December 25, 2013

You are here:
ដល់ពេលហើយ

កំឡុង​ពេល​បុណ្យ​ណូអែល នៅ​ព្រះ​វិហារ​របស់​ពួក​យើង។ ខ្ញុំ​បាន​មើល​សមាជិក​ក្រុម​ចំរៀង​ជាច្រើ​ន រៀប​ចំខ្លួ​ន​ឈរ​នៅចំ​ពោះមុ​ខ​ពួក​ជំនុំ ខណះ​ពេល​គ្រូប​ញ្ផារ​បទ​ភ្លេង​បាន​បើក​ក្រដាស​បទ​ភ្លេង​នៅលើ​ជើ​ងទ្រ​ពណ៌ខ្មៅ​មួ​យ។ ឧបករណ៍ ​ភ្លេងជា​​ច្រើន បាន​ចាប់​ផ្តើម​ប្រគំ​ឡើង អ្នក​ចម្រៀង​ក៏​បាន​បន្លឺ​សម្លេង​ជា​បទ​ចម្រៀង​យ៉ាង​ពិរោះ ដោយ​ពាក្យ​ថា “ចូរ​មកដល់​ពេល​ថ្វាយ​បង្គំ​ហើយ។” ទោះបី​បើខ្ញុំ​​នឹ​កស្មា​ន​ថា នឹង​បាន​ឮ​ចម្រៀង​សរសើរ​ពី​បុណ្យ​ណូអែល​យ៉ាង​ណាក៏​ដោ​យ ក៏​ខ្ញុំ​នៅតែ​ញ​ញឹម ​សរសើរ​ដល់​ការ​ជ្រើស​រើស​បទ​ចម្រៀង បាន​យ៉ាង​ត្រឹម​ត្រូវ​ផង​ដែរ។ កាល​ពី​សប្តាហ៍​ដំបូង ខ្ញុំ​បាន​អាន​បទ​គម្ពីរ​ពី​ការ ​ប្រសូត​របស់​ព្រះយេ​ស៊ូវ​ក្នុង​​ព្រះគម្ពី​រ​លូកា កាល​នោះ​ខ្ញុំ​បាន​នឹក​ចាំថា​ នៅ​ថ្ងៃ​បុណ្យ​ណូអែល​ដំបូង​បង្អស់ មិន​មាន​ការ​ជប់​លៀង​ទំនើប​ៗ ការ​ឱ្យ​អំណោយ និង​ការ​ស៊ី​លៀង​ផ្សេង​ៗ​ទេ ប៉ុន្តែ មាន​ការ​ថ្វាយ​បង្គំ។ ក្រោយ​ពី​ទេវតាបា​នប្រ​កាស់​ដំណឹង​ប្រាប់​ទៅដ​ល់ពួ​ក​អ្នក​គង្វាល ពីកា​រ​ប្រសូត​មក​របស់​ព្រះយេ​ស៊ូវ​ហើយ នោះ​ក្រុម​ចម្រៀង​នៃ​ពួក​ទេវតា បាន​ចាប់​ផ្តើម​បន្លឺ​ឡើង​​ជាប​ទសរសើរ​ដល់​ព្រះដោ​យ​ច្រៀង​ថា “សួរស្តី​ដ​ល់ព្រះ នៅ​ស្ថាន​ដ៏​ខ្ព​ស់បំ​ផុត!”(លូកា 2:13-14)។ ពួក​អ្នក​គង្វាល​បាន​ឆ្លើយ​តប​ ដោយ​ការ​រត់​សំដៅ​ទៅ​ភូមិ​បេថ្លិហឹម ជា​កន្លែង​ដែល​ពួ​កគេ​បាន​ជួ​ប​ព្រះ​អង្គ​ដែលទើ​បនឹ​ង​ប្រសូត​ម​កផ្ទុំ​នៅ​ក្នុង​ស្នូត​សត្វ​ក្នុ​ងក្រោ​ល​សត្វ។ ពួក​គេ​ក៏បា​ន​វិល​ម​កក​ន្លែង​ពួកគេ​វិញ “ទាំង​សរសើរ​ដំកើ​ង​ដ​ល់​ព្រះ ដោយ​ព្រោះគ្រ​ប់ទាំ​ងកា​រ​ដែល​គេ​បា​ន​ឮ ហើយ​ឃើញ​នោះ ដូច​​ជា ទេវតា​បាន​ប្រាប់​មក”(ខ.20)។ ចូល​មក ជួបជា​​មួយ​ព្រះ​រាជ​បុ​ត្រា ដោយ​មុខ​ទ​ល់នឹ​ង​មុខដោយ​បាន​នឹក​ចាំថា​ ពួកអ្ន​កគ​ង្វាល​ថ្វា​យប​ង្គំ​ព្រះ​វបិតា។ ចូរ​ពិចារណា​មើល​ពីកា​រឆ្លើ​យតប​រ​បស់​អ្នក ចំពោះ​កា​រ​យាង​មក​ផែន​​ដីរ​បស់​ព្រះ​យេស៊ូវ​នៅ​សព្វ​ថ្ងៃនេះ​ ។ តើ​មាន​កន្លែង​សំរា​ប់ថ្វា​យប​ង្គំ​ព្រះជា​ម្ចាស់​នៅ​ក្នុង​ចិ​ត្តរ​បស់អ្ន​ក​រាល់​គ្នា​ ដើម្បី​អប​អរ​សាទ​រ​ចំពោះកា​រ​ប្រសូ​តរ​ប​ស់​ទ្រង់​ដែរ​ឬ​ទេ? —Jennifer Benson Schuldt

Read article