April 29, 2014

You are here:
ផ្លូវដ៏វែងឆ្ងាយ ហើយ​មានខ្យល់បក់បោក

ជួនកា​លដំ​ណើរ​ជីវិ​តរ​បស់ខ្ញុំ ហាក់​បី​ដូច​ជាកា​រ​ឡើង​ចំណោត​ដែល​ចោទ​ពេក ហើយ​ដូច​ជាកា​រ​ធ្វើដំ​ណើរ​ផ្លូវ​ឆ្ងាយ​ពេក។ ខ្ញុំ​គ្មាន​កម្លាំង​កាយ និង​កម្លាំង​ចិត្ត ដើម្បី​ធ្វើ​ដំណើរ​ទៅ​មុខ​ទៀត​ឡើយ។ ក្រោយម​ក ខ្ញុំ​ក៏​បាន​ចាំ​ថា ព្រះ​ទ្រង់​បាន​ស្គាល់​ផ្លូវ​នេះ មុន​ពេល​ដែល​ទ្រង់​បាន​ត្រា​ស​ហៅឲ្យ​ខ្ញុំដើ​រ​ទៅ​ទៀត។​ ទ្រង់​តែង​តែជ្រា​បអំ​ពី​ការ​លំ​បាក ដែល​ខ្ញុំ​នឹង​ជួប​ប្រទះ និ​ងជ្រា​បអំ​ពី​ការ​ឈឺចា​ប់ ដែល​ខ្ញុំនឹ​ង​មិន​អាច​ថ្លែង​ប្រាប់​អ្នក​ដ​ទៃ​ឲ្យយ​ល់​បាន។ ទ្រង់​បាន​ជ្រាប ហើយ​ទ្រង់​ក៏​បាន​ប្រទា​ន​នូវ​ព្រះ​វត្ត​មាន​របស់​ទ្រង់។ ថ្ងៃនេះ​ ប្រហែល​ជា​ជីវិ​តអ្ន​កជោ​រ​ជន់ ដោយ​ទុក្ខ​ក្រៀម​ក្រំហើ​យ។ ប្រហែល​ជា​អ្នក​កំពុង​ទទួល​បន្ទុក​ដ៏​ធ្ងន់ នៅ​ក្នុង​ការងារ​បម្រើព្រះ​ ឬ​ព្រួយ​ចិត្ត អំពី​ទំនាក់​ទំន​ង​ប្តី​ប្រពន្ធ​ដែល​ជួប​ការ​លំបាក ឬ​ក៏​ពិបាក​ចិត្ត ដោយ​សារ​កូន​ឈឺ ឬ​មួយកំ​ពុង​មើល​ថែរ​ឪពុក​ម្តាយ​ដែ​ល​ចាស់​ជរា ពុំ​នោះសោ​ត អ្នក​ប្រហែ​ល​ជាមា​នប​ញ្ហាផ្សេ​ង​ទៀត នៅ​ក្នុង​ជីវិ​ត​។ ពេល​នោះ អ្ន​ក​ក៏និ​យាយ​ថា “ប្រាកដ​ណាស់ ព្រះ​អម្ចាស់​មិន​បាន​ឲ្យ​ខ្ញុំ​ដើរ​ផ្លូ​វ​នេះទេ​។ ទ្រង់​ប្រាកដ​ជាមា​ន​ផ្លូវ​ផ្សេង​មួយទៀ​ត សម្រាប់​ឲ្យ​ខ្ញុំ​ដើ​រងា​យ​ស្រួល​ជាង​នេះ”។ ប៉ុន្តែ ក្នុង​ចំណោម​យើង តើ​មាន​អ្នក​ណា ដែល​មាន​ប្រាជ្ញា​ល្មម​នឹង​អាច​ដឹង​ថា មាន​ផ្លូវ​ផ្សេង​ទៀត ដែល​នឹង​ធ្វើ​ឲ្យ​យើង​ក្លាយ​ជា​កូន​ដែលល្អ និង​ឆ្លាត​ជាង​មុន​ឬ​ទេ? តាម​ពិត​គ្មាន​នរណា​ម្នាក់​អាច​ដឹង​ឡើយ។ ព្រះ​វរបិតា​ដែល​គង់​នៅស្ថា​នសួគ៌​ ទ្រង់​ជ្រាប​ថា ផ្លូវ​ណាល្អ​បំ​ផុត​សម្រាប់​យើង ក្នុង​ចំណោម​ផ្លូវ​ដែល​យើង​អាច​ដើរ​បាន ដើម្បី​នាំ​ឲ្យ​យើង​មាន​ភាព​ពេញ​លេញ(ទំនុកដំកើង ១៤២:៣)។ ផ្លូវ​ទ្រង់​ខ្ពស់​ជាង​ផ្លូវ​របស់​យើង ហើយ​គំនិត​ទ្រ​ង់ក៏​ខ្ព​ស់ជា​ង​គំនិត​យើង​ដែរ(អេសាយ ៥៥:៩)។ យើងអាចបន្ទាបខ្លួនដើរតាមផ្លូវ ដែលទ្រង់បាន​ត្រួស​ត្រាយ​សម្រាប់​យើង នៅថ្ងៃ​នេះ…

Read article