January 18, 2014

You are here:
ការធ្វើឲ្យខ្លួនយើង មានលំនឹងឡើងវិញ

ពីរ​​​បី​ឆ្នាំ​មុន ភរិយា​របស់​ខ្ញុំ គឺ​ម៉ាលេន(Marlene) បាន​មាន​​បញ្ហា​ត្រចៀក​ផ្នែក​ខាង​​ក្នុង ដែល​បាន​បណ្តាល​ឲ្យ​នាង​បាត់​បង់​លំនឹងខ្លួន​។ ពេល​ដែល​មាន​បញ្ហា​អ្វី​មួយ​ក្នុង​ត្រចៀក​របស់​នាង​បាន​រើ​ឡើង ដោយ​មិន​បាន​ឲ្យ​ដំណឹង​ ជា​មុន នាង​ក៏​មាន​ការ​វិល​មុខ។ នាង​មិន​អាច​អង្គុយ ឬ​ក្រោក​ឈរ​ដោយ​ខ្លួន​ឯង​បាន​ឡើយ ដោយ​សារ​អាការៈ​វិល​មុន​នោះ ហើយ​នាង​ត្រូវ​ផ្តេក​ខ្លួន​ជា​ប្រចាំ។ ទោះ​ជា​មាន​ការ​ប្រឹង​ប្រែង​ខ្លាំង​យ៉ាង​ណា​ក៏​ដោយ ក៏​នា​ង​នៅ​តែ​មិន​អាច​គេច​ផុត​ពី​អំណាច​នៃ​ការ​រំខាន របស់​បញ្ហា​ត្រចៀក​ខាង​ក្នុង​​ដដែល។ ក្នុង​នាម​ជា​មនុស្ស​ដែល​សកម្ម ម៉ាលេន​មាន​ភាព​នឿយ​ណាយ​យ៉ាង​ខ្លាំង ចំពោះ​ស្ថាន​ភាព​ដ៏​អាក្រ​ក់នេះ។ ជួន​កាល​ជីវិ​ត​មនុស្ស​គឺ​មានលក្ខណៈ​ដូច​នេះ​ឯង។ ការ​អ្វី​ដែល​យើង​មិន​ច​ង់ឲ្យ​កើត​ឡើង បែរ​ជា​មក​រំខាន​សកម្ម ភាព​ប្រចាំ​ថ្ងៃ​របស់​យើង ហើយ​យើង​ក៏​បាន​បាត់​បង់​លំនឹង។ ការ​រំខាន​នោះ ប្រហែល​ជា​ដំណឹង​​អាក្រក់ អំពី​ការ​បាត់​បង់​ការ​ងា​រធ្វើ ឬ​ជាលទ្ធ​ផល​ពិនិត្យ​សុខភាព​ដែល​ទទួល​បានពី​វេជ្ជបណ្ឌិត។ វា​ក៏​អាច​ជា​ការ​វាយ​ប្រហារ​នៃ​ខ្មាំង​សត្រូវ​ខាង​វិញ្ញាណ​របស់​យើង។ ពេល​មាន​ការ​រំខាន​ទាំង​នោះ លំនឹង​ខាង​ផ្លូវ​អារម្មណ៍​របស់​យើង​ទទួល​រង​កា​រវាយ​ប្រហារ ហើយ​យើង​មាន​អារម្មណ៍​ថា យើង​មិន​អាច​ឈរ​បាន​ទៀត​ទេ។ យើង​គួរ​ឆក់​យក​ឱកាស​ពេល​នោះ ដើម្បី​ងាក​បែរ​ទៅ​រក​ព្រះ។ ពេល​យើង​មាន​អារម្មណ៍​ថា ​ខ្លួន​កំពុង​បាត់​បង់​លំនឹង​ នោះ​ទ្រង់​អាច​ជួយ​យើង​បាន។ ទ្រង់​ប្រទាន​នូវ​ធន​ធាន​ខាង​វិញ្ញាណ ដើម្បី​ជួយ​ឲ្យ​យើង​អាច​ឈរ​មាំ​មួន។ សាវ័ក​ប៉ុល​បាន​មាន​ប្រសាសន៍​ថា “ហេតុ​នោះ​បាន​ជា​ត្រូវ​ឲ្យ​យក​គ្រប់​គ្រឿង​សឹក​របស់​ព្រះ ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​អាច​នឹង​ទប់​ទល់​ក្នុង​ថ្ងៃ​អាក្រក់​បាន រួច​កាល​ណា​បាន​តតាំង​សព្វ​គ្រប់​ហើយ នោះ​ឲ្យ​បាន​នៅ​តែ​ឈរ​មាំមួន​ដដែល”(អេភេសូ ៦:១៣)។ ពេល​បញ្ហានៃ​ជីវិត បាន​ធ្វើ​ឲ្យ​យើង​ដួល​ចុះ យើង​មិន​ចាំ​បាច់​ត្រូវ​មាន​ភាព​នឿយ​ណាយ​ឡើយ។ យើង​នៅតែ​អាច​ឈរ​យ៉ាង​មាំមួន ដោយ​សារ​ទ្រង់​លើក​យើង​ឡើង​ ដោយ​ព្រះ​ចេស្តាទ្រ​ង់ និង​ការពារ​យើង ដោយ​គ្រឿង​សឹក​របស់​ទ្រង់។-Bill Crowder

Read article