តើខ្ញុំអាចទុកចិត្តអ្នកបានទេ?

យោង​តាម​អ្នក​​ជំនាញ​​ខា​ង​​ការ​សំគាល់​មើល​​​ការ​​ កុហក់​ បាន​ឲ្យដឹ​ង​ថា “តាម​​​ធ​ម្មតា មនុស្ស​យើ​ង​មាន​ទំនោ​ទៅ​រក​ការ​ទុក​ចិត្ត​អ្នក​ដទៃ”។ ទោះ​ជា​យ៉ាង​ណាក៏​ដោយ មនុស្ស​ម្នាក់​ៗ​មិន​សុទ្ធ​តែ​អាច​ឲ្យ​យើ​ងទុ​ក​ចិត្ត​បាន​ជានិច្ច​ឡើយ។ សញ្ញា​ដែល​បង្ហាញ​ថា នរណា​ម្នាក់​អាច​កំពុង​តែ​និយាយ​កុហក់ មាន​ដូច​ជា ការ​រសាប់​រសល់ ការ​មិន​ហ៊ាន​មើល​ចំ​ភ្នែក​យើង និង​ការ​និយាយ​ឈប់​ៗ ដែល​គួរ​ឲ្យ​កត់​សំគាល់​។ ទោះ​បី​ជាមា​នត​ម្រុយ​ទាំ​ង​នេះ​ក៏​ដោយ ក៏​អ្នក​ជំនាញ​នៅ​តែ​​ដា​ស់តឿន​យើង​ថា ការ​​មើល​ឲ្យ​ដឹង​ច្បាស់​ថា មនុស្ស​ម្នាក់​​ជា​មនុស្ស​បោក​ប្រាស់ ឬ​ជា​មនុស្ស​ស្មោះ​ត្រ​ង់ គឺ​មិន​មែន​ជា​ការ​ងាយ​ស្រួល​​ប៉ុន្មាន​​ទេ។

លោក​យ៉ូស្វេ​ត្រូវ​ការ​ដឹង​ថា តើគាត់​​អាច​ទុក​ចិត្ត​ពួក​សាសន៍​គីបៀន​បាន​ឬ​ទេ។ ពេល​ដែល​សាសន៍​នេះ​បាន​ដឹង​ថា ព្រះ​សព្វ​ព្រះ​ទ័យ​ឲ្យលោ​ក​យ៉ូស្វេ​បំផ្លាញ​នគរ ​ដែល​នៅ​ ជិ​តខា​ង(យ៉ូស្វេ ៩:២៤) ពួក​គេ​ក៏បា​ន​ក្លែង​ខ្លួន​ជា​សាសន៍​ដែល​មក​ពី​ស្រុក​ឆ្ងាយ។ ពួក​គេ​បាន​ធ្វើដំ​ណើរ​មក ដោយ​សំលៀក​បំពាក់​កណ្តាច និង​ស្បែក​ជើង​កញ្ចាស់​ៗ ដោយ​អះអា​ង​ថា “សំលៀក​បំពាក់ និង​​ស្បែ​ក​​ជើ​ង​​យើង​​​​ខ្ញុំ​នេះ​សោត ក៏​ទៅ​ជា​ចាស់​អស់ ដោយ​ព្រោះ​ផ្លូវ​ឆ្ងាយ​ទាំង​ម៉្លេះ”(ខ.១៣)។ ពួក​សាសន៍​អ៊ីស្រាអែល​ក៏​មាន​ការ​សង្ស័យ(ខ.៧) តែ​ពួក​គេ​“មិនបានទួលសួរព្រះអម្ចាស់ឡើយ”(ខ.១៣) ហើយ​លោក​យ៉ូស្វេ​ក៏​បាន​ចង​ស្ពាន​មេត្រី ជា​មួយ​ពួក​មនុស្ស​បោក​ប្រាស់​ទាំង​នោះ ដោយ​ខ្វះកា​រ​ពិចារណា។

មាន​មនុស្ស​ជា​ច្រើន​ចង់​បាន​ទំនុក​ចិត្ត​ពី​យើង ដែល​អ្នក​ទាំង​នោះមា​នដូច​ជា : អ្នក​លក់​ដូរ ទី​ប្រឹក្សា​ហិរញ្ញ​វត្ថុ ឬ​សមាជិក​គ្រួសារ​ដែល​មិន​សូវ​ស្និទ្ធ​ស្នាលនឹ​ងយើង។ បើ​យើង​ឆ្ងល់​ថា “តើ​ខ្ញុំ​អាច​ទុក​ចិត្ត​អ្នក​នោះ​ទេ?” នោះ​យើង​មិន​គួរ​ឆាប់​ធ្វើ​ការ​សម្រេច​ចិត្ត ដោយ​ផ្អែក​ទៅ​លើ​អ្វីដែល​ហាក់​ដូច​ជា​មាន​ភាព​ត្រឹម​ត្រូវ​ ចំពោះ​យើង​ឡើយ។ យកល្អ យើងត្រូវស្វែងរកការប្រឹក្សាពី​ ព្រះបន្ទូលព្រះ(ទំនុកតម្កើង ១១៩:១០៥) ពីមនុស្សដែលគោរពប្រតិបត្តិ​ព្រះ​(សុភាសិត ១១:១៤) និង​ពីទ្រ​ង់​ដោយ​ផ្ទាល់​(យ៉ាកុប ១:៥)។ ប្រាជ្ញា​ដែល​មក​ពីស្ថាន​លើ នឹង​ជួយឲ្យ​​យើ​ង​ដឹ​ងថា នរណា​ដែល​យើង​អាច​ទុក​ចិត្ត​បាន។-Jennifer Benson Schuldt

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles