ការទាក់ទាញមនុស្សវង្វេង
ជាញឹកញាប់ មិត្តភ័ក្ររបស់ខ្ញុំ គឺអានណា(Anna) ត្រូវអ្នកដំណើរនៅតាមផ្លូវបង្អាក់ដំណើរ ដើម្បីសុំឲ្យគាត់ជួយបង្ហាញផ្លូវ។ ការនេះបានកើតឡើងចំពោះនាង សូម្បីតែនៅក្នុងប្រទេសដែលនាងបានទៅ ក្នុងនាមជាជនបរទេសម្នាក់ក៏ដោយ។ នាងក៏បានឆ្ងល់ ថាការនេះបានកើតឡើង ដោយសារនាងមានទឹកមុខស្មោះត្រង់ និងគួរឲ្យទុកចិត្ត ឬយ៉ាងណា។ ខ្ញុំក៏ឲ្យយោបលនាងថា ការនេះប្រហែលមកពីគេយល់ថា នាងកំពុងដឹងច្បាស់ថាខ្លួនឯងកំពុងទៅណា។ មិត្តភ័ក្ររបស់យើងម្នាក់ទៀត បានប្រាប់យើងថា នាងប្រហែលជាចេះទាក់ទាញអ្នកវង្វេងផ្លូវហើយ។ តាមន័យខាងវិញ្ញាណ មូលហេតុទាំងប៉ុន្មានខាងលើ ក៏គួរតែមាននៅក្នុងជីវិតខាងវិញ្ញាណរបស់រាស្រ្តរបស់ព្រះផងដែរ។ ព្រោះក្នុងនាមយើងជាអ្នកជឿព្រះ យើងមានគោលបំណង និងទិសដៅច្បាស់លាស់ ពោលគឺយើងដឹងថា យើងកំពុងធ្វើដំណើរទៅណា ហើយទៅឲ្យដល់គោលដៅនោះ ដោយរបៀបណា។ ការនេះនាំឲ្យយើងមានទំនុកចិត្ត នៅក្នុងការទៅបំពេញការត្រាសហៅរបស់ព្រះក្នុងជីវិតរបស់យើង។ ពេលដែលគេដឹងច្បាស់ថា យើងមានទំនុកចិត្តបែបនេះ មនុស្សបាត់បង់នឹងមកសុំឲ្យយើងបង្ហាញផ្លូវពួកគេ។ ព្រះទ្រង់តែងតែមានវត្តមានជានិច្ច នៅលើផែនដីនេះ ដើម្បីឲ្យមនុស្សអាចរកទ្រង់ឃើញ។ ប្រជាជាតិអ៊ីស្រាអែល គឺជាពន្លឺទីមួយ ដែលទ្រង់បានប្រទានដល់លោកិយ(អេសាយ ៤២:៦)។ បន្ទាប់មក ស្តេចសាឡូម៉ូនក៏បានអធិស្ឋានសូមឲ្យព្រះនាមដ៏អស្ចារ្យរបស់ព្រះ ទាក់ទាញមនុស្សឲ្យចូលមករកទ្រង់(១ពង្សាវតាក្សត្រ ៨:៤១-៤៣)។ ជនជាតិយូដាមានពន្លឺភ្លឺបំផុត នៅក្នុងព្រះយេស៊ូវ ដែលជា“ពន្លឺនៃលោកិយ”(យ៉ូហាន ៩:៥)។ ហើយឥឡូវនេះ អ្នកដើរតាមព្រះយេស៊ូវ ត្រូវធ្វើជាពន្លឺនៃលោកិយផងដែរ(ម៉ាថាយ ៥:១៤)។ ដូចនេះ យើងមានការទទួលខុសត្រូវ…
Read article