សារមន្ទីរទាសភាពអន្តរជាតិក្នុងទីក្រុងលីវឺពូល នៃប្រទេសអង់គ្លេស ត្រូវបានគេចាំថា ជាការលប់បំបាត់ចោលនូវការយកមនុស្សប្រុសស្រី និងកុមារធ្វើជាទាសករ។ ទណ្ឌកម្មលើមនុស្សគ្មានទោសដែលបានបង់ថ្លៃ សំរាប់មនុស្សលោភទាំងនោះ មើលទៅគួរឱ្យរន្ឋត់ ប៉ុន្តែ ទណ្ឌកម្ម របស់ពួកគេមិនបានកំណត់ថ្លៃសោះឡើយ។ ចម្លាក់នៅលើជញ្ផាំងសារមន្ទីរមាននៅពាសពេញលើជញ្ផាំង បានឆ្លាក់ឡើងដោយលោក ហ្វ្រេឌឺ រីក ដូក្លាស់(Frederick Douglass) លោកជាទាសកកាលពីមុន និងជាអ្នកទាមទាឱ្យមានសិទ្ឋមនុស្សដែរ។ នៅលើចម្លាក់និមួយៗបានប្រាប់ថា “គ្មានមនុស្សណាអាចពាក់ច្រវ៉ាកនៅកជើងគូកនរបស់ខ្លួនបានឡើយ បើមិនដូច្នោះទេ លទ្ឋផលចុងក្រោយបំផុតច្រវ៉ាក់នោះឯងនឹងត្រូវបានពាក់ជាប់ករបស់ខ្លួនជាមិនខានឡើយ”។ ក្នុងទង្វើដែលធ្វើឱ្យអ្នកណាម្នាក់បាត់បង់សិទ្ឋិសេរីភាព នោះយើងក៏បាត់បង់សិទ្ឋិសេរីភាពខ្លួនយើងដែរ។
លោកសាវ័កប៉ូល បានពន្យល់ប្រាប់ពីរឿងនេះក្នុងរបៀបផ្សេងទៀត នៅពេលដែលគាត់បានសរសេរសំបុត្រ ថា “កុំឱ្យច្រឡំឡើយនឹងបញ្ឆោតព្រះមិនបានទេ ដ្បិតពូជណាដែលមនុស្សព្រោះចុះ នោះនឹងច្រូតបានពូជនោះឯងវិញ”(កាឡាទី 6:7)។ ពាក្យរបស់លោកប៉ូលទាំងនេះ សរសេរឡើងដើម្បីដាស់តឿនយើងរាល់គ្នាថា ការជ្រើសរើសរបស់យើងសុទ្ឋតែមានផលស្នងទាំងអស់ រាប់ទាំងការដែលយើងបានប្រព្រឹត្តចំពោះអ្នកដទៃថែមទៀតផង។ កាលណាយើងបានជ្រើសរើសការស្អប់ នោះសេចក្តីស្អប់នឹងធ្លាប់មកលើយើងក្នុងសណ្ឋានជាផលស្នងមកវិញ ហើយយើងមិនអាចនឹកស្មានដល់ឡើយ។ លទ្ឋផលដែលធ្លាក់មកលើខ្លួនរបស់យើង គឺយើងនៅឆ្ងាយពីអ្នកដទៃ ចេះតែខឹងជាមួយខ្លួនឯង និងប្រសិទ្ឋិភាពបម្រើព្រះគ្រីស្ទក៏ចេះតែថយចុះទៅៗជាដរាប។
ផ្ទុយមកវិញ ចូរជ្រើសរើស “កុំឱ្យណាយចិត្តនឹងធ្វើការល្អឡើយ ដ្បិតបើមិនរសាយចិត្តទេ នោះដល់កំណត់យើងនឹងច្រូតបានហើយ… កាលណាយើងមានឱកាសនោះ ត្រូវធ្វើល្អដល់មនុស្សទាំងអស់”(ខ.9-10)។—Bill Crowder