្នាដៃទាំងពួងរបស់យើង។ វាមើលទៅរបស់ទាំងអស់នេះហាក់ដូចជាមានប្រយោជន៍ណាស់ ប៉ុន្តែទីបញ្ចប់ វាគ្មានតម្លៃសោះ។ ក្នុងកណ្ឌគម្ពីរ លូកា ជំពូក១២ ព្រះយេស៊ូវបានជម្រុញចិត្តអ្នកដែលដើរតាមទ្រង់ទាំងនោះ ឱ្យលក់ទ្រព្យសម្បត្តិ របស់ពួកគេដែលមាន ហើយធ្វើទានដល់អ្នកក្រ “ពីព្រោះទ្រព្យសម្បត្តិអ្នកនៅកន្លែងណា នោះចិត្តអ្នកក៏នៅកន្លែងនោះឯង” លូកា 12:34។ ម៉្យាងវិញទៀត របៀបដែលយើងបានចំណាយពេល…
Read article