តើអ្នកជាមនុស្សខ្ជិលធ្វើការឬ?
ពេលយើងកំពុងសិក្សាកណ្ឌសុភាសិត នៅក្នុងការសិក្សាព្រះគម្ពីរក្នុងក្រុមតូចរបស់ខ្ញុំ អ្នកដឹកនាំរបស់យើងបានស្នើរសុំឲ្យយើងកែរតម្រូវការពិពណ៌នា អំពីមនុ-ស្សខ្ជិល ដោយប្រើពាក្យមនុស្សខ្ជិលធ្វើការ ជំនួសពាក្យ មនុស្សខ្ជិលច្រអូស(៦:៦,៩)។ មែនហើយ ឥឡូវនេះគាត់កំពុងប្រើពាក្យដែលខ្ញុំមានទម្លាប់ប្រើ។ ភ្លាមៗនោះ ខ្ញុំក៏ចាប់ផ្តើមគិតអំពីមនុស្សទាំងអស់ ដែលខ្ញុំបានចាត់ទុកជាមនុស្សខ្ជិលធ្វើការ។ មនុស្សខ្ជិលធ្វើការ គឺប្រៀបបាននឹងបុរសឬស្រ្តីណា ដែលមិនបានបង្រៀន និងប្រៀនប្រដៅកូនរបស់ខ្លួន ឬដូចអ្នកដែលមិនព្រមជួយធ្វើការងារផ្ទះ ឬក៏ដូចពួកក្មេងជំទង់ ដែលមិនអើពើចំពោះការសិក្សា ហើយគិតតែពីលេងហ្គេម-អ៊ីនធើណិត ទាំងយប់ទាំងថ្ងៃ។ បើយើងមានចិត្តស្មោះត្រង់មែន នោះយើងមុខជាទទួលស្គាល់ថា យើងរាល់គ្នាសុទ្ធតែអាចក្លាយជាមនុស្សខ្ជិលធ្វើការ។ ចុះចំណែកឯ “អ្នកដែលខ្ជិលអធិស្ឋាន” (១ថែស្សាឡូនិច ៥:១៧-១៨) ឬ “មនុស្សខ្ជិលអានព្រះគម្ពីរ”(ទំនុកតម្កើង ១១៩:១០៣ ២ធីម៉ូថេ ៣:១៦-១៧) ឬក៏ “អ្នកដែលខ្ជិលប្រើអំណោយទានខាងវិញ្ញាណរបស់ខ្លួន” (រ៉ូម ១២:៤-៨) ឬមួយ “អ្នកខ្ជិលធ្វើបន្ទាល់ថ្វាយព្រះ”វិញ?(ម៉ាថាយ ២៨:១៩-២០ កិច្ចការ ១:៨)។ បើសិនជាយើងមិនកំពុងតែធ្វើអ្វី ដែលព្រះសព្វព្រះទ័យឲ្យយើងធ្វើទេ នោះយើងប្រាកដជាមនុស្សខ្ជិលខាងវិញ្ញាណហើយ។ តាមពិត ពេលដែលយើងបដិសេធមិនព្រមស្តាប់បង្គាប់ព្រះ នោះយើងកំពុងតែធ្វើអំពើបាបហើយ។ សូមស្តាប់ពាក្យលើកទឹកចិត្ត និងប៉ះពាល់ចិត្ត នៅក្នុងព្រះគម្ពីរយ៉ាកុប ដែលចែងថា “ដូច្នេះ ឯអ្នកណាដែលចេះធ្វើល្អ តែមិនធ្វើសោះ…
Read article