មិនមែនមនុស្សប្រភេទដូចខ្ញុំ
នៅក្នុងរឿងសង្គ្រាមភពផ្កាយដែលមានបីវគ្គ មានឈុតមួយ ដែលធ្វើឲ្យខ្ញុំនឹកឃើញសមាជិកពួកជំនុំខ្លះ ដែលខ្ញុំបានស្គាល់។ នៅក្នុងទីប្រជុំជនមួយ នៅក្នុងទីដាច់ស្រយ៉ាលណាមួយនៃហ្គាឡាក់ស៊ី មានមនុស្សភពផ្កាយដែលមានមុខអាក្រក់ៗកំពុងជួបជុំគ្នាញាំអាហារ នឹងកម្សាន្តអារម្មណ៍ជាមួយនឹងតន្ត្រី។ ពេលដែលលោកលូក ស្កាយវ៉កឃ័រ(Luke Skywalker) ដើរចូលមកខាងក្នុង ជាមួយនឹងមនុស្សយន្តរបស់គាត់ គឺC3PO និង R2D2(ដែលមានលក្ខណៈ“ធម្មតា” ជាងមនុស្សភពផ្កាយទាំងអស់នោះ) គាត់ក៏ដើរចេញពីពួកមនុស្សភពផ្កាយទាំងនោះភ្លាម ដោយបាននិយាយបដិសេធ យ៉ាងគ្រោតគ្រាតថា “យើងមិនបម្រើមនុស្សប្រភេទនេះ ក្នុងកន្លែងនេះទេ!” ឈុតមួយនេះបានឆ្លុះបញ្ចាំងអំពីរោគម្យ៉ាង ដែលយើងគ្រប់គ្នាក៏កំពុងទទួលរង នៅក្នុងទំនាក់ទំនងរបស់យើង ក្នុងពិភពផែនដីសព្វថ្ងៃ។ ជានិច្ចជាកាល យើងតែងតែមានអារម្មណ៍សុខស្រួលជាង ក្នុងទំនាក់ទំនងជាមួយមនុស្សដែលមានលក្ខណៈដូចយើង។ ប៉ុន្តែ សូមគិតមើលថា បើព្រះយេស៊ូវទ្រង់មានអារម្មណ៍បែបនេះដែរ តើយើងនឹងទៅជាយ៉ាងណា? ទ្រង់ជាព្រះដ៏ខ្ពស់បំផុត ដែលមានភាពល្អឥតខ្ចោះគ្រប់យ៉ាង ដូចនេះ ទ្រង់មានភាពខុសប្លែកពីយើងយ៉ាងខ្លាំង។ តែទ្រង់បានយាងមកយកកំណើតជាមនុស្ស រួមរស់ជាមួយយើង ហើយបានសុគតជួសយើងរាល់គ្នាទៀត។ យើងដែលជាអ្នកដើរតាមព្រះគ្រីស្ទ មិនគួរប្រើពាក្យថា “ពួកគេមិនមែនជាមនុស្សប្រភេទដូចយើង”ឡើយ។ គឺដូចដែលសាវ័កប៉ុលបានរំឭកយើងថា “គ្មានសាសន៍យូដា ឬសាសន៍ក្រេក គ្មានបាវបំរើ ឬអ្នកជា គ្មានប្រុស និងស្រីទៀតទេ ពីព្រោះអ្នករាល់គ្នាទាំងអស់រួមមកតែមួយ នៅក្នុងព្រះគ្រីស្ទយេស៊ូវ”(កាឡាទី ៣:២៨)។ ដូចនេះ ទោះបីជាអ្នកដទៃខុសប្លែកពីយើង…
Read article