ក្រុមជើងកាងដាលតុន
ពួកបងប្អូនប្រុសដាលតុន(Dalton)ជាពួកជនក្រៅច្បាប់ដ៏ល្បីល្បាញ នៅចុងទសវត្សរ៍ឆ្នាំ១៨០០ នៅសហរដ្ឋអាមេរិក។ កាលពីដំបូង ពួកគេបានចាប់ធ្វើការងារត្រឹមត្រូវតាមច្បាប់ ក្នុងនាមជាមន្ត្រីប៉ូលីស។ ប៉ុន្តែ ក្រោយមក ពួកគេក៏បានធ្លាក់ចូលទៅក្នុងឧក្រឹដ្ឋកម្មបន្តិចម្តងៗ ហើយក៏ល្បីឈ្មោះខាងប្លន់ធនាគា និងរថភ្លើង។ ថ្ងៃអន្តរាយរបស់ពួកគេក៏បានមកដល់ ពេលដែលពួកគេព្យាយាមប្លន់ធនាគារម្តងពីរកន្លែង។ ពេលប្រជាជនក្នុងក្រុង បានដឹងថាមានអំពើប្លន់នេះ ពួកគេក៏បានចាប់កាន់អាវុធ ហើយបាញ់ប្រហារមកលើក្រុមជើងកាងដាលតុនតែម្តង។ ពេលដែលការបាញ់គ្នាដ៏ហុយទ្រលោមបានបញ្ចប់ហើយ នៅក្នុងក្រុមចោរប្លន់នេះ មានតែលោកអេមិត ដាលតុនទេ ដែលបានរួចជីវិត។ បន្ទាប់ពីលោកអេមិតបានជាប់គុកអស់រយៈពេល១៥ឆ្នាំហើយ គាត់ក៏បានទទួលការលើកលែងទោស ហើយមានសេរីភាពឡើងវិញ។ កាលគាត់នៅក្នុងពន្ធធានាគារ គាត់បានដឹងថា ផ្លូវដែលគាត់បានដើរ គឺជាផ្លូវខុស។ ដូចនេះ ពេលគេដោះលែងគាត់ គាត់ចង់រារាំងយុវជន មិនឲ្យប្រលោកក្នុងជីវិតឧក្រឹដ្ឋកម្ម។ គាត់ក៏បាន និពន្ធ និងដើរតួរសម្តែងរឿង ដែលនិយាយអំពីក្រុមជើងកាងដាល់តុន តាមបទពិសោធន៍របស់ខ្លួន ដែលនៅក្នុងរឿងនោះ គាត់បានបង្ហាញអំពីភាពល្ងង់ខ្លៅ នៃការធ្វើជាជនក្រៅច្បាប់។ មានរបៀបជាច្រើន ដែលខ្សែភាពយន្តរបស់លោកអេមិត កំពុងប្រាប់អ្នកឯទៀតថា “មិនឲ្យចូលក្នុងផ្លូវរបស់មនុស្សអាក្រក់ឡើយ”(សុភាសិត ៤:១៤)។ ពេលយើងបានធ្វើអំពើបាប តែក្រោមមក យើងពិតជាបានប្រែចិត្តមែន ហើយបានពិសោធនឹងការអត់ទោសបាបរបស់ព្រះ នោះយើងអាចនិយាយប្រាប់អ្នកដទៃ អំពីរឿងរបស់យើង តាមរបៀបស្រដៀងនឹងគាត់ដែរ។ យើងអាចលើកទឹកចិត្តអ្នកដទៃ ដើម្បីកុំឲ្យពួកគេធ្វើខុសដូចយើងឡើយ។…
Read article