ស្អិតជាប់គ្នា
អស់រយៈពេលជាច្រើនឆ្នាំមកហើយ ដែលអ្នកវិទ្យាសាស្រ្តបានមានចម្ងល់ អំពីរបៀបដែលសត្វស្រមោចភ្លើង អាចរួចជីវិតពីទឹកជំនន់ ដែលអាចបំផ្លាញជីវិតពួកវាបាន ស្របពេលដែលខ្លួនរបស់ពួកវាមានម៉ាស់ធ្ងន់ជាងទឹកនោះ។ តើធ្វើដូចម្តេចឲ្យសត្វស្រមោចមួយសំបុក អាចប្រមូលតោងគ្នាបង្កើតជាក្បូន សម្រាប់សង្រ្គោះជីវិតបានរាប់សប្តាហ៍? អត្ថបទមួយ ដែលចេញផ្សាយក្នុង សារព័ត៌មានឡូស អេនជេលេស ថាម(Los Angeles Times) បានពន្យល់ថា ពួកវិស្វករមកពីវិទ្យាស្ថានបច្ចេកវិទ្យារដ្ឋចចចា បានរកឃើញថា រោមដ៏តូចល្អិតនៅលើខ្លួនរបស់សត្វស្រមោច បានទាក់ពពុះទឹកជាប់នឹងដងខ្លួនវា ជាហេតុធ្វើឲ្យសត្វល្អិតប្រភេទនេះរាប់ពាន់ក្បាល “ដែលខំប្រវេប្រវ៉ា និង តស៊ូរៀងៗខ្លួន” អាចបណ្តែតខ្លួនតាមទឹកជំនន់ ដោយការតោងគ្នាយ៉ាងជាប់។ ជាញឹកញាប់ ព្រះគម្ពីរសញ្ញាថ្មីបានបង្រៀនថា យើងត្រូវការការរួបរួមជាមួយបងប្អូនរួមជំនឿ ក្នុងព្រះគ្រីស្ទ ដើម្បីឲ្យយើងអាចបន្តរស់នៅជាគ្រីស្ទបរិសុទ្ធ និងរីកលូតលាស់ខាងវិញ្ញាណ។ ក្នុងបទគម្ពីរអេភេសូរ ជំពូក៤ សាវ័កប៉ុលបានចែងថា “កុំឲ្យយើងនៅជាកូនតូចទៀត ទាំងត្រូវគ្រប់អស់ទាំងខ្យល់នៃសេចក្តីបង្រៀនបោក ហើយផាត់យើងចុះឡើង”។ គាត់ក៏បានចែងទៀតថា “ចូរកាន់តាមសេចក្តីពិត ដោយសេចក្តីស្រឡាញ់វិញ នោះឲ្យយើងបានធំឡើង ខាងឯគ្រប់ការទាំងអស់ក្នុងទ្រង់ ដែលទ្រង់ជាសិរសា គឺជាព្រះគ្រីស្ទ ដែលរូបកាយទាំងមូល បានផ្គុំ ហើយភ្ជាប់គ្នាមកអំពីទ្រង់ ដោយសារគ្រប់ទាំងសន្លាក់ដែលផ្គត់ផ្គង់ឲ្យ តាមខ្នាតការងាររបស់អវយវៈនិមួយៗ នោះរូបកាយបានបង្កើនឡើង ដើម្បីនឹងស្អាងខ្លួន ក្នុងសេចក្តីស្រឡាញ់”(ខ១៤-១៦)។ បើយើងនៅម្នាក់ឯងទេ…
Read article