ការនិយាយការពារ ដើម្បីបុព្វហេតុនៃព្រះអម្ចាស់

លោកឆាលស៍ ហ្វ៊ីននេយ(Charles Finney) គឺ​ជា​មេធាវី​ដែល​មានអាយុ​២៩​ឆ្នាំ ដែល​មាន​ការ​ខ្វល់​ខ្វាយ​អំពី​សេច​ក្តី​សង្គ្រោះ​នៃ​វិញ្ញាណ​របស់​ខ្លួន។ នៅ​ថ្ងៃ​ទី​១០ ខែ​តុលា ឆ្នាំ១៨២១ គាត់​ក៏​បាន​ចូល​ទៅ​រក​ភាព​ស្ងប់​ស្ងាត់​ក្នុង​តំបន់​ព្រៃ នៅ​ក្បែរ​ផ្ទះរ​បស់​គាត់ ដើម្បី​រក​ពេល​អធិស្ឋាន។ នៅ​ទី​នោះ គាត់​ក៏​មាន​ការ​ពិសោធន៍​នឹង​ការ​ផ្លាស់​ប្រែ​ដ៏​អស្ចារ្យ។ គាត់​បាន​សរសេ​រ​ថា “ព្រះ​វិញ្ញាណ​ ប​រិសុទ្ធ … ហាក់​ដូច​ជា​យាង​សណ្ឋិត​ក្នុង​ខ្ញុំ ទាំង​កាយ ទាំង​វិញ្ញាណ … ការ​នេះ​ហាក់​ដូច​ការ​បង្ហូ​រចុះ​នៃ​សេចក្តី​ស្រឡាញ់​ម្តង​ហើយ​ម្តង​ទៀត”។

នៅ​ថ្ងៃប​ន្ទាប់ គាត់​ក៏​បាន​ជួប​កូន​ក្តី​ម្នាក់ ដែល​បាន​មក​រក​គាត់ ដើម្បី​សុំ​ឲ្យ​គាត់​ការ​ពារ​ក្តី។ លោក​ហ្វ៊ីនេយ​ក៏​បាន​ប្រាប់​គាត់​ថា “ខ្ញុំ​បាន​ទទួល​ការ​ត្រាស់​ហៅ​ពី​ព្រះ​អម្ចាស់​យេស៊ូវ​គ្រីស្ទ ឲ្យ​និយាយ​ការពារ​បុព្វ​ហេតុ​របស់​ទ្រង់ ដូចនេះ ខ្ញុំ​មិន​អាច​ការពារ​រឿង​ក្តី​របស់​អ្នក​បាន​ទេ”។ គាត់​ក៏​បាន​លះ​បង់​អាជីព​ផ្នែ​កច្បាប់​ ហើយ​បាន​ចូល​បម្រើ​ព្រះ។ ក្រោយ​មក ព្រះ​ក៏​បាន​ប្រើ​គាត់ ដោយ​អំណាច​ចេស្តា​ទ្រង់ ដើម្បី​នាំ​អ្នក​ដទៃ​ឲ្យ​​ទទួល​ជឿ​​ព្រះ​គ្រីស្ទ​។

ព្រះ​អម្ចាស់​ក៏​បាន​ត្រាស់​ហៅ​​សាវ័ក​ប៉ុល ឲ្យ​ដោះ​សារ​អំពី​បុព្វ​ហេតុ​របស់​ទ្រង់​ផង​ដែរ។ គឺ​ដូច​ដែល​គាត់​បាន​ចែង​ថា “ខ្ញុំ​​បា​ន​​តាំង​ឡើង សំរាប់​ដោះ​សា​រ​ពី​ដំណឹង​ល្អ”(ភីលីព ១:១៧)។ ពាក្យ​ដើម​ដែល​បក​ប្រែ​មក​ថា “ដោះ​សារ” ត្រូវ​បាន​ប្រើ​នៅ​ក្នុង​សម័យ​បុរាណ ក្នុង​ការ​ជជែក​ការពា​រ​រឿង​ក្តី ដោយ​មេធាវី ​ក្នុង​តុលា​ការ​។ អ្នក​ជឿ​ទាំង​អស់ ត្រូវ​បាន​ត្រាស​ហៅ ឲ្យ​ចែក​ចាយ​អំពី​ដំណឹង​ល្អ​ដ៏​អស្ចារ្យ នៃ​ព្រះ​គុណ​របស់​ព្រះ ដែល​ជួយ​សង្គ្រោះ​។ “ដូច្នេះ យើង​​ខ្ញុំ​ជា​​ទូត​​ដំណាង​​ព្រះ​គ្រីស្ទ ហាក់​​ដូ​ច​​​ជា​ព្រះ​ទ្រង់​អង្វរ​ដោយសារ​យើង​ខ្ញុំ គឺ​យើង​ខ្ញុំ​អង្វរ​គេ​ជំនួស​ព្រះគ្រីស្ទ​ថា ចូរ​ឲ្យ​បាន​ជា​មេត្រី​នឹង​ព្រះ​ចុះ”(២កូរិនថូស ៥:២០)។

នេះ​ជា​អភ័យ​ឯក​សិទ្ធិ​ដ៏​អស្ចារ្យ ដែល​ព្រះ​បាន​ប្រើ​យើង​ឲ្យ​នាំ​អ្នក​ដទៃ ឲ្យ​ទទួល​ជឿ​ព្រះ​គ្រីស្ទ!-Dennis Fisher

Share this post:
Facebook
Twitter
LinkedIn
WhatsApp

More articles