ឈ្មោះដែលគេដាក់ឲ្យ
បើមាននាមឈ្មោះណាមួយ ដែលពិសេសសម្រាប់យើង តើពិសេសដោយសារមូលហេតុអ្វីខ្លះ? ខ្ញុំចាប់ផ្តើមគិតអំពីសំណួរនេះ បន្ទាប់ពីខ្ញុំបានជជែកជាមួយក្មេងស្រីជំទង់ម្នាក់ ខណៈពេលយើងឈរខាងក្រៅព្រះវិហារ នៅទីក្រុងប្លេក រីវើ(Black River) ប្រទេសចាម៉ៃកា នាព្រឹកថ្ងៃអាទិត្យមួយ។ កាលនោះ នាងបានសួរខ្ញុំថា “តើអ្នកអាចដាក់ឈ្មោះខ្ញុំ ក្នុងសៀវភៅនំម៉ាណាប្រចាំថ្ងៃបានទេ?” ខ្ញុំក៏សួរនាងវិញ ក្រែងលោនាងមានរឿងមួយ សម្រាប់ចែកចាយក្នុងសៀវភៅនោះ។ រួចនាងឆ្លើយតបថា “ខ្ញុំមិនមានរឿងសម្រាប់ចែកចាយទេ ខ្ញុំគ្រាន់តែចង់ឲ្យលោកសរសេរឈ្មោះខ្ញុំក្នុងសៀវភៅនោះទៅបានហើយ”។ កាលណាខ្ញុំគិតដល់សំណើ និងឈ្មោះរបស់នាង ខ្ញុំឆ្ងល់ណាស់ថា តើហេតុអ្វីបានជាឪពុកម្តាយរបស់នាងដាក់ឈ្មោះនាងថា “ចូយ៉េត”(Joyeth)។ ដោយសារនាងមានចរិយ៉ាសម្បត្តិរីករាយ នោះខ្ញុំក៏បានសន្និដ្ឋានថា បានជាឪពុកម្តាយរបស់នាងដាក់ឈ្មោះ ដែលមានន័យថា អំណរដូចនេះ គឺដោយសារពួកគេចង់ឲ្យនាងមានអំណរក្នុងជីវិត ហើយខ្ញុំឃើញថា ពួកគេក៏បានសមដូចបំណងហើយ។ ឪពុកម្តាយភាគច្រើនបានជ្រើសរើសឈ្មោះ ដាក់ឲ្យកូនទើបនឹងកើត តាមរបៀបនេះផង ដែរ។ ប៉ុន្តែ មានទារកតូចមួយបានទទួលព្រះនាម តាមរបៀបដែលខុសប្លែកពីនេះយ៉ាងខ្លាំង។ ឪពុកម្តាយនៃទារកនោះ មិនបានជ្រើសរើសឈ្មោះដាក់ឲ្យទ្រង់ទេ ហើយការដាក់ឈ្មោះនោះ ក៏មិនមែនក្នុងគោលបំណង ដើម្បីធ្វើឲ្យទារកនោះធំឡើងមានលក្ខណៈសម្បត្តិ សមស្របតាមនាមនោះដែរ។ ត្រង់ចំណុចនេះ ខ្ញុំកំពុងនិយាយសំដៅទៅលើព្រះ ដែលបានប្រសូត្រជាមនុស្ស ហើយព្រះនាមទ្រង់ត្រូវបានដាក់ឲ្យ ពេលទេវតាលេចមកប្រាប់ឪពុកម្តាយទ្រង់ ឲ្យថ្វាយព្រះនាមថា “យេស៊ូវ”(ម៉ាថាយ ១:២១)។…
Read article