ការលើកដាក់ ដោយប្រុងប្រយ័ត្ន
យើងរស់នៅក្នុងសង្គមមួយ ដែលគេបានបិទស្លាកដាស់តឿន នៅគ្រប់ទិសទី ដែលមានដូចជា បម្រាមនៅក្នុងបន្ទះថ្នាំពេទ្យ កាលបរិច្ឆេទនៃការហួសពេល “ប្រើប្រាស់” ដែលមាននៅលើកំប៉ុងស៊ុប ហើយផ្លាកសញ្ញាគ្រោះថ្នាក់ នៅលើរណាយន្តជាដើម ដែលសុទ្ធសឹងជាស្លាកដាស់តឿនយើង ឲ្យប្រុងប្រយ័ត្នចំពោះគ្រោះថ្នាក់ ដែលអាចកើតមានឡើង។ ថ្មីៗនេះ ខ្ញុំបានទទួលប្រអប់មួយ ដែលមានអំណោយដ៏មានតម្លៃមួយនៅខាងក្នុង។ អ្នកដែលបានផ្ញើវាមកខ្ញុំ បានបិទស្ទីគ័រធំមួយពីលើប្រអប់នោះ ដែលមានអក្សរចែងថា វត្ថុផុយស្រួយ : សូមលើកដាក់ដោយប្រុងប្រយ័ត្ន។ ពេលខ្ញុំគិតអំពីជីវិត និងភាពផុយស្រួយរបស់វា ខ្ញុំឆ្ងល់ថា តើយើងមិនគួរបិទស្ទីគ័រពណ៌ក្រហមទំាងនោះ ពីលើខ្លួនយើងផងដែរទេឬ? នៅក្នុងដំណើរនៃជីវិត យើងមិនគួរយល់ថា គ្មានអ្វីអាចធ្វើឲ្យយើងបរាជ័យបានទេ ហើយអ្វីៗគ្រប់យ៉ាងនឹងមានភាពល្អប្រសើរឡើងនោះឡើយ ព្រោះយើងនឹងដឹងថា យើងមានភាពផុយស្រួយ ហួសពីការស្មានរបស់យើងទៅទៀត។ បើសិនជាគ្រូពេទ្យទូរស័ព្ទមកប្រាប់យើងថា យើងមានជម្ងឺមួយដែលអាចបណ្តាលឲ្យស្លាប់ ឬបើសិនជាមានអ្នកបើកបរ បានបត់ឡាននៅខាងមុខយើងយ៉ាងលឿន ដោយគ្មានការប្រុងប្រយ័ត្ន នោះយើងមុខជានឹងទទួលស្គាល់ថា ជីវិតគឺពិតជាមានភាពមិនស្ថិតស្ថេរមែន។ គឺគ្មានការធានាទេ! គ្មាននរណាម្នាក់អាចដឹងច្បាស់ អំពីដង្ហើមជីវិតរបស់អ្នកដទៃឡើយ។ ហេតុនេះហើយ ដើម្បីជាការដាស់តឿន អ្នកនិពន្ធទំនុកតម្កើងបានឲ្យយោបលដ៏សំខាន់មួយថា : “សូមបង្រៀនឲ្យយើងខ្ញុំចេះកំណត់រាប់ថ្ងៃអាយុ នៃយើងខ្ញុំ ដើម្បីឲ្យយើងខ្ញុំមានចិត្តខ្មីឃ្មាត ឲ្យបានសតិបញ្ញា”(ទំនុកតម្កើង ៩០:១២)។ សូមយើងសម្រេចចិត្តរស់នៅ ហាក់ដូចជា…
Read article