ព្រះបន្ទូលដែលចេញពីព្រះអម្ចាស់

លោក​ហេល​មូទ ថេលីក​(Helmut Thielicke ១៩០៨-១៩៨៦) គឺ​ជា​គ្រូ​អធិប្បាយ និង​ទេវិទូ​ដ៏​ល្បី​ល្បាញ​មួយ​រូប ដែល​បាន​ទទួល​រងកា​រ​ប្រឆាំង​ដ៏​ខ្លាំង​ក្លា ពី​សំណាក់​របប​ណាហ្ស៊ី ក្នុង​ប្រទេស​អាឡឺម៉ង ក្នុង​អំឡុង​ទសវត្សរ៍​ឆ្នាំ​១៩៣០ ដល់​១៩៤០។ តែ​គាត់​នៅ​តែ​មាន​ការ​ប្តូរ​ប្តេជ្ញ នៅ​ក្នុង​ការ​ប្រកាស​អំពី​ព្រះ​វត្ត​មាន​ និង​អំណាច​របស់​ព្រះ នៅ​ក្នុង​ព្រះ​យេស៊ូវ ក្នុង​អំឡុង​ពេល​ដ៏​លំបាក និង​ជ្រួល​ច្របល់​នោះ។

បណ្ឌិតរ៉ូប៊ឺត ស្មីត(Robert Smith) បាន​មាន​ប្រសាស​ន៍ថា ពេល​លោក​ថេលីក​លើក​ឡើង អំពី​រឿង​រ៉ាវ ឬ​បញ្ហា​ក្នុង​សម័យ​ទំនើប នៅ​ក្នុង​សេចក្តី​អធិប្បាយ​របស់​គាត់ “គាត់​បាន​ព្យាយាម​ឆ្លើយ​សំណួរ​ ដែល​បាន​ចោទ​ឡើងថា ‘តើព្រះ អម្ចាស់មានបន្ទូលដូចម្តេចខ្លះ ចំពោះបញ្ហានេះ?’”

តើ​នោះ​មិន​មែន​ជា​​​អ្វី​ដែល​យើង​ម្នាក់​ៗ​កំពុង​តែ​ស្វែង​រក​ទេ​ឬ? តើ​ព្រះ​បាន​មាន​បន្ទូល​អ្វី​ខ្លះ ដើម្បី​ធ្វើ​ឲ្យ​យើង​មាន​ភាព​រឹង​មាំ និង​ដឹក​នាំយើ​ង ពេល​យើង​ជួប​ប្រទះ​ការ​លំបាក និង​មាន​ឱកាស? ព្រះ​គម្ពី​រ​១​សាំយ៉ូអែល ជំពូក​៣ បាន​ពិពណ៌នា​អំពី​សម័យ​មួយ ដែល “ព្រះ​កម្រ​មាន​បន្ទូល”(ខ.១)។ ពេល​ព្រះមា​ន​បន្ទូល​មក លោក​​សាំ​យ៉ូអែល​ កាល​គាត់​នៅ​ក្មេង គាត់​ក៏​បាន​ច្រឡំថា​ លោក​អេលី​ដែល​សង្ឃ កំពុង​ហៅគា​ត់។ លោក​អេលី​ក៏​បាន​ប្រាប់​ក្មេង​ប្រុស​ម្នាក់​នេះ ឲ្យ​ឆ្លើយ​តប​នឹង​ព្រះ​សូរ​សៀង​ព្រះ ដោ​យពាក្យ​ថា “បពិត្រ ព្រះ យេហូវ៉ា​អើយ សូម​ទ្រង់​មាន​ព្រះបន្ទូល​មក​ចុះ ដ្បិត​ទូលបង្គំ ជា​អ្នក​បំរើ​ទ្រង់ ប្រុង​ស្តាប់​ហើយ”(ខ.៩)។ កុមារ​សាំយ៉ូអែល​ក៏​បាន​ស្តាប់ ហើយ​ក្រោយ​មក គេ​បា​នហៅគា​ត់​ថា បុរស​ដែល​រស់​នៅ​ដោ​យភា​ព​ស្មោះ​ត្រង់ និង​សេចក្តី​ក្លាហាន “ដ្បិត ព្រះ​អម្ចាស់​​ទ្រង់​តែង​លេច​មក​នៅ​ត្រង់​ស៊ីឡូរ​ទៀត ដ្បិត​បាន​សំដែង​មក​ឲ្យ​សាំយូអែល​ស្គាល់​នៅ​ត្រង់​ស៊ីឡូរ ដោយសារ​ព្រះបន្ទូល​នៃ​ទ្រង់”(ខ.២១)។

ពេល​ណា​យើង​បើក​មើល​ព្រះគម្ពីរ ស្តាប់​សេចក្តី​អធិប្បាយ ឬ​បង្អ​ង់ដើ​ម្បី​អធិស្ឋាន នោះ​​​ពិត​ជា​អស្ចារ្យ​ណាស់ ដែល​យើង​ទូល​ថា “ព្រះ​អម្ចាស់​យេស៊ូវ សូម​មាន​បន្ទូល​មក​កាន់​ទូល​បង្គំ។ ទូល​បង្គំ​បាន​ត្រៀម​ខ្លួន​ស្តាប់​ទ្រង់​មាន​បន្ទូល និង​មាន​ចិត្ត​ស្រេក​ឃ្លាន​ចង់​ស្តាប់​បង្គាប់​ទ្រង់​ហើយ”។-David McCasland

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles