ឱមនុស្សល្ងីល្ងើអើយ!
ខ្ញុំយល់ថា ព្រះបន្ទូលនៃព្រះយេស៊ូវ ហាក់ដូចជាផ្ទុយនឹងបុគ្គលិកលក្ខណៈរបស់ទ្រង់ ព្រោះទ្រង់មានចិត្តសុភាពណាស់(ម៉ាថាយ ១៩:១៣-១៥) តែទ្រង់បានហៅអ្នកខ្លះថា មនុស្សល្ងីល្ងើ។ ប៉ុន្តែ ដោយសារពាក្យនេះត្រូវបានប្រើជាច្រើនដង នៅក្នុងកណ្ឌដំណឹងល្អ នោះព្រះអម្ចាស់បានប្រើពាក្យធ្ងន់ៗដូចនេះ ដើម្បីបកស្រាយអំពីមនុស្សដែលទ្រង់កំពុងមានបន្ទូល ជាពិសេស គឺពួកផារិស៊ីតែម្តង(មើលម៉ាថាយ ២៣:១៧-១៩ លូកា ១១:៣៩-៤០)។ ព្រះយេស៊ូវក៏បានប្រើពាក្យ មនុស្សល្ងីល្ងើ នៅក្នុងរឿងប្រៀបប្រដូច បន្ទាប់ពីទ្រង់បានមានបន្ទូលព្រមានបុរសម្នាក់ អំពីការស្រែកឃ្លានចង់បានទ្រព្យសម្បត្តិ(លូកា ១២:១៣-២១)។ គាត់ជាមនុស្សល្ងីល្ងើ មិនមែនដោយសារគាត់បានពង្រីកជង្រុកឲ្យកាន់តែធំ ដើម្បីដាក់ផលដំណាំដ៏បរិបូររបស់ខ្លួននោះឡើយ(ខ.១៦-១៨)។ តែបើគាត់ទុកផលដំណាំទាំងនោះ នៅកណ្តាលវាល ឲ្យមានការខូចខាត ដោយសារអាកាសធាតុ នោះគាត់គឺជាមនុស្សល្ងីល្ងើហើយ។ ហើយគាត់ក៏មិនល្ងង់ដែរ នៅពេលដែលគាត់យល់ថា ផលដំណាំដ៏ច្រើននោះ ល្មមទុកសម្រាប់ឲ្យគាត់ប្រើប្រាស់ជាយូរឆ្នាំទៅមុខទៀតនោះ(ខ.១៩)។ និយាយរួម យើងបានទទួលការជំរុញ ឲ្យយកតម្រាប់តាម សត្វស្រម៉ោច នៅក្នុងការ “រក្សាទុក” ស្បៀងអាហារ(សុភាសិត ៦:៦-៨)។ តើមនុស្សមានភាពល្ងីល្ងើ ដោយសារកត្តាអ្វីខ្លះ? គឺដោយសារពួកគេមិនសម្លឹងទៅរកព្រះ។ ពួកគេត្រូវបានហៅថា មនុស្សល្ងីល្ងើ គឺដោយសារពួកគេមិនបានដឹងទេថា ជីវិតរបស់ខ្លួនកំពុងស្ថិតក្នុងព្រះហស្ថព្រះ។ ពេលដែលគាត់កំពុងរវល់រៀបគម្រោងយ៉ាងប្រុងប្រយ័ត្ន ដើម្បីឲ្យជីវិតមានភាពស្រណុកស្រួល នៅលើផែនដីនេះ គាត់មិនបានរៀបផែនការណ៍ សម្រាប់ជីវិតអស់កល្បជានិច្ចទេ…
Read article