រត់ទៅរកឈើឆ្កាង
ពេលណាគេប្រកាសអាសន្នអំពីការមកដល់នៃរលកយក្សស៊ូណាមិ នៅឆ្នេរភាគខាងជើង នៃទីក្រុង មូអ៊ី(Maui)នៃរដ្ឋហាវ៉ៃ(Hawaii) ប្រជាពលរដ្ឋដែលរស់នៅក្នុងទីក្រុងហាណា ក៏ប្រញាប់ប្រញាល់រត់រកកន្លែងសុវត្ថិភាពនៅទីខ្ពស់ នៅតាមចង្កេះភ្នំ។ នៅក្បែរនោះ មានឈើឆ្កាងដ៏ខ្ពស់មួយ ដែលគេសង់ពីឈើ ដាក់នៅទីនោះជាច្រើនឆ្នាំមកហើយ។ ដើម្បីសុវត្ថិភាពខាងផ្លូវកាយ ពួកគេក៏បាននាំគ្នារត់សំដៅទៅរកកន្លែង ដែលគេបានដាក់ឈើឆ្កាងនោះ។ ជាមួយគ្នានេះដែរ យើងទាំងអស់គ្នាក៏ត្រូវការកន្លែងសុវត្ថិភាពខាងវិញ្ញាណផងដែរ។ តើហេតុអ្វី? ពីព្រោះព្រះបានព្រមានយើង តាមរយៈព្រះបន្ទូលទ្រង់ថា “ពីព្រោះគ្រប់គ្នាបានធ្វើបាប ហើយខ្វះមិនដល់សិរីល្អនៃព្រះ” ហើយ “ដ្បិតឈ្នួលរបស់អំពើបាប នោះជាសេចក្តីស្លាប់”(រ៉ូម ៣:២៣ ៦:២៣)។ បទគម្ពីរហេព្រើ ៩:២៧ បានចែងថា “ហើយដោយព្រោះបានដំរូវ ឲ្យមនុស្សទាំងអស់ស្លាប់មួយដង រួចសឹមជាប់សេចក្តីជំនុំជំរះ”។ យើងប្រហែលជាមិនចង់គិតដល់ផលវិបាក ដែលយើងនឹងទទួលបានពីអំពើបាបរបស់យើង ពេលយើងជួបនឹងព្រះដ៏បរិសុទ្ធឡើយ ប៉ុន្តែ វាជារឿងដ៏ធ្ងន់ធ្ងរដែលយើងយកមកពិចារណា ព្រោះ “ការដែលធ្លាក់ទៅក្នុងកណ្តាប់ព្រះហស្ត នៃព្រះដ៏មានព្រះជន្មរស់នៅ នោះគួរស្ញែងខ្លាចណាស់”(ហេព្រើរ ១០:៣១)។ តែមានដំណឹងល្អ ដែលប្រាប់យើងថា ព្រះវរបិតាបានប្រទាននូវកន្លែងដ៏មានសុវត្ថិភាព ដោយសារទ្រង់ស្រឡាញ់យើងរាល់គ្នា! ទ្រង់បានចាត់ព្រះយេស៊ូវ ដែលជារាជបុត្រាទ្រង់ ឲ្យយាងមកសុគតជួសយើង ដើម្បីកុំឲ្យយើងបែកចេញពីទ្រង់ជារៀងរហូតឡើយ(រ៉ូម ៥:៨-១០ កូឡូស ១:១៩-២០)។ ដោយសារព្រះយេស៊ូវគ្រីស្ទបានសុគតនៅលើឈើឆ្កាង ហើយទ្រង់មានព្រះជន្មរស់ឡើងវិញ…
Read article