ស្រឡាញ់ជ្រាលជ្រៅ
មិត្តភ័ក្រម្នាក់បានរៀបរាប់ពីជីដូនរបស់គាត់ថា ជីដូនរបស់គាត់ជាម្នាក់ ដែលមានឥទ្ឋិពលយ៉ាងអស្ចារ្យលើជីវិតរបស់គាត់។ ចាប់ពីធំដឹងក្តីរហូតមក គាត់បានរក្សាទុករូបថតជីដូនគាត់នៅលើតុធ្វើការរបស់ខ្លួនជានិច្ច ដើម្បីរំឮកខ្លួនគាត់ពីសេចក្តីស្រឡាញ់ ដោយឥតមានលក្ខខណ្ឌរបស់ជីដូនគាត់។ “ខ្ញុំពិតជាជឿពីការនេះមែន” គាត់និយាយ បន្ថែមទៀតថា “លោកយាយបានជួយបង្រៀនរបៀបស្រឡាញ់ដល់គាត់”។ មិនមែនមនុស្សទាំងអស់ សុទ្ឋតែធ្លាប់មានពិសោធន៍ចំពោះសេចក្តីស្រឡាញ់ស្រដៀងនេះទេ ប៉ុន្តែ តាមរយៈព្រះគ្រីស្ទ នោះយើងម្នាក់ៗអាចមានពិសោធន៍ចំពោះសេចក្តីស្រឡាញ់ដ៏ជ្រាលជ្រៅរបស់ព្រះជាម្ចាស់។ ពាក្យថាស្រឡាញ់មាន២៧ដង នៅក្នុងបទគម្ពីរ យ៉ូហានទី១ ជំពូក៤ ហើយសេចក្តីស្រឡាញ់ព្រះជាម្ចាស់ តាមរយៈព្រះគ្រីស្ទត្រូវបានគេរាប់ថា ជាប្រភពនៃសេចក្តីស្រឡាញ់ចំពោះព្រះជាម្ចាស់ និងចំពោះអ្នកដទៃ។ “នេះហើយជាសេចក្តីស្រឡាញ់ មិនមែនជាយើងបានស្រឡាញ់ព្រះនោះទេ គឺទ្រង់បានស្រឡាញ់យើងវិញទេតើ ហើយបានចាត់ព្រះរាជបុត្រាឱ្យមកទុកជាដង្វាយ ឱ្យធួននឹងបាបយើងរាល់គ្នាផង”(ខ.១០)។ “យើងរាល់គ្នាបានស្គាល់ ហើយក៏ជឿចំពោះសេចក្តីស្រឡាញ់ ដែលព្រះទ្រង់មានដលយើង”(ខ.១៦)។ “យើងស្រឡាញ់ទ្រង់ ពីព្រោះទ្រង់បានស្រឡាញ់យើងជាមុន”(ខ.១៩)។ សេចក្តីស្រឡាញ់ព្រះជាម្ចាស់ គឺមិនដូចជាក្បាលរ៉ូប៊ីនេទឹកដែលស្រក់ទឹកម្តងមួយដំណក់ៗឡើយ ឬក៏ជាអណ្តូងដែលយើងត្រូវជីករកដោយខ្លួនឯងដែរ។ សេចក្តីស្រឡាញ់របស់ព្រះជាម្ចាស់គឺជាខ្សែទឹកហូរ ដែលហូរចេញពីព្រះហឬទ័យទ្រង់ មកក្នុងដួងចិត្តយើងរាល់គ្នា។ មិនថាសាវតារបស់យើងជាអ្វីក៏ដោយ ឬក៏បទពិសោធន៍ក្នុងជីវិតយ៉ាងណានោះទេ ឬក៏យើងមានអារម្មណ៍ស្រឡាញ់ជ្រាលជ្រៅពីអ្នកដទៃ ឬក៏អត់មានក៏ដោយ នោះយើងអាចទទួលបានសេចក្តីស្រឡាញ់នេះ។ យើងអាចយកចេញពីប្រភពដែលមិនចេះរីងស្ងួតរបស់ព្រះអម្ចាស់ ដើម្បីឱ្យដឹងថាសេចក្តីស្រឡាញ់របស់ទ្រង់មើលថែយើងយ៉ាងណា ហើយយើងក៏អាចឱ្យសេចក្តីស្រឡាញ់ នេះទៅអ្នកដទៃបានផងដែរ។ ក្នុងព្រះគ្រីស្ទជាព្រះអង្គសង្គ្រោះរបស់យើងរាល់គ្នា នោះយើងត្រូវបានស្រឡាញ់យ៉ាងជ្រាលជ្រៅ ។ _David McCasland
Read article