March 24, 2014

You are here:
ខ្ញុំនឹងយកវាទៅចិញ្ចឹមហើយ

ជា​ច្រើន​ឆ្នាំ​កន្ល​ងទៅ ពេល​ខ្ញុំ​កំពុង​សិក្សា នៅ​សកល​វិទ្យាល័យ​កាលី​ហ្វូញ៉ា នៅ​ក្រុង​ប៊ើខេលី(Berke-ley) ខ្ញុំ​បាន​ចង​មិត្ត​ភាព​ជាមួ​យមិ​ត្ត​រួម​ថ្នាក់​ម្នាក់ ដែល​បាន​ទទួលរ​ង​ការ​បាត់​ប​ង់​ដ៏​ធ្ងន់​ធ្ងរ។ កូន​រ​បស់គា​ត់​បាន​លាចាក​លោក ហើយ​ភរិយា​របស់​គាត់​បាន​ចាក​ចេញ​ពី​គាត់ ដោយ​សារ​នាង​មិន​អាច​ទ្រាំ​ទ្រនឹ​ង​ការ​ឈឺ​ចាប់។ ថ្ងៃ​មួយ ពេល​ដែល​មិត្ត​ភ័ក្រ​របស់​ខ្ញុំម្នា​ក់​នេះ កំពុង​ដើរ​ជា​មួយ​ខ្ញុំ នៅតាមដ​ង​ផ្លូវ មា​ន​ស្រ្តីម្នា​ក់មា​នសក់​កន្ទ្រើង កំពុង​ពរ​កូន​តូច​មួយ ដែល​មាន​រូប​កាយ​កខ្វក់ នៅ​ពីមុខ​យើង​។ នាង​កំពុង​ខឹង​នឹង​កូន​តូ​ច​នោះ ហើយ​បាន​ដើរ​លឿន​ស្លេវ ដោយ​រលាក់​កូន​នោះ យ៉ាង​ញាប់​ធ្វើ​ឲ្យ​ជើង​ដ៏តូ​ច​រប​ស់វាមិ​នអា​ចតោង​ជាប់បាន​។ ពេល​យើង​ដើរ​ទៅ​ដល់​ផ្លូវ​ប្រសព្វ​ដែល​មាន​មនុស្ស​ដើ​រ​ទៅម​ក​យ៉ាង​មមា​ញឹក កូន​នោះក៏​បាន​ឈប់​តោង​ម្តាយ​វា​ភ្លាម ហើយ​ក៏​របួត​​ធ្លាក់ចេញ​​ពី​ដែរ​ម្តាយ​​វា។ នាង​ក៏​ងាយ​​​ក្រោយ​​​មក​រក​វា ហើយ​ប្រទេច​ផ្តាសា​វា រួច​ដើរ​ដោ​យជើ​ង​ធ្ងន់​ៗ ​ទៅ​មុខ​ទៀត។ កូន​ប្រុស​ដ៏​តូច​នោះ បាន​អង្គុយ​ចុះ​ ហើយ​ស្រែក​យំ ទាំង​ទឹក​ភ្នែក​រហាម។ មិត្ត​ភ័ក្ររ​បស់​ខ្ញុំ​ក៏បា​នអ​ង្គុយ​ក្បែរ​វា ដោយ​គ្មាន​ការ​ស្ទាក់​ស្ទើរ ហើយ​ដាក់​កូន​តូច​នេះនៅ​ក្នុង​រង្វ​ង់ដៃ​​គាត់។ ស្រ្តី​នោះក៏​បា​នបែ​រ​ក្រោយ ហើយ​សម្លឹ​ងមើ​លទៅ​កូ​ននោះ រួម​ចាប់​ផ្តើម​ជេរ​ប្រទេច​វា​ទៀត។ មិត្ត​ភ័ក្រ​រប​ស់​ខ្ញុំ​ក៏បា​នដក​ដង្ហើម​ធំ ហើយ​ងើប​មុខ​មើ​លទៅ​នាង។ គាត់​និយា​យយ៉ា​ង​ស្រទ​ន់ថា​ “អ្ន​ក​ស្រី បើ​អ្នក​មិន​ចង់មាន​កូន​នេះ​ទេ ខ្ញុំ​នឹង​យក​វា​ទៅចិ​ញ្ចឹម​ហើយ”។ ព្រះ​វរ​បិតា​នៃយើ​ង ដែល​គង់​នៅ​ស្ថាន​សួគ៌ ទ្រង់​ក៏​នឹង​ធ្វើ​យ៉ាង​ដូច​នេះ​ដែរ។ ទ្រង់​ក៏​បាន​ស្គាល់​ការ​បាត់​បង់​ដ៏​ធ្ងន់​ធ្ងរ ហើយ​បាន​ស្រឡាញ់​យើង​ ដោយ​ភាព​ស្រទ​ន់។ ទោះ​បី​ជាមិ​ត្ត​ភ័ក្រ និង​គ្រួសារ​យើង​បោះ​បង់​យើង​ក៏ដោ​យ ក៏​ព្រះ​នៃយើ​ង​នឹង​មិន​បោះប​ង់ចោ​ល​យើង​ឡើយ​(ទំនុកតម្កើង ២៧:១០)។ ទ្រង់​តែង​យ​ក​ចិត្ត​ទុក​ដាក់​ចំពោះ​យើង​ជា​និច្ច។-David…

Read article