
ភ្នែកទិព្វ
ដោយJulie Ackerman Link
January 18, 2014
នៅក្នុងការជួបជុំគ្រួសារ ក្នុងចំណោមក្មួយប្រុសទាំងឡាយរបស់ខ្ញុំ ក្មួយប្រុសម្នាក់បាននាំយកសៀវ ភៅរូបភាពភ្នែកទិព្វមួយក្បាល មកចែកគ្នាមើល។ រូបភាពភ្នែកទិព្វ គឺហាក់ដូចជារូបភាពដែលមានពីសណ្ឋាន(2D) ប៉ុន្តែ ពេលដែលយើងមើលរូបនោះ តាមរបៀបណាមួយ នោះរូបភាពដែលនៅក្នុងក្រដាសរៀបស្មើ ហាក់ដូចជាមានបីសណ្ឋានវិញ(3D)។ យើងបានដាក់វេណគ្នា ដើម្បីព្យាយាមហ្វឹកហាត់ភ្នែករបស់យើង ឲ្យមើលឃើញរូបភាព៣សណ្ឋានលេចឡើង។ សមាជិកម្នាក់នៃគ្រួសារយើងមានការលំបាក នៅក្នុងការមើលឲ្យឃើញរូបភាព៣សណ្ឋាននោះ។ មានពេលជាច្រើនដង ពេលគាត់បើកសៀវភៅនោះ ខ្ញុំបានកត់សំគាល់ ដោយក្រឡេចមើលរូបភាពនោះ ពីចម្ងាយ និងពីទិសដៅផ្សេងគ្នា។ ប៉ុន្តែ ទោះបីជាគាត់មិនអាចមើលឃើញរូបភាពបង្កប់នោះក៏ដោយ ក៏គាត់នៅតែជឿថា រូបភាពបង្កប់នោះគឺមាននៅក្នុងនោះមែន ព្រោះអ្នកដទៃបានឃើញវា។ ការតស៊ូរបស់គាត់ បានធ្វើឲ្យខ្ញុំគិតដល់ សារសំខាន់នៃការមានភាពឧស្សាហ៍ព្រមគ្នា នៅក្នុងកិច្ចការខាងជំនឿ។ គ្រោះថ្នាក់នៃអ្នកដែលមានការសង្ស័យ កើតមាននៅពេលពួកគេឈប់ស្វែងរកព្រះ ដោយសារពួកគេជឿថា គេមិនអាចរកទ្រង់ឃើញ។ លោកម៉ូសេបានព្រមានពួកកូនចៅអ៊ីស្រាអែលថា ពួកអ្នកជំនាន់ក្រោយនឹងរង្វេងចេញពីព្រះជាមិនខាន។ ទោះជាយ៉ាងណាក៏ដោយ គាត់បានសន្យាថា អ្នកដែលស្វែងរកព្រះ អស់ពីចិត្ត និងវិញ្ញាណ នឹងស្វែងរកទ្រង់ឃើញ(ចោទិយកថា ៤:២៩)។ ព្រះគម្ពីរហេព្រើបានបញ្ជាក់ថា ព្រះទ្រង់នឹងប្រទានរង្វាន់ដល់អ្នកដែលខំស្វែងរកទ្រង់(១១:៦)។ បើអ្នកមានការពិបាកនៅក្នុងការជឿព្រះ ចូរចងចាំថា : ព្រះពិតជាមានមែន ទោះបីជាអ្នកមើលទ្រង់មិនឃើញក៏ដោយ។ ទ្រង់បានសន្យាថា អ្នកដែលស្វែងរកទ្រង់ នឹងបានរកទ្រង់ឃើញជាមិនខាន។-Julie Ackerman Link
បទគម្ពីរប្រចាំថ្ងៃ
ទ្រង់ប្រទានរង្វាន់ ដល់អស់អ្នកដែលស្វែងរកទ្រង់។-ហេព្រើ ១១:៦