ទង្វើនៃការដឹងគុណ
មានមនុស្សតិចតួចណាស់ ដែលស្គាល់ខ្ញុំកាលនៅក្មេង ច្បាស់ជាងលោកហ្វ្រង់ស៊ីស អាលែន(Fran-cis Allen) ដែលជាគ្រូគង្វាល ដែលបាននាំខ្ញុំ ឲ្យទទួលជឿព្រះយេស៊ូវគ្រីស្ទ។ ក្នុងនាមជាគ្រូអធិប្បាយដ៏ឆេះឆួលម្នាក់ ដែលដុតបញ្ឆេះចិត្តពួកជំនុំពីអសនាទៅ គាត់ជាគំរូដែលស្ទើរតែល្អឥតខ្ចោះ ដែលបង្ហាញពីភាពស្រទន់នៃសេចក្តីស្រឡាញ់របស់ព្រះ ពេលនៅខាងក្រៅអសនា។ ពីដំបូង គាត់បានសំគាល់ឃើញថា ខ្ញុំចូលចិត្តព្យាយាម “ទិញ” ការទទួលស្គាល់ ពីអ្នកដទៃ ដោយខំធ្វើកិច្ចការឲ្យ ហួសពីការរំពឹងទុក ហើយធ្វើលើសពីអ្វីដែលគេឲ្យធ្វើ។ គាត់បានប្រាប់ខ្ញុំថា “នេះជាបុគ្គលិកលក្ខណៈដ៏ល្អ សម្រាប់ធ្វើជាអំណោយដល់អ្នកដទៃ តែអ្នកមិនគួរប្រើអំណោយទានទាំងនេះ ដើម្បីទិញការទទួលស្គាល់ពីមនុស្ស ឬពីព្រះឡើយ”។ ដើម្បីជួយពន្យល់ខ្ញុំអំពីបញ្ហានេះ គាត់បានប្រាប់ខ្ញុំឲ្យអានព្រះបន្ទូលសន្យារបស់ព្រះយេស៊ូវ នៅក្នុងម៉ាថាយ ១១:៣០ ដែលចែងថា “នឹមរបស់ទ្រង់គឺងាយទេ”។ ជួនកាល គេយល់ថា ព្រះបន្ទូលទ្រង់ត្រង់ចំណុចនេះ ហាក់ដូចជាសាមញ្ចពេក បានជាគេមិនយល់ថា ទ្រង់មានបន្ទូលជាពាក្យពិតឡើយ។ បន្ទាប់មក គាត់បានចង្អុលបង្ហាញទៅបទគម្ពីរមីការ ៦:៦-៨ ដោយពាក្យថា “ឥឡូវនេះ សូមអានបទគម្ពីរនេះ ហើយសួរខ្លួនឯងថា តើអាចមានអំណោយអ្វីខ្លះ ដែលព្រះទ្រង់មិនទាន់មាន បានជាអ្នកត្រូវថ្វាយអំណោយនោះទៅទ្រង់ឬទេ?” ជាការពិតណាស់ ចម្លើយនោះគឺទេ។ បន្ទាប់មក គាត់ក៏បានបន្តពន្យល់ថា…
Read article