ចូរពិចារណាអំពីប្រភព
ខ្ញុំចូលចិត្តចំណីអាហារដែលមានដាក់គ្រឿងទេសស៊ីណា-មុន ដូចជា គួង នុំស្រួយក្រាហាម ស្កគ្រាប់ ចំណិតនុំប៉័ង ផ្លែប៉ោម និងនុំប្រេហ្ស៊ល។ គ្រឿងទេសស៊ីណាមុន ស្ថិតក្នុងចំណោមគ្រឿងទេស ដែលធ្វើឲ្យចំណីអាហារមានរស់ជាតិកាន់តែឆ្ងាញ់។ ទោះជាយ៉ាងណាក៏ដោយ កាលពីមុន ខ្ញុំមិនបានដឹងថា គ្រឿងទេសនេះ មានប្រភពមកពីណាទេ។ ក្រោយមក ពេលខ្ញុំបានធ្វើដំណើរទៅប្រទេសស្រីលង្កា កាលពីពេលថ្មីៗនេះ ខ្ញុំក៏បានដឹងថា ៩០ភាគរយនៃគ្រឿង ទេសស៊ីណាមុនទាំងអស់ នៅក្នុងពិភពលោកនេះ មានប្រភពមកពីប្រទេសដែនកោះមួយនេះ ដែលមានទីតាំងនៅក្នុងមហាសមុទ្រប៉ាស៊ីហ្វ៊ិក។ នៅក្នុងការញាំចំណីអាហារដែលមានដាក់គ្រឿងទេសស៊ីណាមុន ក្នុងអំឡុងពេលជាច្រើនឆ្នាំកន្លងមកនេះ គឺខ្ញុំមិនដែលបានគិតអំពីប្រភពនៃគ្រឿងទេសនេះឡើយ។ គួរឲ្យស្តាយណាស់ ដែលជួនកាល ខ្ញុំក៏បានដើរជាមួយព្រះគ្រីស្ទ តាមរបៀបដូចនេះផងដែរ។ ព្រះបានប្រទានពរឲ្យខ្ញុំមានភរិយាដ៏អស្ចារ្យម្នាក់ និងមានកូន៥នាក់ ហើយមានចៅៗ ដែលបាននាំឲ្យខ្ញុំមានការអរសប្បាយយ៉ាងខ្លាំង។ ទោះជាយ៉ាងណាក៏ដោយ នៅពេលដែលខ្ញុំកំពុងមានសេចក្តីអំណរចំពោះពួកគេ ជួនកាល ខ្ញុំភ្លេចគិតអំពីប្រភពនៃព្រះពរទាំងនោះ ដែលអ្នកនិពន្ធទំនុកបរិសុទ្ធក៏បានហៅថា “ប្រភពនៃព្រះពរនីមួយៗ”។ គឺដូចដែលសាវ័កយ៉ាកុបបានបកស្រាយថា “គ្រប់ទាំងរបស់ដ៏ល្អ ដែលព្រះប្រទានមក និងអស់ទាំងអំណោយទានដ៏គ្រប់លក្ខណ៍ នោះសុទ្ធតែមកពីស្ថានលើ គឺមកពីព្រះវរបិតានៃពន្លឺ ដែលទ្រង់មិនចេះប្រែប្រួល សូម្បីតែស្រមោលនៃសេចក្តីផ្លាស់ប្រែក៏គ្មានដែរ”(១:១៧)។ តើយើងកំពុងតែមានការរមើលគុណយ៉ាងណា នៅពេលដែលយើងបានអរសប្បាយនឹងព្រះពរដ៏ហូរហៀរនៃជីវិត ដោយមិនបានអរព្រះគុណព្រះវរបិតា ដែលទ្រង់ជាប្រភពនៃស្នាព្រះហស្ថទាំងអស់។-Bill Crowder
Read article