February 14, 2014

You are here:
អត្ថប្រយោជន៍នៃមិត្តភាព

លោក​ស៊ីសេរ៉ូ(Cicero) ស្ថិត​ក្នុង​ចំណោម​អ្នក​ប្រាជ្ញ​ល្បី​ល្បាញ​បំផុត​របស់​ចក្រ​ភព​រ៉ូម៉ាំង។ គាត់​មាន​ជំនាញ ជា​វាទគ្មិន មេធាវី អ្នក​នយោបាយ ​ភាសាវិទូ និង​ជាអ្នក​និពន្ធ។ សព្វ​ថ្ងៃ​នេះ គេ​នៅ​តែ​បន្ត​ដក​ស្រង់​ស្នា​ដៃ​និពន្ធ និង​ទស្សន​វិ​ជ្ជា​ដ៏​មាន​ប្រយោជន៍​រប​ស់​គាត់។ ឧទាហរណ៍ គាត់​បាន​បក​ស្រាយ​អំពី​ការ​រាប់​អាន​គ្នា​ជា​មិត្ត ដោយពា​ក្យ​ថា “មិត្តភាព​ជួយ​បង្កើន​​សុភមង្គល ហើយ​កាត់​បន្ថយ​ទុក្ខ​វេទនា ដោយ​ធ្វើ​ឲ្យអំណរ​របស់​យើង​កើន​ឡើង​ទ្វេរ​ដង ហើយ​ចែក​រំលែក​ទុក្ខ​ព្រួយ​របស់​យើង”។ និយាយ​រួម ​គាត់​មាន​ការ​យល់​ដឹង​អំពី​អត្ថ​ប្រយោជន៍​នៃ​មិត្ត​ភាព នៅ​ក្នុង​ដំណើរ​ជីវិត។ មុនសម័យរបស់លោកស៊ីសេរ៉ូ ​ជិត​មួយ​ពាន់​ឆ្នាំ​ ស្តេច​​សាឡូម៉ូន​ក៏បា​ននិ​ពន្ធ​អំពី​តម្លៃ​នៃ​មិត្ត​ភាព​ផង​ដែរ​។ តាម​ព្រះ​គម្ពីរ​សាស្តា យើង​អាច​ដឹង​ថា “មាន​គ្នា​២​នាក់ នោះ​វិសេស​ជាង​នៅ​តែ​ឯង ពី​ព្រោះ​គេ​មាន​រង្វាន់​យ៉ាង​ល្អ​កើត​ពី​ការ​នឿយ​ហត់​របស់​ខ្លួន ដ្បិត​បើ​ដួល នោះ​ម្នាក់​នឹង​ជ្រោង​គ្នា​ឡើង​វិញ តែ​វរហើយ អ្នក​ណា​ដែល​ដួល​ក្នុង​កាល​ដែល​នៅ​តែ​ម្នាក់​ឯង ឥត​មាន​គ្នា​នឹង​ជួយ​ជ្រោង​ឡើង​វិញ”(៤:៩-១០)។ ជា​ការ​ពិត​ណាស់ ការ​រស់​នៅដោ​យគ្មាន​មិត្ត​ភ័ក្រ ធ្វើ​ឲ្យ​ជីវិត​​​យើង​មាន​ភាព​ឯក​កោ ហើយ​ពិបាក​ទ្រាំ​ទ្រ។ អ្នក​ប្រាជ្ញ​ដ៏​ល្បី​នៃ​ចក្រ​ភព​រ៉ូម៉ាំង និង​ស្តេច​នៃពួ​ក​យូដា មួយ​អង្គ​នេះ ពិត​ជាបា​ន​និយាយ​ត្រូវ​មែន ព្រោះ​មិត្ត​ភាព​មាន​សារៈ​សំខាន់​ណាស់។ មិត្ត​សំឡាញ់ គឺ​ជា​អ្នក​ដែល​យើង​អាច​ទុក​ចិត្ត​បាន ជា​អ្នក​ផ្តល់​ប្រឹក្សា​ និង​អ្នក​ចែក​រំលែក​បន្ទុក​របស់​យើង។ ចូរ​ពិចារណា​អំពី​មិត្ត​ភ័ក្រ​របស់​អ្នក​ចុះ។ តើ​អ្នក​បាន​ព្រងើយ​កន្តើយ ចំពោះ​អ្នក​ដែល​ព្រះ​ប្រទាន​មក ដើម្បី​ចែក​រំលែក​សេចក្តី​អំណរ និង​ទុក្ខ​ព្រួយ​របស់​អ្ន​ក​ឬទេ​? បើ​សិន​ជា​អ្នក​បាន​ព្រងើយ​កន្តើយមែ​ន នោះ​សូម​ស្វែង​រក​មិត្ត​ភ័ក្ត​ណាម្នា​ក់ ដើម្បី​ប្រកប​គ្នា​ជា​មួយ​គាត់…

Read article