ការហាត់ប្រាណដោយការគោរពប្រតិបត្តិព្រះ
ឆ្នាំថ្មីច្រើនតែជាពេលដែលយើងសម្រេចចិត្តមើលថែរខ្លួនឯង ឲ្យបានល្អជាងមុន ដោយហាត់ប្រាណ ហូបចុកឲ្យបានត្រឹមត្រូវ ហើយក៏ប្រហែលជាដោយសម្រកទម្ងន់ខ្លះៗដែលបានឡើង កាលពីថ្ងៃឈប់សម្រាក។ សាវ័កប៉ុលបានមានប្រសាសន៍ថា “ការបង្ហាត់ប្រាណ នោះមានប្រយោជន៍តែបន្តិចទេ”(១ធីម៉ូថេ ៤:៨) ដូចនេះ ខ្ញុំក៏ខំសង្វាតឲ្យបានសុខភាពមាំមួន តាមដែលអាចធ្វើទៅបាន។ ខ្ញុំបានព្យាយាមញាំអាហារឲ្យបានត្រឹមត្រូវ ដោយបន្ថែមឬបន្ថយអាហារ ទោះខ្ញុំពិតជាចូលចិត្តញាំម៉ាន់បំពងយ៉ាងណាក៏ដោយ។ ខ្ញុំបានលើកដុំដែក ហើយដើរហាត់ប្រាណ តែខ្ញុំក៏បានដឹងថា រូបកាយរបស់ខ្ញុំនឹងមិនស្ថិតស្ថេរយូរអង្វែង ក្នុងលោកិយនេះទេ។ រូបកាយរបស់ខ្ញុំកំពុងតែថយកម្លាំងបន្តិចម្តងៗ។ យកល្អ យើងគួរផ្តោតទៅលើការគោរពប្រតិបត្តិដល់ព្រះវិញ ព្រោះការគោរពប្រតិបត្តិដល់ព្រះ នាំឲ្យយើងទទួលសេចក្តីសន្យា សម្រាប់ជីវិតនៅជាន់ឥឡូវនេះ ក៏ដូចជាទៅខាងនាយផង(ខ.៨)។ ដូចនេះ មានអ្វីដែលយើងអាច ទទួលបាន បន្ទាប់ពីយើងលាចាកលោកនេះទៅ? គេប្រហែលជាយល់ថា ការគោរពប្រតិបត្តិព្រះ មិនមានអ្វីដែលគួរឲ្យចាប់អារម្មណ៍ និងមានលក្ខណៈគួរឲ្យខ្លាច ហើយជាអ្វីដែលគេមិនអាចធ្វើបាន ប៉ុន្តែ តាមពិត ការគោរពប្រតិបត្តិព្រះ គឺគ្រាន់តែជាការស្រឡាញ់ ដោយការលះបង់អាត្មាខ្លួនឯង ដោយយកចិត្តទុកដាក់ចំពោះអ្នកដទៃ ឲ្យបានច្រើនជាងខ្លួនឯង។ សេចក្តីស្រឡាញ់ប្រភេទនេះមិនងាយនឹងរកបាន តែមានការរីកលូតលាស់ ក្នុងវត្តមានរបស់ព្រះនៃសេចក្តីស្រឡាញ់។ សេចក្តីស្រឡាញ់របស់យើងរីកលូតលាស់ ហើយយើងក៏មានលក្ខណៈកាន់តែគួរឲ្យស្រឡាញ់ ពេលយើងអង្គុយនៅទៀបព្រះបាទព្រះយេស៊ូវ ស្តាប់ទ្រង់មានបន្ទូល ហើយទូលទ្រង់អំពីបញ្ហាទាំងឡាយ ទន្ទឹមនឹងនោះ យើងក៏កាន់តែដូចព្រះ ដែលទ្រង់ជាសេចក្តីស្រឡាញ់(១យ៉ូហាន…
Read article