ធ្វើការរបស់អ្នក
បីបួនឆ្នាំមុន កូនស្រីរបស់ខ្ញុំឈ្មោះ រ៉ូស៊ី (Rosie)បានឆ្លាប់ ធ្វើជាអ្នកដឹកនាំរឿងល្ខោននៅសាលាមួយកន្លែង។ មាន កូនសិស្សជាច្រើនចូលមកធ្វើការសម្តែងជាដំបូងសិន មុនត្រូវបានជ្រើសឱ្យសម្តែង ហើយមានតែពីរបីនាក់ប៉ុណ្ណោះត្រូវបានគេរើសឱ្យដើរតួសំខាន់។ ហើយមានតួរងសំខាន់ៗជាច្រើននាក់ទៀត ដែលត្រូវជ្រើសរើសឱ្យសម្តែងតាមផ្នែកផ្សេងៗគ្នា ដែលតួរទាំងនេះសុទ្ឋតែចាំបាច់សំរាប់ការផលិត រឿង។ មានមនុស្សជំទង់ៗជាច្រើនផ្សេងទៀតក៏ចង់មានមួយចំណែកក្នុងការសម្តែងរឿងល្ខោននេះដែរ ប៉ុន្តែ ពួកគេមិនសប្បាយចិត្តក្នុងការបញ្ចាំងភ្លើង។ ពួកគេកាន់ក្នុងដំណែងជាអ្នកផ្លាស់ប្តូរផ្ទាំងរូបភាព បើកបិទផ្ទាំងវាំងនន បើកភ្លើង ហើយជួយតុបតែងកាយ និងផ្លាស់ប្តូរសម្លៀកបំពាក់។ បន្ទាប់ មកក៏មានឪពុកម្តាយដែលរស់នៅក្នុងសហគមន៍ជាច្រើននាក់ គឺជាអ្នកផ្គត់ផ្គង់នំភីហ្សា និងបង្អែមសង់ខ្យាសំរាប់អ្នកហាត់សម ហើយក៏បរិច្ចាកសំភារៈបង្កើតជារូបរាងឡើង ដេរសម្លៀកបំពាក់ធ្វើគ្រឿងសម្គាល់ និងជួយចែកកម្មវិធីសម្តែង។ ការជោគជ័យក្នុងការសម្តែងទាំងនេះ ដែលមានដំណើរការបួនទៅប្រាំខែយ៉ាងផុសផុលឡើង ដល់កំរិតខ្ពស់បំផុតនោះ គឺអាស្រ័យទៅលើការខំព្យាយាមរៀបចំយ៉ាងពេញទំហឹងរបស់អ្នកស្ម័គ្រចិត្តទាំងនោះ។ ស្រដៀងគ្នានេះដែរ ក្នុងរូបកាយរបស់ព្រះគ្រីស្ទមានការងារធ្វើពេញបន្ទុក ហើយយើងម្នាក់ត្រូវចូលរួម។ អ្នកជឿគ្រប់រូបមានអំណោយខុសប្លែកគ្នាសំរាប់បំរើ។ កាលណាអំណោយទានទាំងនេះត្រូវបានផ្គុំភ្ផាប់ក្នុងការទាក់ទងរួមគ្នា “នោះគ្រប់ទាំងសន្លាក់ដែលផ្គត់ផ្គង់ឱ្យតាមខ្នាតការងាររបស់អវយវៈនិមួយៗ” (អេភេសូរ 4:16) ហើយយើងដែលមានគ្នាច្រើន ក៏ជារូបកាយតែមួយ(រ៉ូម 12:5)។ យើងត្រូវការគ្នាទៅវិញទៅមក។ តើអ្នកកំពុងតែបំរើផ្នែកអ្វីខ្លះក្នុងពួកជំនុំ? —Cindy Hess Kasper
Read article