December 22, 2013

You are here:
រតនៈសម្បត្តិលាក់កំបាំង

អ្នក​រុ​ក​រក​កំណប់ម្នា​ក់ បាន​រក​ឃើញ​ប្រាក់​កាក់​របស់​ចក្រភ​ព​រ៉ូម​ច្រើន​សន្ឋឹក ​សន្ឋាប់ ដែល​បាន​កប់​ទុក​យ៉ាង​អាថ៌​កំបាំ​ង នៅទិ​សនា​រ​តីក្នុ​ង​ប្រទេស​អង់គ្លេស។ លោកដេវ គ្រីស្ព(Dave Crisp) បាន​រក​ឃើញ​កំសៀវ​យ៉ាង​ធំ​ធ្វើ​ពី​ដែក និង​មាន​ប្រាក់​កាក់​ចំនួន 52,000​ប្រាក់​កាក់​នៅក្នុង​នោះ​។ ប្រាក់​កាក់​ទាំង​នោះ ធ្វើ​អំពី​ប្រាក់ និង​ទង់​ដែង​នៅស​ម័យ​បុរាណ ដែល​មាន​អាយុកា​ល​តាំ​ង​ពី​សតវត្ស​ទី​3 ​មុន​គ្រឹស្ទ​សក​រាជ​មក​ម៉្លេះ ហើយ​មាន​ទំម្ងន​ច្រើន​ជា​ង​ពី350ផោនទៅ​ទៀត វា​គឺ​ជា​ធន​ធាន​យ៉ាង​មាន​តម្លៃ។ រតនៈ​សម្បត្តិ​មាន​តម្លៃរ​បស់​លោកគ្រីស្ព បាន​ធ្វើ​ឱ្យ​យើង​នឹក​ប្រា​ថ្នា​ចង់ ​បាន​កំណប់​ទ្រព្យ​ដែ​លមា​នត​ម្លៃ​ប្រហា​ក់ប្រ​ហែល​នេះ​ មិន​ដឹង​ជា​ល្អ​យ៉ា​ង​ណា​ទៅ​ហ្ន៎។ ប៉ុន្តែ ក្នុង​នាម​យើ​ង​ជា​គ្រីស្ទ​បរិ​ស័ទ គួរ​តែ​ស្វែង​រ​ក​រតនះ​សម្បត្តិ​ផ្សេង​ពី​​នេះ​វិញ។ អ្វី​ដែល​យើ​ង​ស្វែង​រក​នោះ​ មិន​មែន​ធ្វើ​ឡើ​ង​ពី​ប្រា​ក់ និង​មាស​​ទេ។ ផ្ទុយ​ទៅវិ​ញ យើង​ត្រូវ​ខំ​ស្វែ​ងរ​ក​ឱ្យ​បាន​នូវ​សេចក្តី​រួប​រួម​គ្នា ដែល​មា​​នផ​លថ្លៃ​វិ​សេស​វិសាល។ ដូច្នេះ​ យើង​អាច​នឹង​ចម្រើ​ន​ឡើង “ដើម្បីឱ្យ​បា​ន​ស្គាល់សេ​ចក្តី​អាថ៌​កំបាំង​នៃ​ព្រះ គឺ​ជា​ព្រះ​គ្រីស្ទ និង​ព្រះ​វបិតា ដែល​មាន​គ្រប់​ទាំង​ផ​ល​ថ្លៃវិ​សេ​ស​នៃប្រា​ជ្ញា នឹង​សេចក្តី​ចេះដឹ​ង​លាក់​ទុក​ក្នុង​ទ្រង់​”(កូល៉ុស 2:2-3)។ សេចក្តី​ស្គាល់​ព្រះអ​ម្ចា​ស់ជា​កំ​ណប់ទ្រ​ព្យ​ដែល​លាក់កំ​បាំង ហើយ​ត្រូវ​បា​ន​គេ​ប្រទះ​ឃើញ​នៅ​ក្នុង​ព្រះគ​ម្ពីរ​ប​រិ​សុទ្ឋទាំ​ង​អស់។ អ្នក​និពន្ឋ​ទំនុកដំ​កើង បាននិ​យាយ​ថា “ទូល​បង្គំ​មាន​សេ​ចក្តី​រីក​រាយ​ចំពោះ​ព្រះ​បន្ទូលទ្រង់ ​ប្រៀប​ដូច​មនុស្ស​ណាប្រ​ទះនឹ​ង​របៀប​ជា​ច្រើន”(ទំនុកដំកើង 119:162)។ ប្រសិន​បើ​យើ​ងអា​ន​ព្រះបន្ទូល​ទ្រង់​ដោយ​ចិត្ត​អន្ទះ​សា ឬ​ធ្វេសប្រហែស នោះ​យើង​នឹង​បាត់​នូវ​ការ​យល់​ដឹង​ពី​អត្ថ​ន័យ​ពិត។ សេចក្តី​ពិត​ទាំង​នេះ​ត្រូវ​បាន​គេ​រក​ឃើញ​យ៉ាង​ងាយ​ស្រួល​ដោយ​គ្រាន់​តែ​មនុ​ស្សនោះ​ តាំង​ចិត្ត​ស្វែង​រក​នូវ​កំណប់​ទ្រព្យ​ទាំង​នេះ។ តើអ្នក​រា​ល់​គ្នាមា​ន​ចិត្ត​ច​ង់​ស្វែង​រ​ក​នូវ​រតនៈ​​សម្បត្តិ​ដែល​បាន​រក្សា​ទុកនៅក្នុ​ងព្រះ​គ​ម្ពីរ​ដែ​រ​ឬ​ទេ​? ចូរ​ចាប់​ផ្តើ​ម​ជីក​រ​ក​ចុះ! —Dennis Fisher

Read article