តុដែលវែងជាងគេ លើពិភពលោក
នៅ ថ្ងៃអាទិត្យទី១៨ ខែកក្កដា ឆ្នាំ២០១០ មហាវិថីដ៏មមាញឹកមួយនៅអឺរ៉ុប បានក្លាយជា “តុដ៏វែងជាងគេលើពិភពលោក”(អ្នកខ្លះបានហៅមហាវិថីនេះយ៉ាងដូចនេះឯង)។ ពួកមន្រ្តីបានបិទកំណាត់ផ្លូវប្រវែង៦០គីឡូម៉ែត្រ របស់ផ្លូវA40 អូតូបាញ(Autobahn) នៅតំបន់រូ(Ruhr) ប្រទេសអាល្លឺម៉ង់ ដើម្បីឲ្យប្រជាពលរដ្ឋអាចដើរ ជិះកង់ ឬអង្គុយនៅនឹងតុណាមួយ ក្នុងចំណោមតុទាំង២ម៉ឺន ដែលគេបានតម្រៀបរួចជាស្រេច នៅតាមផ្លូវនោះ។ ជាសរុប មាន មនុស្សប្រហែល២លាននាក់ មកចូលរួមយ៉ាងសប្បាយរីករាយ ក្នុងពិធីមួយ ដែលនាយកនៃពិធីនេះ បានសង្ឃឹមថា នឹងបានតភ្ជាប់ទំនាក់ទំនងរវាងអ្នកចូលរួម ដែលមកពីវប្បធម៌ មកពីជំនាន់មនុស្ស និងមកពីប្រជាជាតិជាច្រើន។ ព្រឹត្តការណ៍នេះបានធ្វើឲ្យខ្ញុំគិតដល់តុដែលមានប្រវែងវែងជាងនេះទៅទៀត ដែលនឹងត្រូវបានរៀបចំទុក សម្រាប់ឲ្យអ្នកជឿព្រះជួបជុំគ្នាបរិភោគអាហារ ក្នុងពិធីលៀងព្រះ អម្ចាស់។ ក្នុងអំឡុងពេលធ្វើពិធីលៀងព្រះអម្ចាស់ យើងនឹកចាំអំពីការសុគតរបស់ព្រះយេស៊ូវ ដែលបានជួយសង្រ្គោះយើង ទន្ទឹមនឹងនោះ យើងក៏ទន្ទឹងរង់ចាំការយាងមកវិញរបស់ទ្រង់ ដែលជាព្រឹត្តិការណ៍ដ៏ធំបំផុតរបស់ទ្រង់។ មុនពេលគេយកព្រះយេស៊ូវទៅឆ្កាង ទ្រង់បានបរិភោគអាហារបុណ្យរំលងជាមួយពួកសិស្ស ដោយបន្ទូលថា “ចាប់ពីពេលនេះតទៅមុខ ខ្ញុំមិនផឹកពីផលផ្លែទំពាំងបាយជូរទៀតទេ ដរាបដល់ថ្ងៃណាដែលខ្ញុំនឹងផឹកជាថ្មីជាមួយអ្នករាល់គ្នា ក្នុងនគរព្រះវរបិតានៃខ្ញុំ”(ម៉ាថាយ ២៦:២៩)។ ព្រះអម្ចាស់នឹងរៀបតុនោះ ដើម្បីបង្រួបបង្រួមមនុស្សគ្រប់រូប ដែលព្រះគ្រីស្ទបានប្រោសលោះ ដោយព្រះលោហិតទ្រង់ ដែលអ្នកទាំងនោះមកពី “គ្រប់ទាំងពូជមនុស្ស គ្រប់ភាសា…
Read article