2013

You are here:
រក្សាភាពស្អាតស្អំ

ក្នុងអំឡុង​ពេល​ទស្សន​កិច្ច​ស្វែង​យល់​ពី​មុខ​ជំនួញ ខ្ញុំ​តែង​ដើរ​កាត់​តាម​ផ្លូវ​ដដែល​ៗ​រាល់​ព្រឹក ដើម្បី​ទៅ​ជិះ​រថ​ភ្លើង។ រាល់​ថ្ងៃ​ខ្ញុំ​ដើរ​កាត់​ហ្វូង​មនុស្ស​រង់​ចាំ​នៅ​ទីនោះ។ មាន​មនុស្ស​គ្រប់​វ័យ មាន​ទាំង​ជន​ជាតិ​ដើម និង​ជន​ជាតិ​ផ្សេង​​ៗ​ទៀត។ បី​ថ្ងៃ​ក្រោយ​មក ខ្ញុំ​ក៏​សម្រេច​ចិត្ត​សាក​សួរ​បុរស​​ម្នាក់​ថា​តើ​ហេតុ​អ្វី​បាន​ជា​ពួក​គេ​ឈរ​ជា​ជួរ​លើ​ចិញ្ចើម​ផ្លូវ​ដូច្នេះ​។ គាត់​ប្រាប់​ខ្ញុំ​ថា ពួក​គេ​កំពុង​តែ​ពិសោធមុន​ពេល​ត្រូវ​​គេ​​​ដោះលែ​ង ថា​តើ​ពួក​គេ​ជាម​នុស្ស​ស្អាត​ស្អំ ឬ​យ៉ាង​ណា?​​​ វា​ជា​ការ​បង្ហាញ​យ៉ាង​ច្បាស់ ដើម្បី​អោយ​ខ្ញុំ​រស់​នៅ​​ស្អា​ត​ស្អំខាង​វិញ្ញាណ​នៅ​ចំពោះ​ព្រះ​ជា​ម្ចាស់។ នៅ​ពេល​អ្នក​និពន្ធ​គម្ពីរ​ទំនុក​តម្កើង នាំ​យើង​គិត​អំពី​ជីវិត​ស្អាត​ស្អំ​ មាន​គន្លឹះ​តែមួ​យ​គត់​ គឺ​ការ​ស្តាប់​បង្គាប់​ព្រះ​ជា​ម្ចាស់។ “ទូល​បង្គំ​បាន​កំណត់​ចាំ​ព្រះប​ន្ទូល​ទ្រ​ង់​ទុក​ក្នុង​ចិត្ត ប្រយោជន៍​កុំ​ឲ្យទូល​បង្គំ​ធ្វើ​បាប​នឹង​ទ្រង់​ឡើយ។ ឱ​ព្រះយេហូវ៉ា​អើយ ​ទ្រង់​មាន​ពរ​ហើយ សូម​បង្រៀន​អស់​ទាំង​បញ្ញត្ត​របស់​ទ្រង់ដល់​ទូល​បង្គំ។ ទូល​បង្គំ​នឹង​មាន​ចិត្ត​រីក​រាយ​ចំពោះ​បញ្ញត្ត​ទ្រង់​ទាំង​ប៉ុន្មាន ឥត​ភ្លេច​ព្រះ​បន្ទូល​ទ្រង់​ឡើយ” (ទំនុកដំកើង ១១៩:១១-១២,១៦)។ ដោយសារ​ពន្លឺ​នៃ​ព្រះ​បន្ទូ​ល​ទ្រង់ យើង​មើល​ឃើញ​ថា​ ខ្លួន​ជា​មនុស្ស​មាន​បាប ដែល​ត្រូវ​ការ​សេចក្តី​ស្រឡាញ់រ​បស់​ព្រះ​គ្រីស្ទ។ “បើយើ​ង​លន់​តួ​បាប​វិញ នោះទ្រ​ង់​មាន​ព្រះ​ហប្ញ​ទ័យ​ស្មោះត្រ​ង់ ហើយ​សុច​រិត ប្រយោជន៍​នឹង​អត់​ទោស​បាប​ឲ្យយើង ហើយ​នឹង​សំអាត​យើង​ពី​គ្រប់​អំពី​ទុច្ច​រិត​​ទាំ​ងអ​ស់​ផង”(១យ៉ូហាន ១:៩)។ ដោយ​សារ​ព្រះ​គុណ​ទ្រង់…​ យើង​បាន​ស្អាត​រួច​ហើយ។-David McCasland

Read article
ការភ្ញាក់ផ្អើល

មាន​អ្នក​ការសែត​ម្នាក់ បាន​ធ្វើ​ការ​ពិសោធន៍​មួយ ដើម្បី​សាក​ល្បង​ការ​យល់​ដឹង​​របស់​មនុស្ស ។​ គាត់​បាន​ស្នើរសុំ​​លោក​យ៉ូស្វេ ប៊ែល(Joshua Bell)ដែល​អ្នក​លេង​វីយូឡុង​ដ៏​ល្បី​ល្បាញ​ម្នាក់ ឲ្យ​ទៅ​លេងវីយូឡុង ដោយ​លាក់​អត្ត​សញ្ញាណ​របស់​ខ្លួន នៅ​ស្ថានីយ​រថ​ភ្លើង​មួយ នៅ​ពេល​ព្រឹក​ថ្ងៃ​មួយ ក្នុង​ខែមករា ។​ ពេល​គាត់​កំពុង​លេង​ភ្លេង មាន​មនុស្ស​រាប់​ពាន់​នាក់​បាន​ដើរ​កាត់​គាត់ ប៉ុន្តែ មាន​មនុស្ស​តែ​ពីរ​បីនា​ក់ប៉ុណ្ណោះ ដែល​បាន​ឈប់ ដើម្បី​ស្តាប់​គាត់​លេង​ភ្លេង ។​ ៤៥​នាទី​ក្រោយ​មក មាន​ប្រាក់​កាក់​តែ​ពីរ​បី​សេន​ប៉ុណ្ណោះ ដែល​គេបា​ន​ទម្លាក់​ចូល​ទៅ​ក្នុង​កេស​វីយូឡុង ដែល​តន្ត្រីករ​ដ៏​ល្បី​រូប​នេះ​បាន​បើក​ចំហរ​នោះ ។​ កាល​ពី​ពី​រ​ថ្ងៃ មុន​ពេល​ការ​ពិសោធន៍​នេះ​ចាប់​ផ្តើម គាត់​បាន​ប្រើ​វីយូឡុង​ម៉ាក Stradivarius ដដែល​នេះ ដើម្បី​សម្តែង​នៅ​​ក្នុ​ង​​ការ​ប្រគុំ​តន្ត្រី​មួយ ដែល​មាន​មនុស្ស​ជាច្រើន​បាន​ទិញ​សំបុត្រ​ក្នុង​តម្លៃ​ដ៏​ថ្លៃ ដើម្បី​ចូល​ស្តាប់​គាត់​លេង​វីយូឡុង ។​ មនុ​ស្ស​យើង​បាន​មាន​ទម្លាប់​ មិន​​​ស្គាល់​​ភាព​ធំ​ឧត្តម្ភ​របស់​អ្នក​ដទៃ តាំង​ពី​យូរ​ណាស់​មក​ហើយ ។​ ការ​នេះ​​បាន​​កើត​ឡើងចំពោះព្រះយេស៊ូវ គឺ​ដូច​ដែល​ព្រះ​គម្ពីរ​យ៉ូហាន​​បាន​​ចែង​​ថា “ទ្រង់​​បាន​​គង់​​ក្នុង​លោកិយ ហើយ​លោកិយ … ​មិន​ស្គាល់​ទ្រង់​ទេ”(យ៉ូហាន ១:១០)។ ហេតុ​អ្វី​បាន​ជា​បណ្តាជន​ដែល​បាន​ទន្ទឹង​រង់​ចាំ​ព្រះ​មែស៊ី មិន​បាន​ទទួល​ព្រះ​យេស៊ូវ​​ឲ្យ​បាន​កក់​ក្តៅ? ការ​នេះ ក៏បណ្តាលមកពី​ពួក​គេ​មា​ន​ការ​ភ្ញាក់​ផ្អើល​ផង​ដែរ​ ។ មនុស្ស​សម័​យ​បច្ចុប្បន្ន​មិន​​រំពឹ​ង​​ថា នឹង​បាន​ឃើញ​តន្រ្តី​​ករ​ដ៏​ល្បី​ល្បាញ លេង​ភ្លេង​នៅ​តាម​ស្ថានីយ​រថ​ភ្លើង​ទេ ហើយ​​មនុស្ស​នៅ​សម័យ​ព្រះ​យេស៊ូវ​ក៏​មិន​បាន​រំពឹង​ថា ព្រះ​មែស៊ី​ទ្រង់​នឹង​ប្រសូត្រនៅ​​ក្នុង​ក្រោល​សត្វ​ដែរ…

Read article
ឪពុកនៃការកុហក

អារក្ស​សាតាំង​បាន​ចាប់​ផ្តើម​នាំ​មនុស្សជា​តិ​ឲ្យ​វង្វេង តាំង​ពី​​ពេល​​ដែល​​​វាបា​នល្បួង​អ័​ដាំម និងនាងអេវ៉ា ឲ្យ​មាន​គំនិត​ទាស់​ប្រឆាំង​នឹង​ព្រះ ។​ វា​បាន​ទទួល​ជោគ​ជ័យ ដោយ​ការ​​និយាយ​កុហ​ក់​ពួ​ក​គេអំពី​​ព្រះ ហើយ​ពួក​គេក៏​បា​នធ្លាក់​ចូល​ក្នុង​អំពើ​បាប ។​ ពេល​នោះ វា​បាន​កុហក់​ពួក​គេ អំពី​សេចក្តី​ល្អ​របស់​ព្រះ ព្រះ​បន្ទូល និង​បំណង​ព្រះ​ទ័យ​ព្រះ(លោកុប្បត្តិ ៣:១-៦)។ សព្វ​ថ្ងៃ​នេះ សាតាំង​នៅ​តែ​ប្រើ​ឧបា​យកល​នេះ​​ដដែល ។​ ព្រះ​យេស៊ូវ​ទ្រង់​បាន​មាន​បន្ទូល​ថា​ “កាល​​ណា​​សា​តាំង​​​ពោ​ល​​ពាក្យ​ភូតភ​រ នោះ​ដុះ​ចេញ​អំពី​ចិត្ត​វា​មក ដ្បិត​វា​ជា​អ្នក​កំភូត ហើយ​ជា​ឪពុក​នៃ​សេចក្តី​នោះ​ឯង”(យ៉ូហាន ៨:៤៤)។ ដូចនេះ​ យើង​មិន​គួរ​ភ្ញាក់​ផ្អើលឡើយ​ នៅ​ពេល​ដែល​មាន​បញ្ហា​រំខាន​ដល់​ជីវិត​របស់​យើង ឳពុក​នៃ​សេច​ក្តី​កុហក​ តែង​ខ្សឹប​ដាក់​ត្រចៀក​យើង ហើយ​​មិន​យូរ​ប៉ុន្មាន យើង​ក៏​ចាប់​ផ្តើម​សង្ស័យ​អំពី​សេចក្តី​ល្អ​របស់​ព្រះ ។ ពេល​ដែល​ទ្រង់​បង្គាប់​ឲ្យ​យើង​ធ្វើ​តាម​រាជ​បញ្ជា​របស់​ទ្រង់ នោះ​យើង​ក៏​ឆ្ងល់ ថា​តើ​ព្រះ​បន្ទូល​របស់​ទ្រង់ជាសេ​ចក្តី​ពិត​ឬ​​ទេ ។​ ឧទាហរណ៍ ពេល​ដែល​ព្រះ​យេស៊ូវ​មាន​បន្ទូល​ថា “កុំ​​ឲ្យ​ប្រមូល​ទ្រព្យសម្បត្តិ ទុក​សំរាប់​ខ្លួន នៅ​ផែនដី ជា​កន្លែង​ដែល​មាន​កន្លាត និង​ច្រែះ​ស៊ី​បំផ្លាញ ហើយ​ចោរ​ទំលុះ​ប្លន់​នោះ​ឡើយ”(ម៉ាថាយ ៦:១៩) សាតាំង​ក៏​ប្រាប់​យើង​ថា យើង​អាច​រស់​នៅ បា​នល្អ​​ប្រសើរ​បាន ទាល់​តែ​មាន​ទ្រព្យ​សម្បត្តិ​បង្គ​រ​ទុ​ក​នៅ​ក្នុង​ផែន​ដី​នេះ ។​ គំនិត​នេះ​ក៏​បាន​នាំ​ឲ្យ​យើង​សង្ស័យ​អំពី​បំណង​ព្រះទ័​យដ៏​ល្អ​របស់​ព្រះ ។​ បញ្ហា​រ​បស់​យើង គឺ​ស្ថិត​នៅ​ត្រង់​ថា យើង​ជឿ​កា​រភូត​កុហក​របស់​សាតាំងដូច​អ័ដាំម…

Read article
គ្រឿងផ្សំដែលត្រឹមត្រូវ

ទោះជំនាញ​ធ្វើ​ម្ហូប​របស់​ខ្ញុំ នៅ​មិន​ទាន់​មាន​ការ​រីក​ចម្រើន​ក៏​ដោយ ក៏​ជួន​កាល ខ្ញុំ​បាន​ប្រើ​គ្រឿង​ផ្សំ​មួយ​ប្រអប់ ដែល​គេ​បាន​លាយហើយ​ជា​ស្រេច ដើម្បី​ធ្វើ​នំ ។​ បន្ទាប់​ពី​ខ្ញុំ​បាន​បន្ថែម​ស៊ុត ប្រេង​ឆា និង​ទឹក​ហើយ​ ខ្ញុំ​ក៏​បាន​កូរ​គ្រឿង​ផ្សំ​ទាំង​នោះ​លាយ​គ្នា​ឲ្យ​សព្វ ។​ ដើម្បី​ដុត​នំ​ឲ្យ​ឆ្ងាញ់​ជាប់​មាត់ យើង​ចាំ​បាច់​ត្រូវ​លាយ​បរិមាណ​នៃ​គ្រឿង​ផ្សំ​នីមួយ​ៗ​ឲ្យ​បាន​ត្រឹម​ត្រូវ ។​ ការ​នេះ​បាន​ធ្វើ​ឲ្យ​ខ្ញុំ​នឹក​​ឃើញ ដល់​ទំនាក់​ទំនង​រវាង​មហា​ព្រះរាជ​បញ្ជា​(ម៉ាថាយ ២២:៣៦-៣៨) និង​មហា​បេសកកម្ម​(២៨:១៩-២០) ដែល​មា​ននៅ​ក្នុង​ការ​ផ្សាយ​ដំណឹង​ល្អ​របស់​យើង ។​ ពេល​ដែល​ព្រះ​យេស៊ូវ​ទ្រង់​បាន​បង្គាប់​អ្នក​ដើរ​តាម​ទ្រង់ ឲ្យ​ចេញ​ទៅ​បង្កើត​សិស្ស នៅ​គ្រប់​ទាំង​សាសន៍ ទ្រង់​មិន​បាន​អនុញ្ញាត​ឲ្យ​ពួក​គេ​ផ្សាយដំ​ណឹ​ង​ល្អ ដោយ​ខ្វះ​ការ​គួរ​សម និង​គ្មាន​ការ​យក​ចិត្ត​ទុក​ដាក់​នោះ​ឡើយ ។​ ទ្រ​ង់​បាន​ដក​ស្រង់​អំពី “ក្រិត្យ​វិន័យ​ទីមួយ ដែល​សំខាន់​ជាង​គេ​បំផុត” ដែល​បាន​បង្គាប់​ឲ្យ​ស្រឡាញ់​ព្រះ អស់​ពី​ចិត្ត អស់​ពី​វិញ្ញាណ និង​​គំនិត ហើយ​ទ​ន្ទឹម​នឹង​នោះ ទ្រង់​ក៏​បាន​បង្គាប់​ឲ្យ “ស្រឡាញ់​អ្នក​ជិត​ខាង​របស់​អ្នក ឲ្យ​ដូច​ខ្លួន​ឯង” (ម៉ាថាយ ២២:៣៧-៣៩)។ នៅ​ក្នុង​ព្រះ​គម្ពី​រ​សញ្ញា​ថ្មី​ទាំង​មូល យើង​ឃើញ​ថា មាន​បទ​គម្ពីរ​យោង​ជា​ច្រើន ដែល​និយាយ​អំពី​គំរូ​នៃ​​ការ​រស់​នៅ ដោយសេចក្តីស្រឡាញ់ និងការគោរព ដែលរួមមាន “ជំពូក​នៃ​សេចក្តី​ស្រឡាញ់”(១កូរិនថូស ១៣) និ​ងសេចក្តី​បង្រៀន​របស់​សាវ័ក​ពេត្រុស អំពី​ការ​ឆ្លើយ​តប​ដោយ “សុភាព និងការគោរព” ចំពោះ​អ្នក​ដែល​ចោទ​សួរ​អំពី​សេចក្តី​សង្ឃឹម​(១ពេត្រុស…

Read article
ហេតុអ្វីខ្ញុំមានទុក្ខលំបាក?

ថ្មីៗ​នេះ​​ ខ្ញុំ​បាន​អាន​បទ​គម្ពី​រទំនុក​តម្កើង​ជំ​ពូក១៣១ ដែល​​ស្ថិត​នៅ​ក្នុង​ចំណោម​បទ​ទំនុក​​តម្កើង ដែល​ខ្ញុំ​ចូល​ចិត្ត​ជាង​គេ ។​ កាល​ពី​មុន ខ្ញុំ​គិត​ថា បទ​​គម្ពី​រ​នេះ​បាន​លើក​ទឹក​ចិ​ត្ត​ឲ្យខ្ញុំ​យល់​ថា សេចក្តី​អាថ៌​កំបាំង ជា​លក្ខណៈ​ពិសេស​មួយ នៅ​ក្នុង​ចំណោម​ លក្ខណៈ​សម្បតិ្ត​រ​បស់​ព្រះ ។​ បទ​គម្ពីរ​នេះបាន​លើក​ទឹក​ចិត្ត​ខ្ញុំ​ ឲ្យ​មាន​ការ​សម្រាក់​នៅ​ក្នុង​​គំនិត ពេលដែល​​ខ្ញុំអា​​ច​យល់​ថា ព្រះ​ទ្រង់​កំពុង​ធ្វើ​ការ​របស់​ទ្រង់ ក្នុង​សកល​លោក​ដែល​ទ្រង់​បាន​បង្កើត ។​ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ក្រោយ​មក ខ្ញុំ​ក៏​បាន​សង្កេត​ឃើញ​ថា ស្តេច​ដាវីឌ​ក៏​បាន​បើក​សម្តែង​អំពី​ផ្នែក​ម្ខាង​ទៀត នៃ​វិញ្ញាណ​ស្ងប់​រំងាប់​រប​ស់ទ្រង់ ឲ្យ​ខ្ញុំបា​ន​ដឹង​ថា ខ្ញុំ​មិន​អាច​យល់​អំពី​ការ​គ្រប់​យ៉ាង​ដែល​ព្រះ​កំពុង​ធ្វើ​​ក្នុង​ខ្ញុំ​ឡើយ ទោះ​បី​ជា​ខ្ញុំ​ព្យាយាម​ស្វែង​យល់​យ៉ាង​ណា​ក៏​ដោយ ។​ ស្តេច​ដាវីឌ​បាន​ធ្វើ​ការ​ប្រៀប​ប្រដូច​ កូន​ដែល​ផ្តាច់​ដោះ​(ដែល​​​​លែង​មាន​តម្រូវ​ការ​ដូច​មុន) ទៅ​នឹង​វិញ្ញាណ​ដែល​បាន​រៀន​នូវ​មេរៀន​ដដែល។​ ការ​ប្រៀប​ប្រដូ​ចនេះ គឺ​ជា​ការ​ត្រាស​ហៅ​ឲ្យ​ខ្ញុំ​រៀន​បន្ទាប​ខ្លួន អត់ធ្មត់ និង​ស្កប់​ចិត្ត ទោះ​ស្ថិត​ក្នុង​ស្ថានភាព​ណា​ក៏​ដោយ ហើយ​ទោះ​បី​ជា​ខ្ញុំ​មិន​បាន​យល់​អំពី​ហេតុផល​របស់​ព្រះ​ក៏​ដោយ ។ គំនិ​ត​របស់​ខ្ញុំ​មិន​អាច​យល់​អំពី​ហេតុ​ផល​រប​ស់ព្រះ​ឲ្យ​អ​ស់​ឡើយ ។ ពេល​ដែល​ខ្ញុំ​សួរ​ថា “តើ​ហេតុ​អ្វី​បាន​ជា​ខ្ញុំ​ត្រូវ​រង​ទុក្ខ​យ៉ាង​ដូច​នេះ? ហេតុ​អ្វី​បាន​ជា​ខ្ញុំ​មាន​ការ​ថប់​បារ​ម្ភយ៉ាង​នេះ?”​ ព្រះ​វរបិ​តាទ្រ​ង់​ក៏​បាន​ឆ្លើយ​ថា “ឱ​កូន​សំឡាញ់​អើយ ទោះ​បិ​តា​ពន្យល់​កូន ក៏​កូន​នៅ​តែ​មិន​អាច​យល់​បាន​ដែរ ។​ ​ចូរ​គ្រាន់តែទុក​ចិត្ត​លើ​​បិតា​ចុះ !”​ ដូច​នេះ ពេល​ដែល​ខ្ញុំ​បាន​ពិចារណា​អំពី​គំរូ​របស់​ស្តេច​​ដាវីឌហើយ​ ខ្ញុំក៏​សួរ​ខ្លួន​ឯង​ថា តើ​ខ្ញុំ​អាច​“ទុក​ចិត្ត​លើ​ព្រះ​អម្ចាស់” ក្នុង​ស្ថាន​ភាព​ដែល​ខ្ញុំ​កំពុង​ជួប​ប្រទះ​ឬ​ទេ​?​(ខ.៣)។…

Read article
ការមិនទ្រាំទ្រទាល់តែសោះ

ពេល​ដែល​នាង សាយឡា មែកណៃ(Shayla McKnight) ដាក់​ពាក្យ​ធ្វើការ នៅ​ក្នុង​ក្រុម​ហ៊ុន​បោះ​ពុម្ភ​តាម​អ៊ីន​ធើណិត គាត់​មាន​ការ​ភ្ញាក់​ផ្អើល ដោយ​បាន​ដឹង​ថា ក្រុមហ៊ុន​នេះ​​មាន​​បទ​បញ្ជា​ផ្ទៃ​ក្នុង​មួយ ដែល​មិន​ទ្រាំទ្រ​ចំពោះ​ការ​និយាយ​ដើម​គ្នា សូម្បី​តែ​បន្តិច ។​ គេ​បាន​លើក​ទឹក​ចិត្ត​និយោជិត​ទាំង​ឡាយ ឲ្យ​ជួប​គ្នា ដើម្បី​ដោះ​ស្រាយ​បញ្ហា ជា​ជាង​និយាយ​ដើម​គ្នា ទៅ​វិញ​ទៅ​មក ។​ បុគ្គលិក​ណា​ដែល​ត្រូវ​បាន​គេ​រក​ឃើញ​ថា បាន​និយាយ​ដើម​គ្នា នឹង​ត្រូវ​ទទួល​ការ​ស្តី​បន្ទោស​ពី​ថ្នាក់​លើ យ៉ាងដំណំ ហើយ​បើ​ពួក​គេ​នៅ​តែ​បន្ត​ប្រព្រឹត្ត​បែប​នេះ​ទៀត ពួក​គេ​នឹង​ត្រូវ​បាន​បណ្តេញ​ចេញ​ពី​ការងារ​ជា​មិន​ខានទេ ។​ មុន​ពេល​ដែល​បទ​បញ្ជា​ផ្ទៃ​ក្នុង​មួយ​នេះ ត្រូវ​បាន​អនុវត្ត​ដោយ​ក្រុម​ហ៊ុន​មួយនេះ ព្រះ​ទ្រង់​បាន​មាន​បន្ទូល​តាំ​ងពី​យូរ​មក​ហើយ អំពី​ក្រឹត្យ​វិន័យ​របស់​ទ្រង់ ដែល​មិន​បាន​ទ្រាំ​ទ្រ​ចំពោះ​ការ​និយាយ​ដើម និង​និយាយ​បង្ខូច ក្នុង​ចំណោម​រាស្រ្ត​របស់​ទ្រង់ទេ(លេវីវិន័យ ១៩:១៦)។ ទ្រង់​ក៏​បាន​ដាក់​បម្រាម ចំពោះ​កា​រ​និយាយ​លេង​ឥត​ប្រយោជន៍ ដោយ​ខ្វះកា​រ​ពិចារណា ឬ​ដោយ​ការ​និយាយ​បង្ខូច​អ្នក​ដទៃ ដែល​នាំ​ឲ្យ​ក្លាយ​ជាពា​ក្យ​ចចាម​អារ៉ាម ឬ​ពាក្យ​ពិត អំពី​អ្នក​ដទៃ ។​ ស្តេច​សាឡូម៉ូន បាន​មាន​បន្ទូល​ថា ការ​និយាយ​អាក្រក់​អំពី​នរណា​ម្នាក់ អា​ចនាំ​​មក​នូវសេច​​​​ក្តី​អន្ត​រាយ ។​ ការ​នេះ​នាំ​ឲ្យ​មនុស្ស​លែង​ទុក​ចិ​ត្ត​គ្នា(សុភាសិត ១១:១៣) ទំនាក់​ទំនង​ដ៏​ជិត​ស្និទ្ធ​ត្រូវ​បាក់​បែក​(១៦:២៨ ១៧:៩) នាំ​ឲ្យ​អ្នក​មាន​ភាព​អាម៉ាស និង​មាន​កេរ្តិ៍ឈ្មោះ​អាក្រក់(២៥:៩-១០) ហើយ​ដុត​បញ្ឆេះ ឲ្យ​ក្លាយ​ជា​ភ្លើង​ជម្លោះ(២៦:២០-២២)។ មនុស្ស​យើង​កម្រ​នឹង​អាច​ជួស​ជុល​ភាព​ខូច​ខាត…

Read article
ការរៀបចំរបស់ព្រះ

តើអ្នក​ធ្លាប់ជាប់​គាំង​ដំណើរ ក្នុង​អាកាស​យាន្ត​ដ្ឋាន អស់​រយៈ​ពេល​២៤​ម៉ោង​ឬ​ទេ​? គឺ​នៅ​ក្នុង​ទីក្រុង​មួយ ដែល​អ្នក​មិន​ចេះ​និយាយ​ភាសា​របស់​​គេ ហើយ​ពេល​នោះ​អ្នក​ស្ថិត​នៅ​ចម្ងាយ​ប្រហែល​ប្រាំ​មួយ​ពាន់​គីឡូមែត្រ ពីផ្ទះរបស់​អ្នក​? លោក​ចន គឺ​ជា​មិត្ត​ភ័ក្រ​រប​ស់ខ្ញុំ​ម្នាក់ ដែល​បាន​ជួប​ប្រទះ​រឿង​នេះ កាល​ពី​ពេល​ថ្មី​ៗ​នេះ ហើយ​យើង​អាច​រៀន​សូត្រ ពី​ការ​ឆ្លើយ​តប​របស់​គាត់បាន​ ។​ មនុស្ស​យើង​ភាគ​ច្រើន ប្រហែល​ជា​មិន​អាច​ទ្រាំ​ទ្រ​​ស្ថាន​ភាព​​ជាប់​​គាំ​ង​ដូច​នេះ​​បាន​​ទេ ប៉ុន្តែ មិត្ត​ភ័ក្រ​របស់​ខ្ញុំ​ម្នាក់​នេះ បាន​មើល​ឃើញ​ព្រះ​ហស្ថ​ព្រះ នៅ​ក្នុង​ការ​ពន្យា​ពេល​ធ្វើ​ដំណើរ​នោះ ។​ ពេល​ដែល​គាត់​កំពុង​រង់​ចាំ​បន្ត​ដំណើរ​ទៅ​មុខ​ទៀត គាត់​បាន​ឆក់​យក​ឱកាស​បង្កើត​ទំនាក់​ទំន​ង ជា​មួយ​អ្នក​រួម​ដំណើរ​ទាំង​ឡាយ ។​ គាត់​ក៏​​បាន​ជួប​នឹង​គ្រីស្ទ​បរិស័​ទមួយ​ចំនួន ដែល​បាន​ធ្វើ​ដំណើរ​មក​ពី​ប្រទេស​ឥណ្ឌា ហើយ​ក្នុង​ការ​សន្ទនា​នោះ ពួកគេក៏បានចែកចាយដល់គាត់ អំពីការងារបម្រើព្រះមួយ ដែល ពួកគេ​កំពុង​ធ្វើ ។ ដោយសារ​លោក​ចន​មាន​ចំណាប់​អារម្មណ៍ ចំពោះ​ការងារ​​របស់​ពួក​គេ នោះ​ពួក​គេ​ក៏​បាន​អញ្ជើញ​គាត់ ឲ្យ​ទៅ​ប្រទេស​ឥណ្ឌា ដើម្បី​ចូល​រួម ​ក្នុង​កម្ម​វិធី​មួយ ដែល​មាន​រយៈ​ពេល​ខ្លី ។​ តើ​មាន​ពេល​ប៉ុន្មាន​ដង​ហើយ ដែ​ល​យើង​បាន​ជួប​ប្រទះ​នឹង​ការ​ពន្យា​ពេល ការ​ផ្លាស់​ប្តូរ​ផែន​ការណ៍ និង​ការ​ផ្លាស់​ប្តូរ​ទិសដៅ ហើយ​បាន​ចាត់​ទុក្ខ​ការ​លំបាក​ទាំង​នេះ ជា​ការ​រំខាន​នៃ​ជីវិត? ការ​នេះ​អាច​កើត​ឡើង ដោយ​សា​រព្រះ​សព្វ​ព្រះ​ទ័យ​នឹងឲ្យ​យើង​ធ្វើ​ដំណើរ​តាម​ផ្លូវ​វាង ដើម្បី​ឲ្យ​យើង​អាច​ធ្វើ​ការ​អ្វី​ដែលប្លែក​ពី​មុន ឬ​ធ្វើ​ការ​ថ្មី​ថ្វាយ​ទ្រង់ ។​ សូ​ម​ពិចារណា​អំពី​ការ​ធ្វើ​ដំណើរ​របស់​សាវ័ក​ប៉ុល​ទៅ​ក្រុង​ភីលីព ក្នុង​ព្រះ​គម្ពីរ​កិច្ចការ​ជំពូក ១៦​ចុះ…

Read article
សមនឹងទទួល ដោយយុត្តិធម៌

អតីតៈ​សហការី ផ្នែក​​បោះ​ពុម្ភ​​ម្នាក់​​បាន​​រស់​​នៅ ដោយ​ការ​ភ័យ​​ខ្លាច​គេ​បណ្តេញ​ចេញ​ពី​ការងារ អស់​រយៈ​ពេល​ជិត​មួយ​ឆ្នាំ ។​ គេមិន​​ដឹង​ថា​ហេ​តុអ្វី បានជា​​ប្រធាន​​ផ្នែក​ថ្មី​របស់​គាត់ បាន​ធ្វើ​ការ​វាយ​តម្លៃ​អ​វិជ្ជមាន​ជា​ច្រើន នៅ​ក្នុង​ឯក​សារ​គាត់​ទេ ។​ ថ្ងៃ​មួយ មិត្ត​ភ័ក្រ​របស់​ខ្ញុំ​ម្នាក់​នេះ បាន​យល់​ថា គេ​មុខ​ជា​ដេញ​គាត់​ចោល​ជា​មិន​ខាន​​ទេ តែ​ផ្ទុយ​ទៅ​វិញ អ្នក​ដែល​​​ត្រូវបាន​គេ​​បណ្តេញ​​ចេញ​នោះ គឺ​ជា​ប្រធាន​ផ្នែក​ថ្មី​របស់​គាត់​ទៅ​វិញ​ទេ ។​ មាន​ជន​ជាតិ​យូដា​ម្នាក់ឈ្មោះ​ម៉ាដេកាយ បាន​ជួប​ប្រទះ​នឹង​ស្ថានភាព​ដូចនេះ​ផង​ដែរ ក្នុង​សម័យ​ដែល​ប្រជាជន​អ៊ីស្រា-អែល បាន​ជាប់​ជា​ឈ្លើយ នៅ​ចក្រភព​បាប៊ីឡូន។​ ហាម៉ាន ដែល​មន្ត្រី​ធំ​ជាង​គេ របស់​ស្តេចអ័ហា​ស៊ូរុស ចង់​ឲ្យ​មន្ត្រី​ទាំង​អស់​លុត​ជង្គុង​​គោរ​ព​ខ្លួន ប៉ុន្តែ ​លោក​ម៉ាដេកាយ​ព្រម​ឱន​ខ្លួន​ចុះ​គោរព​ចំពោះព្រះ​តែ​ប៉ុណ្ណោះ(នាងអេសធើរ ៣:១-២)។ ការ​នេះបា​នធ្វើ​ឲ្យ​ហាមាន​ខឹង​សម្បាយ៉ាងខ្លាំង ហើយ​ក៏​បាន​រៀប​គម្រោង​កំចាត់​លោក​ម៉ាកាយ ព្រម​ទាំង​ជនជាតិ​យូដាទាំ​ងអស់​ ដែល​រស់​នៅ​ក្នុង​ចក្រ​ភព​ពើរស៊ី(ខ.៥-៦)។​ ហាមាន​ក៏​បាន​បញ្ចុះ​បញ្ចូល​ស្តេច​អ័ហា​ស៊ូ​រ៉ុស ឲ្យ​ចេញ​ព្រះរា​ជក្រឹត្យ ដើម្បី​ប្រហារ​ជីវិត​ជនជា​តិ​យូដា​ទាំង​អស់ ហើយ​បាន​ឲ្យ​គេ​ចាប់​ផ្តើម​ដំឡើង​​ឈើ​ សម្រាប់​ព្យួរក​លោក​ម៉ាដេកាយទៀត​(៥:១៤)។ ទោះជា​យ៉ាង​ណា​ក៏ដោយ ផ្ទុយ​ទៅ​វិញ ហាម៉ាន​ត្រូ​វគេ​ព្យួ​រក​​​នៅ​លើ​ឈើ ដែល​គាត់​បាន​ឲ្យ​គេ​ដំឡើង​សម្រាប់​ប្រហារ​ជីវិ​តលោក​ម៉ាដេកាយ ហើយ​ប្រជាជន​យូដា​ក៏​បាន​រួច​ជីវិត(៧:៩-១០; ៨)។ នៅ​ក្នុង​អក្សរ​សាស្រ្ត គេហៅ​រឿង​នេះ​ថា សេចក្តី​យុត្តិធម៌​ដែល​សក្តិសម​នឹង​ទទួល ។ មនុស្ស​យើង​ម្នាក់​ៗ មិន​សុទ្ធ​តែ​ទទួល​បាន​នូវ​យុត្តិធម៌​ដូចនេះ​ឡើយ ប៉ុន្តែ ព្រះ​គម្ពីរ​បាន​សន្យា​ថា ព្រះ​ទ្រង់​នឹង​សង​សឹក​ឲ្យ​អ្នក​ដែល​ទទួល​រង​ភាព​អាយុត្តិធម៌ នៅ​ថ្ងៃ​ណា​មួយ​ជា​មិន​ខាន…

Read article
ការជាប់​ខ្លួន​ក្នុងភក់

គេបាន​ហៅលោ​​​ក​យេរេមា​ថា “ហោរា​ទឹក​ភ្នែក” ។​ គាត់​​មាន​ទុក្ខ​ព្រួយ​ជា​ពន់​ពេក ដោយ​សារ​លោក​ឈឺ​ចាប់ ចំពោះ​សេចក្តី​ជំនុំ​ជម្រះ ដែល​ព្រះបា​ន​ទម្លាក់​មក​លើ​រាស្រ្ត​អ៊ីស្រាអែល ដែល​មិន​បាន​ស្តាប់​បង្គាប់​ទ្រង់​ ។​ គាត់​មាន​សេចក្តី​ទុក្ខ​ជា​ទម្ងន់ គឺ​ដូច​ដែល​មាន​ចែង​ថា “ឱ​​បើ​សិន​ជា​ក្បាល​ខ្ញុំ​ពេញ​ដោយ​ទឹក ហើយ​ភ្នែក​ខ្ញុំ​ជា​រន្ធ​ចេញ​ទឹក​ជានិច្ច​ទៅ​អេះ ដើម្បី​ឲ្យ​ខ្ញុំ​បាន​យំ​ទាំង​យប់​ទាំង​ថ្ងៃ”(យេរេមា ៩:១)។ លោក​យេរេមា​មិន​គ្រាន់​តែ​មាន​សេចក្តី​ទុក្ខ ចំពោះ​ជាតិ​សាសន៍​របស់​គាត់​ប៉ុណ្ណោះ​ទេ តែ​គាត់​ថែម​ទាំង​ត្រូវ​ទទួល​រង​ការ​បៀត​បៀន ដោយ​ព្រោះ​ការ​ថ្លែង​ទំនាយ អំពី​ការ​ជំនុំ​ជម្រះ​របស់​ព្រះ​ទៀត​ផង ។​ មាន​ពេល​មួយ គេ​បាន​ឃុំ​ឃាំង​គាត់ នៅ​ក្នុង​អណ្តូង​ទឹក ដែល​គ្មាន​ទឹក​ទេ តែ​មាន​តែ​ភក់​ប៉ុណ្ណោះ(យេរេមា ៣៨:៦)។​ ការ​ទាស់​ប្រឆាំង​នឹង​ការងារ​របស់​លោក​ហោរា​ដ៏​អស្ចារ្យ​​រូប​នេះ បាន​បណ្តាល​ឲ្យ​គាត់ ជាប់​ខ្លួន​នៅ​ក្នុង​ទី​កន្លែងដ៏អស់សង្ឃឹម ។​​ ជួន​កាល ពេល​ដែល​យើង​ខិត​ខំ​បម្រើ​ព្រះ​អម្ចាស់ យើង​អាច​មាន​អារម្មណ៍​ថា ខ្លួន​កំពុង​ជាប់​គាំង នៅ​ក្នុង​ស្ថានភាព​ដ៏​ឈឺ​ចាប់ ហើយទទួលរងការឈឺចិត្ត ដោយ​មិន​បាន​ត្រៀម​ទុក​ជា​មុន ។​ ប៉ុន្តែ ការ​អត់​ធ្មត់​របស់​លោក​ហោរា​រូប​នេះ គឺ​ជា​ការ​លើក​ទឹក​ចិត្ត ឲ្យ​យើង​មាន​ការ​ទ្រាំ​អត់​ផង​ដែរ ។​ លោកយេរេមា បាន​ដឹង​អំពី​ការ​ត្រាស​​ហៅ​រប​ស់ព្រះ យ៉ាង​ច្បាស់​លាស់​ណាស់ បាន​ជា​គាត់​មិន​ព្រម​ឈប់​បម្រើទ្រង់​ឡើយ ។​ “​បើ​​កាល​​ណា​​ទូ​លបង្គំ​សំរេច​ថា មិន​និយាយ​ដំណាល​ពី​ទ្រង់ ឬ​និយាយ​ដោយ​នូវ​ព្រះនាម​ទ្រង់​ទៀត​ឡើយ នោះ​នៅ​ក្នុង​ចិត្ត​ទូលបង្គំ កើត​មាន​ដូច​ជា​ភ្លើង​ឆេះ ដែល​កប់​នៅ​ក្នុង​ឆ្អឹង​របស់​ទូលបង្គំ…

Read article
ទ្រង់ការពារទូលបង្គំ ឲ្យបានសុខសាន្ត

ក្នុង​អំឡុង​ពេល​ស្ងប់​ស្ងាត់ មុន​ពេល​កម្ម​វិធី​ថ្វាយ​បង្គំពេល​ព្រឹក​ថ្ងៃ​អាទិត្យ​ចាប់​ផ្តើម អ្នក​លេង​អកហ្គ៍​បាន​លេង​បទ​ទំនុក​តម្កើង​មួយ​បទ ដែល​ខ្ញុំ​មិន​ធ្លាប់​ស្តាប់​ពី​មុន​មក។​ ខ្ញុំ​ក៏​បាន​បើក​សៀវភៅ​ចម្រៀង​សរសើរ​តម្កើង ដើម្បី​អាន​ពាក្យ​ពេចន៍​នៃ​បទ​នោះ ដែលបានសរសេរ​ថា “ឱព្រះអម្ចាស់ ជាអ្នកគង្វាលនៃ ទូល​បង្គំអើយ សូមការពារទូលបង្គំឲ្យបានសុខសាន្ត”។ អ្នក​និពន្ធ​នៃ​បទ​ចម្រៀង​នេះ បាន​សរសេរ​សម្រាយ​យ៉ាង​ពិរោះ តាម​បទ​គម្ពីរ​ទំនុក​តម្កើង ជំពូក​២៣ យ៉ាង​ដូចនេះ​ថា : ព្រះ​អម្ចាស់​​ទ្រ​ង់​​ជា​​អ្នក​​គង្វាល​​ទូលបង្គំ​ ទ្រង់​ការពារ​ទូល​បង្គំ​ឲ្យ​​បាន​សុខ​សាន្ត ។ ទ្រង់​ចម្អែត​ខ្ញុំ តាម​សេចក្តី​ត្រូវ​ការ ទ្រង់ឲ្យ​ខ្ញុំសម្រាក​នៅ​វាល​ស្មៅ​ខៀវ​ខ្ចី នៅ​ក្បែ​រ​ទឹក​ហូរ​គ្រឿន​ៗ វិញ្ញាណ​នៃ​ទូល​បង្គំដែល​មាន​ទុក្ខ​ព្រួយ ក៏​មាន​កម្លាំង​ឡើង ជា​បរិបូរ ពេល​ដែល​ទូល​បង្គំ​ដើរ​តាម​ផ្លូវ​ដ៏​ពិត​របស់​ព្រះ ។​ ទោះ​បី​ជា​យើង​បាន​អាន ឬ​ស្តាប់​ឮ​បទ​គម្ពីរ​ទំនុក​តម្កើង​ជំ​ពូក ២៣ ដ៏​ពេញ​និយម​នេះ បាន​ប៉ុន្មាន​ដង​ក៏​ដោយ ក៏​បទ​គម្ពីរ​នេះ នៅ​តែ​ជា​ព្រះ​រាជ​សារ​ថ្មី​ជា​និច្ច ដែ​ល​ព្រះ​សព្វ​ព្រះទ័​យនឹ​ង​ប្រើ ដើម្បី​បង្ហាញ​ពី​ព្រះ​ទ័យ​ទុក​ដាក់​ចំពោះ​យើង ។​ ទោះ​ខ្ញុំ​ត្រូវ​ដើរ​តាម​ផ្លូវ​ងងឹត​បំផុត កាត់​តាម​ជ្រលង​មរណៈ​ក៏​ដោយ ក៏​ខ្ញុំ​នឹង​មិន​ភ័យ​ខ្លាច​ឡើយ ។ ព្រះ​វត្ត​មាន​ទ្រង់​ធ្វើ​ឲ្យ​ទូល​បង្គំ​ក្លាហាន ព្រនង់ និង​ដំបង​របស់​ទ្រង់ ធានា​ដល់​ទូល​បង្គំ​ថា ទ្រង់​នឹង​ជួយ​សង្រ្គោះ​ទូល​បង្គំ ។​ ចំពោះ​អ្នក​ដែល​ធ្លាប់​ឮ​ព្រះ​ប​ន្ទូល​ព្រះ​យេស៊ូវ​ថា “​ខ្ញុំ​ជា​អ្នក​គង្វាល​ល្អ ឯ​អ្នក​គង្វាល​ល្អ ក៏​ស៊ូ​តែ​ប្តូរ​ជីវិត​ជំនួស​ចៀម”(យ៉ូហាន ១០:១១) នោះ​ពួ​​ក​គេងា​យ​នឹង​យល់​អំពី​ទិដ្ឋ​ភាព…

Read article